**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

កម្ពុជា នឹងក្លាយទៅជាទីតាំង ដែលមានភាពអំណោយផល សម្រាប់គាំទ្រដល់ការរីកលូតលាស់ នៃគម្រោងវិនិយោគលើគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីផ្គូផ្គងធុរកិច្ចកម្ពុជា-ឥណ្ឌាដែលសហការរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា, សមាគមសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា, និង Basic Chemicals, Cosmetics & Dyes Export Promotion Council។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើសន្ធានកម្មរវាងធុរជន និងវិនិយោគិនក្នុងស្រុកជាមួយសហគ្រាសដែលអញ្ជើញមកពីប្រទេសឥណ្ឌា សំដៅពង្រឹង និងពង្រីកការផ្សារភ្ជាប់បណ្តាញលើប្រតិបត្តិការធុរកិច្ច។

មានមតិក្នុងសុន្ទរកថាគន្លឹះ ​ឯកឧត្តមបានបង្ហាញពីសេចក្តីសោមន្សសម្រាប់ការរៀបចំកម្មវិធីដ៏មានសារៈសំខាន់ ជាពិសេសការជ្រើសរើសកម្ពុជាជាគោលដៅនៃទស្សនកិច្ចការងាររបស់គណៈប្រតិភូដែលប្រកបរបរលើសារធាតុគីមីដែលបម្រើដល់ខ្សែច្រវាក់ផលិតកម្មនៃរោងចក្រ និងកម្មន្តសាល។

ការណ៍នេះបានឆ្លុះបញ្ចាំងអំពីកំណើននៃការចាប់អារម្មណ៍របស់សហគមន៍ធុរកិច្ចឥណ្ឌាក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគ និងចូលរួមចំណែកអភិវឌ្ឍវិស័យឧស្សាហកម្មនៅប្រទេសកម្ពុជា ហើយឯកឧត្តមមានសុទិដ្ឋិនិយមថាកម្ពុជានឹងក្លាយទៅជាទីតាំងដែលមានភាពអំណោយផលសម្រាប់គាំទ្រដល់ការរីកលូតលាស់នៃគម្រោងវិនិយោគលើគ្រប់វិស័យ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសរំលេចអំពីឧត្តមភាពប្រៀបធៀបរបស់កម្ពុជា និងវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាដែលរំពឹងថានឹងមានកំណើនរហូតដល់ ៦,៦% ក្នុងឆ្នាំ ២០២៤។ លើសពីនេះ ឯកឧត្តមក៏បានពិពណ៌នាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគតាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីដាក់ពាក្យស្នើសុំ, ការពង្រឹងយន្តការផ្តល់កិច្ចសម្រួលវិនិយោគ, ការបន្សាំការអនុវត្តជាមួយនឹងនិន្នាការនៃឧត្តមានុវត្តន៍អន្តរជាតិ, ការផ្តល់កញ្ចប់លើកទឹកចិត្តដែលមានភាពឆ្លាតវៃ, និងសេវាថែទាំវិនិយោគប្រកបដោយភាពកក់ក្តៅ។

គួរបញ្ជាក់ជូនផងដែរថា កម្មវិធីដ៏មានតម្លៃនាឱកាសនេះមានការអញ្ជើញចូលរួមផ្តល់កិត្តិយសពីសំណាក់ លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា, តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងវិស័យឯកជនកម្ពុជា-ឥណ្ឌា សរុបប្រមាណ ៨០រូប ៕

អត្ថបទដែលជាប់ទាក់ទង