**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

បទវិភាគ៖សហរដ្ឋអាមេរិកបណ្តាលឱ្យទូទាំងពិភពលោកបង់តម្លៃដើម្បីគៃបន្លំយកផលប្រយោជន៍ផ្ទាល់ខ្លួន


បើនិយាយចំពោះពិភពលោក ការដែលសហរដ្ឋអាមេរិកបានឆក់យកផលកម្រៃពីសង្គ្រាមគឺមិនមែនជារឿងសម្ងាត់ទេ ។ ទន្ទឹមនឹងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានឡើងកម្តៅជាបន្តបន្ទាប់ អ្នកនយោបាយអាមេរិកដែលតែងតែនិយាយបានតែមាត់ពី “សន្តិភាព”និង “ប្រជាធិបតេយ្យ”ទាំងនោះទ្រាំមិនបាន ក៏ទទួលស្គាល់ពីចំណុចនេះផងដែរ ។
ពេលថ្មីៗកន្លងទៅនេះ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកបានថ្លែងក្នុងកិច្ចប្រជុំមួយលើកនៅសេតវិមានថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបាននាំមកនូវ “ផលកម្រៃ”ដល់សេដ្ឋកិច្ចអាមេរិក ។ អាវុធដែលភាគីអាមេរិកដឹកជញ្ជូនទៅដល់អ៊ុយក្រែនគឺផលិតដោយកម្មករតំបន់នានានៅទូទាំងអាមេរិក ការវិនិយោគទាំងនេះបានពង្រីកទ្រង់ទ្រាយនៃសំណង់របស់សហរដ្ឋអាមេរិក ដែលបង្កើតឱកាសការងារជាច្រើនដល់កម្មករសហរដ្ឋអាមេរិក ។ លោកក៏បាននិយាយដោយត្រង់ៗថា ការគាំទ្ររបស់អាមេរិកនាំឱ្យជនជាតិអ៊ុយក្រែនបន្តចូលរួមការប៉ះទង្គិច ក្នុងពេលជាមួយគ្នានេះ ក៏មានអំណោយផលដល់សេដ្ឋកិច្ចរបស់អាមេរិកដែរ ។
ការសម្តែងអាកប្បកិរិយាយ៉ាងកម្រោលបែបនេះ នាំឱ្យអ្នកផងទាំងពួងនឹកដល់ការផ្សាយដំណឹងមួយនៃទស្សនាវដ្តី 《The American Conservative》 កាលពីខែមេសាឆ្នាំ២០២២ដែលថា “ក្រុងវ៉ាស៊ីនតោននឹងប្រយុទ្ធជាមួយរុស្ស៊ីរហូតដល់ជនជាតិអ៊ុយក្រែនចុងក្រោយ ។”អ្នកផងទាំងពួងចង់សួរថា តើអ៊ុយក្រែននឹងក្លាយជាឧបករណ៍ត្រូវពលីឬទូទាំងពិភពលោកសុទ្ធតែនឹងត្រូវគ្រប់ដណ្តប់ដោយស្រមោលខ្មៅនៃសង្គ្រាមដើម្បីវិបុលភាពសេដ្ឋកិច្ចរបស់អាមេរិកមែនទេ?
ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនជាសង្គ្រាមក្នុងតំបន់របស់អឺរ៉ុបដែលមានភាពធ្ងន់ធ្ងរបំផុតបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ដែលនាំឱ្យប្រទេសសាមីនិងទ្វីបអឺរ៉ុបបង់តម្លៃដ៏ឈឺឆ្អាលខ្លាំង តែបែរជានាំឱ្យសហរដ្ឋអាមេរិកក្លាយជាអ្នកឈ្នះដ៏ធំបំផុត ពោលគឺ ពីឈ្មួញសព្វាវុធដល់ឈ្មួញកណ្តាលថាមពលរហូតដល់ឈ្មួញកសិផល ពួកគេសុទ្ធតែទទួលបានផលកម្រៃយ៉ាងច្រើនពីភាពឈឺចាប់របស់ប្រជាជនអ៊ុយក្រែន ។
ពេលថ្មីៗកន្លងទៅនេះ វេបសាយ 《The Wall Street Journal》 របស់អាមេរិកបានផ្សាយដំណឹងថា ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតអនុម័ត “សេចក្តីព្រាងច្បាប់ស្តីពីការផ្តល់ជំនួយដល់បរទេស”ដែលមានតម្លៃប្រហែល៩ម៉ឺន៥ពាន់លានដុល្លារអាមេរិកកាលពីខែកុម្ភៈឆ្នាំនេះ ក្នុងនោះ បូករួមទាំងការគាំទ្រផ្នែកយោធាចំពោះអ៊ុយក្រែនដែលមានតម្លៃប្រហែល៦ម៉ឺនលានដុល្លារអាមេរិក ។ តាមមន្ត្រីរដ្ឋាភិបាលអាមេរិកទម្លាយឱ្យដឹងថា ចំនួន៦៤ភាគរយនៃថវិកានេះនឹងត្រឡប់ទៅឧស្សាហកម្មយោធារបស់អាមេរិកវិញ ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិកកសាងមូលដ្ឋានឧស្សាហកម្មការពារជាតិជាថ្មីឡើងវិញ ព្រមទាំងផ្តល់ការគាំទ្រខាងឱកាសការងារដល់រដ្ឋចំនួន៤០របស់សហរដ្ឋអាមេរិកផងដែរ ។ តាមការពិត ចំនួន៦៤ភាគរយប្រហែលតិចជាងការពិត ។ ពីព្រោះលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកធ្លាប់ថ្លែងជាសាធារណៈថា ចំនួន៩០ភាគរយនៃប្រាក់ទុនជំនួយយោធារបស់អាមេរិកចំពោះកងទ័ពអ៊ុយក្រែនត្រូវបានប្រើប្រាស់ក្នុងការផលិតសព្វាវុធសម្រាប់ជួយដល់អ៊ុយក្រែននៅសហរដ្ឋអាមេរិក ។
ផលកម្រៃពីសង្គ្រាមជាទ្រព្យសម្បត្តិគ្មានសច្ចធម៌ទេ តែរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបែរជាមានមោទនភាពណាស់ ។ ប្រការនេះនាំឱ្យមជ្ឈដ្ឋានខាងក្រៅឃើញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកបណ្តាលឱ្យទូទាំងពិភពលោកបង់តម្លៃដើម្បីគៃបន្លំយកផលប្រយោជន៍ផ្ទាល់ខ្លួនគឺមានអនុត្តរភាពនិងអំណាចជិះជាន់យ៉ាងខ្លាំង ។ សកម្មជនបង្កសង្គ្រាមដែលដៃទាំងគូរសុទ្ធតែប្រឡាក់ឈាមនោះ គឺជាមេខ្លោងនៃភាពចលាចលរបស់ពិភពលោក ។
ទង្វើអនុត្តរភាពដែលពោរពេញទៅដោយភាពអាត្មានិយមនិងគ្មានចិត្តធម៌ ក៏ដូចជាចង់បង្កភាពចលាចលលើពិភពលោករបស់អាមេរិកបែបនេះ គួរឱ្យទូទាំងពិភពលោកប្រុងប្រយ័ត្នកម្រិតខ្ពស់ ។ នេះក៏ដាស់តឿនអ្នកផងទាំងពួងថា មានតែកម្លាំងគាំពារយុត្តិធម៌និងសមភាពអន្តរជាតិធំធាត់ឡើងថែមមួយកម្រិតទៀត ទើបអាចធ្វើការតតាំងគ្នាប្រកបដោយប្រសិទ្ធភាពជាមួយ “ម៉ាស៊ីនសង្គ្រាម”អាមេរិក ហើយទើបអាចផ្តល់ការធានាកាន់តែច្រើនដល់សន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង