**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

កម្មវិធីសំណេរអង្គរ បានសម្រឹតសម្រាំងខ្លឹមសារពាក់ព័ន្ធប្រវត្តិសាស្ត្រ បេតិកភណ្ឌ វប្បធម៌ ដើម្បីបញ្ជ្រាបដល់បេក្ខជន

ភ្នំពេញ៖ ក្រៅពីលើកកម្ពស់ស្មារតីស្រឡាញ់អក្សរជាតិ «កម្មវិធីសំណេរអង្គរ» ដែលជាកម្មវិធីសរសេរតាមអានថ្នាក់ជាតិនោះ ក៏សម្រិតសម្រាំងយកនូវខ្លឹមសារដែលពាក់ព័ន្ធប្រវត្តិសាស្ត្រ តម្លៃបេតិកភណ្ឌ វប្បធម៌ និងស្មារតីជាតិនិយមជាដើម ផ្សព្វផ្សាយបញ្ជ្រាបជូនសមណសិស្ស បេក្ខជន បេក្ខនារីដែលចូលរួមប្រកួតនេះផងដែរ។

គួរជម្រាបថា កម្ពុជាបានរៀបចំកម្មវិធីប្រកួតសរសេរតាមអានថ្នាក់ជាតិលើកដំបូង នៅលើស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ក្រោមការផ្ដួចផ្ដើមដោយលោក លីម ប៊ុនហុក មិត្តភក្តិដែលស្រឡាញ់អក្សរសាស្ត្រ និងក្រុមការងារ ក្រោមកិច្ចសហការយ៉ាងពេញទំហឹងពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ និងអង្គភាព ស្ថាប័ន ដៃគូសហការមួយចំនួនទៀត។

លោក លីម ប៊ុនហុក អ្នកផ្ដួចផ្ដើមកម្មវិធីសំណេរអង្គរ បានថ្លែងថា ការរៀបចំកម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយមានការចូលរួមពីសមណសិស្ស បេក្ខជន បេក្ខនារីប្រមាណជាង៧០០នាក់ បង្ហាញនូវភាពចម្រុះនៃស្រទាប់សាធារណជន គ្រួសារខ្លះមកចូលរួមប្រកួតទាំង៣ជំនាន់ មានជីតា ឪពុក និងចៅ។

លោក លីម ប៊ុនហុក បានបន្តថា «ប្រធានបទនៃវិញ្ញាសានេះ ខ្ញុំបានធ្វើសេចក្ដីព្រាងជំហានដំបូង ហើយការត្រួតពិនិត្យនិងសម្រឹងសម្រាំងពីសំណាក់គណៈកម្មការជំនាញៗ បន្ទាប់មក ក្រោមការត្រួតពិនិត្យពីក្រសួងអប់រំ យុវជន និងកីឡាមួយជាន់ទៀត ដែលក្នុងនោះផ្ដោតលើប្រវត្តិសាស្ត្រសម័យអង្គរ គុណតម្លៃនៃសម្បត្តិបេតិកភណ្ឌ វប្បធម៌នៅក្នុងតំបន់អង្គរជាដើម»។

លោកសង្កេតឃើញថា បេក្ខជនម្នាក់ៗខិតខំសរសេរក្នុងវិញ្ញាសារបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ពោរពេញដោយសេចក្ដីស្រឡាញ់ចំពោះអក្សរសាស្ត្រខ្មែរ អមដោយទេសភាពទិដ្ឋភាពមុខប្រាសាទបុរាណខ្មែរ ដែលបុព្វបុរសបានកសាងឡើង រួមជាមួយនឹងកេរដំណែលអក្សរសាស្ត្រដ៏ល្អផូរផង់។

លោកបន្តទៀតថា បន្ទាប់ពីជោគជ័យក្នុងការរៀបចំកម្មវិធីលើកទី១នេះហើយ លោកនិងក្រុមការងារនឹងខិតខំបង្កើតឱ្យកម្មវិធីប្រកួតថ្នាក់ជាតិបែបនេះនៅឆ្នាំក្រោយៗទៀត។ ឆ្នាំបន្ទាប់អាចនឹងប្រារព្ធធ្វើនៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

លោក លីម ប៊ុនហុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមក្នុងការប្រកួតលើកក្រោយឱ្យបាច្រើនកុះករ ដើម្បីបុព្វហេតុអក្សរសាស្ត្រជាតិខ្មែរ និងដើម្បីលើកតម្លៃអត្តសញ្ញាណជាតិឱ្យកាន់តែប្រសើរឡើង។

លោកថា អក្សរ គឺជាព្រលឹងជាតិ ឧត្តមភាពជាតិ កាលណាអក្សរសាស្ត្រជាតិធ្លាក់ចុះ ក៏នាំឱ្យមានផលមិនល្អចំពោះវប្បធម៌ កិត្យានុភាពជាតិផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង