**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

ឧបនាយករដ្ឋមន្ត្រី ស សុខា ស្នើដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ឱ្យបានទូលំទូលាយ ដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ឱ្យបានមុនច្បាប់ចូលជាធរមាន

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។

សិក្ខាសាលា នាឱកាសនេះ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង ស្ថាប័នពាក់ព័ន្ធ, ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សា និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត, ឯកឧត្តម លោកជំទាវ ប្រធានសាលាដំបូង រាជធានី-ខេត្ត,តំណាងស្នងការនគរបាលរាជធានី-ខេត្ត, ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត, អភិបាល នៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ, អធិការនគរបាល ក្រុង ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់, តំណាងអង្គការ សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាផងដែរ។

នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និង អត្តសញ្ញាណកម្ម ដ៏មានសារសំខាន់នាថ្ងៃនេះ។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏សូមសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ ការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជា ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័ននៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គម ស៊ីវិល ក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល កម្ពុជាអាណត្តិទី៦ (២០១៨-២០២៣)។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តល់ជូនអនុសាសន៍មួយចំនួនដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដោយត្រូវផ្ដោតការយកចិត្តទុកដាក់បន្តសម្របសម្រួល សហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំកិច្ចការអាទិភាពនានារួមមាន៖

-ពិនិត្យកែសម្រួលសៀវភៅណែនាំស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន ឱ្យស្របទៅនឹងខ្លឹមសារដែលបាន កំណត់ក្នុងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋាន គតិយុត្តក្រោមច្បាប់ ព្រមទាំងត្រូវរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីអត្រានុកូលដ្ឋានគ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានា ឱ្យបានរួចរាល់មុនខែកក្កដា ឆ្នាំ២០២៤។

-ពិនិត្យ កែសម្រួលប្រព័ន្ធ និងនីតិវិធីផ្តល់សេវាចុះបញ្ជីអត្រានកូលដ្ឋាន ចុះបញ្ជីស្នាក់នៅ និងសេវា អត្តសញ្ញាណកម្មផ្សេងទៀត ដើម្បីធានាឱ្យការផ្តល់សេវាទាំងនេះកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស។

-សិក្សាលទ្ធភាពក្នុងការរៀបចំការផ្តល់សេវាអត្រានុកូលដ្ឋាន សេវាចុះបញ្ជីស្នាក់នៅ និងអត្តសញ្ញាណកម្ម តាមយន្តការច្រកចេញចូលតែមួយនៅគ្រប់ថ្នាក់ ពោលគឺថ្នាក់ឃុំ សង្កាត់ ថ្នាក់ក្រុង ស្រុក ខណ្ឌ ថ្នាក់ រាជធានី ខេត្ត និងនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។

-សហការជាមួយក្រសួងផែនការ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យស្ថិតិអត្រានុកូលដ្ឋាន ដោយត្រូវធានានូវភាពត្រឹមត្រូវ និងអាចជឿទុកចិត្តបាន ព្រមទាំងរក្សាការសម្ងាត់នូវព័ត៌មានឯកជន នៃបុគ្គលដែលបានកត់ត្រា និងរក្សាទុកនៅក្នុងបញ្ជីប្រជាជន បញ្ជីអត្រានុកូលដ្ឋាន បញ្ជីស្នាក់នៅ បញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងបញ្ជីអត្តសញ្ញាណបុគ្គលផ្សេងទៀត ដែលស្ថិតក្រោមច្បាប់នេះ។

-សហការជាមួយក្រសួងសុខាភិបាល ដើម្បីពង្រឹងការអនុវត្តតួនាទីរបស់មូលដ្ឋានសុខាភិបាល ក្នុងការជូនដំណឹងអំពីកំណើតរស់ និងមរណភាពក្នុង និងក្រៅមូលដ្ឋានសុខាភិបាល និងតួនាទីមូលដ្ឋាន សុខាភិបាល ក្នុងការបញ្ជាក់វេជ្ជសាស្ត្រអំពីមូលហេតុនៃមរណភាព ស្របតាមស្មារតីនៃច្បាប់។

-សហការជាមួយក្រសួងយុត្តិធម៌ ដើម្បីពង្រឹងការអនុវត្តតួនាទីរបស់ស្ថាប័នតុលាការរាជធានី ខេត្តក្នុង ការបញ្ជូនលិខិតជូនដំណឹងទៅមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ច នៅពេលដែលតុលាការបានចេញ សាលក្រម ឬដីកាសម្រេចស្តីពីការលែងលះ ឬមោឃភាព និងការលុបអាពាហ៍ពិពាហ៍ ឬសាលក្រម ឬដីកាសម្រេចផ្សេងទៀត ស្របតាមស្មារតីនៃច្បាប់។

-សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការបណ្តុះបណ្តាលបែបបទ និងនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋាន ដល់មន្ត្រីអត្រានុកូលដ្ឋាននៅតាមស្ថានតំណាង នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះបញ្ជីអត្រានុកូលដ្ឋានជូនដល់ពលរដ្ឋខ្មែរ ដែលរស់នៅឯបរទេស ស្របតាមស្មារតីនៃច្បាប់។
បន្ថែមលេីសពីនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានស្នើដល់រដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេស ចាត់តាំងរៀបចំផ្សព្វផ្សាយច្បាប់នេះ ឱ្យបានទូលំទូលាយ (ដូចសិក្ខាសាលាថ្ងៃនេះ) ជូនដល់មន្ត្រីពាក់ព័ន្ធនៃមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងសាធារណជនក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្តនីមួយៗ ឱ្យបានឆាប់ រហ័ស និងឱ្យបានមុនច្បាប់ចូលជាធរមាន។ អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ត្រូវផ្ដោតការយកចិត្តទុកដាក់ក្នុងការ ដឹកនាំ សម្របសម្រួលជាមួយអង្គភាពជំនាញពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈឱ្យបានល្អក្នុងការអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលបានកំណត់ក្នុងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានពាក់ព័ន្ធឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង