**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

អ៊ីស្រាអែល​បានបន្ត​ការ​វាយ​ប្រហារ​នៅ​ហ្គាហ្សា ខណៈ​ដែលបទ​ឈប់​បាញ់​ត្រូវ​ផុត​កំណត់

 


ហ្សេរុយសាឡឹម/ហ្គាហ្សា÷បទឈប់បាញ់មនុស្សធម៌ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានដួលរលំកាលពីថ្ងៃសុក្រ ដោយភាគីជម្លោះបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បាននិយាយថា អ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារតាមអាកាសដ៏ធំ ដោយផ្តោតលើទីតាំងជាង ២០០ នៅតំបន់ហ្គាហ្សា បន្ទាប់ពីបទឈប់បាញ់បានផុតកំណត់នៅម៉ោង ០៧:០០ ម៉ោងក្នុងស្រុកថ្ងៃសុក្រ (០៥០០ GMT) ។

ក្រសួងសុខភាពដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយកាលពីយប់មិញថា ការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីព្រឹកថ្ងៃសុក្រនៅតំបន់ហ្គាហ្សាបានបណ្តាលឱ្យមនុស្ស ១៧៨ នាក់ស្លាប់ និង ៥៨៩ នាក់រងរបួស។Benny Gantz សមាជិកនៃគណៈរដ្ឋមន្ត្រីសម័យសង្គ្រាមរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយកាលពីថ្ងៃសុក្រថា អ៊ីស្រាអែលបានធ្វើផែនការក្នុងអំឡុងពេលសប្តាហ៍មុនដើម្បីពង្រីកការវាយលុករបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា កងទ័ពបានវាយប្រហារតំបន់ដែលជាប់ដោយគ្រឿងផ្ទុះ រូងក្រោមដីដែលប្រើប្រាស់ដោយពួកសកម្មប្រយុទ្ធ ប៉ុស្តិ៍បាញ់បង្ហោះ និងមជ្ឈមណ្ឌលបញ្ជាប្រតិបត្តិការ។ក្រុមសកម្មប្រយុទ្ធហាម៉ាស់កាលពីថ្ងៃសុក្របានបន្តបាញ់រ៉ុក្កែតឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ដែលភាគច្រើនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល។យោងតាមសេវាសង្គ្រោះ Magen David Adom របស់អ៊ីស្រាអែល បានឱ្យដឹងថា មិនមានអ្នកស្លាប់និងរបួសត្រូវបានរាយការណ៍ទេ។ការបែកបាក់នៃបទឈប់បាញ់នេះក៏បង្កក្តីបារម្ភដល់ចំណាប់ខ្មាំងប្រហែល ១៤០ នាក់ដែលនៅតែជាប់ជាឈ្លើយនៅហ្គាហ្សា បន្ទាប់ពីជាង ១០០ នាក់ត្រូវបានដោះលែងក្នុងអំឡុងពេលបទឈប់បាញ់។កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយកាតា ដែលសម្របសម្រួលជាមួយអេហ្ស៊ីប និងសហរដ្ឋអាមេរិក បានបន្តពេញមួយថ្ងៃសុក្រ ដើម្បីបញ្ឈប់ភ្លើង និងដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។

អ្នកនាំពាក្យយោធាអ៊ីស្រាអែលបានប្រាប់អ្នកសារព័ត៌មានថា ទោះបីជាមានអរិភាពជាថ្មីក៏ដោយ អ៊ីស្រាអែលសង្ឃឹមថា “យ៉ាងហោចណាស់នឹងបញ្ចប់ដំណាក់កាលនៃការដោះលែងស្ត្រី និងកុមារទាំងអស់នៅក្នុងកិច្ចព្រមព្រៀង” ។ការ​ប្រយុទ្ធ​គ្នា​ក៏​បាន​បន្ត​នៅ​តាម​បណ្តោយ​ព្រំដែន​អ៊ីស្រាអែល-លីបង់ ដែល​បណ្តាល​ឲ្យ​មនុស្ស​បី​នាក់​ស្លាប់ និង​បី​នាក់​របួស។ក្រុមហេសបូឡាហ៍ ដែលជាក្រុមយោធាលីបង់ និកាយស៊ីអ៊ីត គាំទ្រដោយអ៊ីរ៉ង់ បាននិយាយថា ខ្លួនបានវាយប្រហារ ទាហានអ៊ីស្រាអែល នៅតាមព្រំដែន ដើម្បីគាំទ្រប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។IDF បាននិយាយថា “យន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ និងកាំភ្លើងធំបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ Hezbollah ក្នុងប្រទេសលីបង់” ដើម្បីឆ្លើយតបទៅនឹងការបាញ់ប្រហារដោយក្រុមហេសបូឡា។ចំនួនអ្នកស្លាប់សរុបនៅហ្គាហ្សាចាប់តាំងពីការចាប់ផ្តើមនៃជម្លោះបានកើនឡើងដល់ជាង ១៥,០០០ នាក់ ខណៈដែលនៅក្នុងប្រទេសអ៊ីស្រាអែលច្រើនជាង ១,២០០ នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនក្នុងអំឡុងពេលការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលាដែលបង្កឱ្យមានជម្លោះ។

 

អត្ថបទដែលជាប់ទាក់ទង