**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ឧត្តមសេនីយទោ សេង ធារិន ទួលស្វាគមន៍ អនុប្រធាននយោបាយ ភូមិភាគទី៧ ប្រធានគណៈដឹកនាំ ៥១៥ និងប្រតិភូយោធភូមិភាគទី៧ អញ្ជើពិភាក្សាការងារ នៅយោធភូមិភាគទី៥

ភ្នំពេញ៖ ឧត្តមសេនីយទោ សេង ធារិន មេបញ្ជាការស្ដីទី យោធភូមិភាគទី៥ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងប្រជុំពិភាក្សាការងារ ការរុករក ជីកគាស់អដ្ឋិធាតុកងទ័ពស្ម័ក្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតនាសម័យសង្គ្រាមនៅកម្ពុជា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ជាមួយគណៈប្រតិភូយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឧត្ដមសេនីយ៍ត្រី ត្រិន វីញង៉ុក អនុប្រធាននយោបាយ ភូមិភាគទី៧ ប្រធានគណៈដឹកនាំ៥១៥ នៃកងទ័ពប្រជាជនវៀតណាម នៅទីបញ្ជាការយោធភូមិភាគទី៥។

ឧត្តមសេនីយ៍ទោ សេង ធារិន បានសម្តែងការស្វាគមន៍ ចំពោះប្រតិភូកងទ័ពវៀតណាម ក្នុងដំណើរទស្សនកិច្ចពិភាក្សាការងារ រុករកជីកគាស់ អដ្ឋិធាតុ កងទ័ពស្មក្រ័ចិត្ត ដែលបានពលីជីវិតនាសមយ័សង្គ្រាមនៅកម្ពុជា។

លោកមេបញ្ជាការស្តីទី ក៏បានសម្តែងការផ្តាំផ្ញើសួរសុខទុក្ខ តាមរយៈក្រុមការងារកងទ័ពប្រជាជនវៀតណាម ជូនចំពោះក្រុមគ្រួសារយុទ្ឋជនស្ម័គ្រចិត្តកងទ័ពវៀតណាម ដែលបានពលីជីវិតនៅលើទឹកដីកម្ពុជានាពេលកន្លងមក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកជួបសំណេះសំណាល នាពេលនេះ គឺដើម្បីពង្រឹងមិត្តភាព ជាពិសេសត្រូវសហការគ្នា និងអភិឌ្ឍលើគ្រប់វិស័យ បន្តនូវកិច្ចសហប្រតិបត្តិការពូនជ្រំឲ្យកាន់តែជិតស្និទ្ធទ្វេឡើងថែមទៀត រវាងប្រជាជននៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក រវាងយោធភូមិភាគទី៥ ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម។

ជាការឆ្លើយតប ឧត្ដមសេនីយ៍ត្រី ត្រិន វីញង៉ុក អនុប្រធាននយោបាយ យោធភូមិភាគទី៧ ប្រធានគណៈដឹកនាំ៥១៥ នៃកងទ័ពប្រជាជនវៀតណាម បានសម្តែងនូវអំណរអរគុណចំពោះការទទួលស្វាគមន៍ គណៈប្រតិភូវៀតណាមយ៉ាងយកចិត្តទុកដាក់ និងបានជួយបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ដល់ក្រុមការងាររុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាមនៅលើទឹកដីខេត្តបាត់ដំបង និងបានពាំនាំយកថវិកាមួយចំនួនដើម្បីជាការជួយឧបត្ថម្ភ បង្កលទ្ធភាពដល់កិច្ចសហប្រតិបត្តិការរុករក ជីកគាស់អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាមបន្តទៅទៀត ព្រមជាមួយនោះប្រតិភូបានជូន ការដូរអនុស្សាវរីយ៍ទៅវិញទៅមកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង