**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

BREAKING: សម្ដេចតេជោ ហ៊ុន សែន ប្រកាសជួយឧបត្ថម្ភដល់សិស្សនិទ្ទេស A អន ផានិត ដែលឪពុកម្តាយមានពិការភាព

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសជួយឧបត្ថម្ភដល់សិស្សនិទ្ទេស A អន ផានិត ដែលឪពុកម្តាយមានពិការភាព រស់នៅខេត្តកំពត។

តាមរយៈសារសម្លេងនៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុនសែន បានមានប្រសាសន៍យ៉ាងដូច្នេះថា សម្ដេចបានបើកមើល tik tok ឃើញគេនិយាយអំពីជីវភាពគ្រួសាររបស់ អន ផានិត ដែលមានឪពុកម្ដាយជាជនពិការ ក្រុមគ្រួសារក្រលំបាក ទើបសម្ដេចបានចេញសារជាបន្ទាន់មួយ ទៅកាន់លោក សេង ទៀង ចាត់ចែងជាបន្ទាន់ ជាមួយនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការ កងអង្គរក្ស នាយករដ្ឋមន្ត្រី ជួយដល់យុវជន អន ផានិត បានមកសិក្សានៅរាជធានីភ្នំពេញ ស្នាក់នៅក្នុងទីបញ្ជាការអង្គរក្សដោយសារយុវជនខាងលើជាមនុស្សប្រុស អាចរស់នៅបានជាមួយក្រុមអង្គរក្ស បាន។ ចំពោះថាក្មួយចង់រៀនផ្នែកវិស្វករសំណង់ស៊ីវិល ចង់រៀននៅសាលាតិចណូ ឬនៅសាកលវិទ្យាល័យវិចិត្រសិល្បៈ ក៏បាន។

សម្ដេចមានប្រសាសន៍ថា ទីមួយត្រូវចាត់ចែងឲ្យក្មួយបានទៀតសូត្រ ស្នាក់នៅ ប្រាក់សម្រាប់រៀនសូត្រ និងទិញម៉ូតូថ្មីមួយគ្រឿងឱ្យ ប៉ុន្តែមិនមែនម៉ូតូប្រភេទម៉ូតូប្រណាំងនោះឡើយ។

សម្ដេចទៀតថាបន្ទាប់មកទៀតត្រូវសហការជាមួយនឹងនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ដើម្បីចុះទៅសួរនាំឪពុកម្ដាយក្មួយ អន ផានិត តើមានជំពាក់ប្រាក់គេដែរទេ ! បើមានត្រូវចាត់ចែងសងទាំងអស់ រួចហើយចាត់ចែងជួយធ្វើផ្ទះឱ្យសមល្មម ដើម្បីឲ្យគាត់បានរស់នៅសមរម្យ។

បន្ថែមពីនេះសម្ដេចមិនត្រឹមតែចាត់ចែងសម្រាប់ក្មួយ អន ផានិត រៀនសូត្រ ស្នាក់នៅ ហូបចុក និងសង់ផ្ទះឲ្យម្ដាយឪពុកពួកគេប៉ុណ្ណោះទេ សម្ដេចថែមចាំងចាត់ចែងឲ្យជួយធ្វើផ្ទះឱ្យឪពុកម្ដាយ អន ផានិត ថែមទៀត និងជួយឧបត្ថម្ភប្រចាំខែ ដល់ឪពុកម្ដាយ អន ផានិត ក្នុងមួយខែ ១លានរៀន ៕

អត្ថបទដែលជាប់ទាក់ទង