**សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីកូរ៉េ អញ្ជើញចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន០៦ នៅទីក្រុងសេអ៊ូល**កងទ័ពកម្ពុជា-ចិន បើកធ្វើសមយុទ្ធនាគមាស លើកទី៦ រួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារមនុស្សធម៌»**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្តល់អនុសាសន៍ណែនាំលើកិច្ច ការសំខាន់ៗ ៦ចំណុចជាអាទិភាព ដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបរវេល**អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការបើកឡើងវិញការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ**ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា៖ រាជរដ្ឋាភិបាលថ្មី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពង្រឹង សកម្មភាពការងារចុះមូលដ្ឋាន ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១**ក្រុមការងារពិនិត្យ និងតាមដានការសាងសង់របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ក្នុងតំបន់រមណីយដ្ឋានអង្គរក្រោយទទួលបានការអនុញ្ញាត បានចំនួន២៣២ករណី**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា៖ រយៈពេលជាង ២០ឆ្នាំកន្លងមកនេះ អង្គភាពដែលបានចាត់តាំងចុះមូលដ្ឋាន ស្រុកបវេលមិនមានការប្រែប្រួលឡើយ**ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យការងារជួសជុលប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកតាសាល និងការងារថែទាំប្រឡាយមេរលាំងជ្រៃខាងជើង ក្នុងខេត្តកំពង់ស្ពឺ**កម្ពុជាពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកាណាដា**ឯកឧត្តម ឈាង រ៉ា ថ្លែងអំណរគុណអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដែលបានសម្របសម្រួល និងជំនួយជាបច្ចេកទេសក្នុងការត្រៀមចូលរួម មហាសន្និបាតសុខភាពពិភពលោក លើកទី៧៧**រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរ យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្នក្នុងអំឡុងពេលប្រារព្ធមីទ្ទីង បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤**ឯកឧត្តម នេត្រ ភក្ត្រា៖ បន្ទប់សុខភាពមន្ត្រីជាផ្នែកមួយក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារដល់មន្ត្រីនៃក្រសួងព័ត៌មានក្នុងការថែទាំសុខភាព**លោកជំទាវ គឹម សេដ្ឋានី ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ស្តីពីការកសាងភាពធន់អាកាសធាតុ ចាប់ផ្តើមពីការអប់រំកុមារតូច ដើម្បីអនាគតប្រកបដោយចីរភាព**រដ្ឋមន្ត្រីក្រសួងផែនការ ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងសម្រាប់អនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០**ឯកឧត្តម គី តិច ប្រកាសលេខទូរសព្ទ័ឱ្យពលរដ្ឋរងគ្រោះពាក់ពន្ធ័នឹងក្រុមហ៊ុន លោកស្រី ឡេង ចាន់ណា ដើម្បីទទួលបានការការពារសិទ្ធិ និងតំណាង ពីមេធាវីរាជរដ្ឋាភិបាល**ក្រសួងមហាផ្ទៃ គាំទ្រនូវសំណើសុំអនុញ្ញាតឱ្យគណៈមេធាវីសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាឃុំ សង្កាត់ ភូមិ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់**កិច្ចប្រជុំពិភាក្សាពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ក្នុងស្រុកមង្គលបូរី**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា លើកឡើងពីតួនាទី និងសារៈសំខាន់នៃ ការចាត់តាំងក្រុមការងារចុះមូលដ្ឋាន**រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកវគ្គបណ្តុះបណ្តាលការរៀបចំវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**សម្តេចធិបតី តែងតាំងសមាសភាពគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម

ចោទប្រកាន់ជាផ្លូវការ ទៅលើជនជាតិចិន ១០នាក់ ដែលជាមេក្លោង ថតរឿងកូនជ្រូកនៅក្នុងសណ្ឋាគារ WowNow

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៣ តំណាងអយ្យការបានស៊ើបសួរលើជនជាតិចិនចំនួន១០នាក់
ដែលជាមេខ្លោងថតរឿងក្តៅសាច់នៅក្នុងសណ្ឋាគារ Wow Now រួចចោទប្រកាន់ជាផ្លូវការ។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃដដែល បានឱ្យដឹងថា សំណុំរឿងខាងលើនេះត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទស្ថានទម្ងន់ទោសនៃសញ្ចារកម្ម ការដឹកនាំពេស្យាចារ និងរូបភាពនិងសម្ភារអាសអាភាស តាមមាត្រា២៧ មាត្រា២៩ និងមាត្រា៣០ នៃច្បាប់ស្តីពីការបង្រ្កាបអំពេីជួញដូរមនុស្ស និងអំពេីធ្វេីអាជីវកម្មផ្លូវភេទ។

ពួកគេត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ពន្ធពីបទសញ្ចារកម្ម ការដឹកនាំពេស្យាចារ នឹងផលិតចែកចាយរូបភាពវីដេអូអាសអាភាស តាមពាក្យបណ្តឹងរបស់នារីរងគ្រោះចំនួន ០២នាក់។

សូមបញ្ជាក់ថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដាក់កម្លាំងចុះឡោមព័ទ្ធទីតាំងអគារមួយកន្លែង និងបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដោយសង្ស័យពាក់ព័ន្ធករណីផលិតរឿងបែប(អាសអាភាស)បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ក្នុងខណ្ឌបឹងកេងកង រាជ ធានីភ្នំពេញ។ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា មុនកើតហេតុមាននារីខ្មែរ២ នាក់ជាជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ជនជាតិចិន១ក្រុមនោះថា យកពួកនាងទៅថតនិងផលិតរឿងវីដេអូក្តៅសាច់បែបអាសអាភាសនៅក្នុងបន្ទប់ជាន់ទី៩ នៃអគារកើតហេតុខាងលើ។

ក្រោយពីទទួលបានព័ត៌មាននោះភ្លាម កម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដាក់កម្លាំងជាច្រើននាក់រួមមាន ឯកសណ្ឋានអាវក្រោះ និងកាំភ្លើងវែងខ្លីស្ទើរគ្រប់ដៃ បានចុះទៅឡោមព័ទ្ធទីតាំងអគារមួយកន្លែងនោះ ព្រមទាំងបានធ្វើការឃាត់ខ្លួនជនបរទេសប្រមាណជិត៥០នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធករណីថតនិងផលិតរឿងវីដេអូបែបអាសអាភាស ៕

អត្ថបទដែលជាប់ទាក់ទង