**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

ថ្ងៃស្អែក! សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបជាមួយប្រតិភូកីឡាកម្ពុជា មុនចេញទៅប្រកួតកីឡាអាស៊ីនៅចិន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែកញ្ញាស្អែកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអនុញ្ញាតឲ្យប្រតិភូកីឡាកម្ពុជា ចូលជួបសម្ដែងការគួម និងទទួលអនុសាសន៍ណែនាំ មុនចូលរួមប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ដែលលើកពេលពីឆ្នាំ២០២២ មករៀបចំពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា កម្ពុជា នឹងបញ្ជូនប្រតិភូ មន្ដ្រីថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុបចំនួន ១៨៩នាក់ លើ ១៧ប្រភេទកីឡា ចូលរួមប្រកួតកីឡាអាស៊ីឆ្នាំនេះ ក្នុងនោះមានកីឡាករ-កីឡាការិនីជាង ៥០នាក់ ដែលកំពុងធ្វើការហ្វឹកហាត់នៅចិន នឹងធ្វើដំណើរទៅទីតាំងប្រកួតតែម្ដង ខណៈកីឡាករ-កីឡាការិនីជាង ៦០នាក់ ត្រូវចេញដំណើរពីកម្ពុជា ។

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យប្រតិភូកីឡាកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC ចូលជួបសម្ដែងការគួរសម ជម្រាបលា និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី នៅអគារវិមានសន្ដិភាព នាវេលាម៉ោង ៣រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ មុនចាកចេញពីមាតុភូមិញ ដើម្បីចូលរួមការប្រកួតតាមកាលបរិច្ឆេទរបស់ប្រភេទកីឡានីមួយៗ ។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលបន្ដថា «អ្វីដែលយើងទទួលបានភាពកក់ក្ដៅ តាមរយៈការអនុញ្ញាតឲ្យប្រតិភូកីឡារបស់យើង ចូលជួបសំណេះសំណាលនេះ គឺសបញ្ជាក់ឲ្យឃើញការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងធ្វើឲ្យកីឡាករ-កីឡាការិនីរបស់យើង កាន់តែមានទឹកចិត្ត និងឆន្ទៈមុះមុត ដើម្បីត្រៀមលក្ខណៈប្រកួតឲ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ឆ្ពោះទៅរកគុណផល និងសិទ្ធផលល្អប្រសើរ ក្នុងព្រឹត្តិការណ៍ Asian Games នាពេលឆាប់ៗខាងមុខ» ។

ចំពោះអត្តពលិកកីឡាទាំង ១៧ប្រភេទ ដែលកម្ពុជាសម្រេចបញ្ជូនទៅចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ។ មកទល់ពេលនេះ មានកីឡាមួយចំនួន បានធ្វើដំណើរដល់ទីតាំងប្រកួតហើយ ពិសេសក្រុមបាល់ទះបុរសក្នុងសាល ដែលត្រូវធ្វើការប្រកួតនៅល្ងាចថ្ងៃអង្គារនេះ ដោយត្រូជួបក្រុមឥណ្ឌាមុនគេ ក្នុងពូលC ។

សូមរំឮកថា កាលពី Asian Games លើកទី១៨ ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី កម្ពុជាបានបញ្ជូនអត្តពលិក ១៣ប្រភេទកីឡាចូលរួម និងដណ្ដើមបានមេដាយសរុប ៣គ្រឿង រួមមានមេដាយមាស ២ និងសំរឹទ្ធ ១ ក្នុងនោះវីរកីឡាករម៉ូតូទឹក សាលី អ៊ូមើត ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ និងវីរកីឡាការិនីជឺជីតស៊ូ ខាន់ ចេសា ដណ្ដើមបានមេដាយមាស ១ ។

នេះគឺជាកំណត់ត្រាប្រវត្តិសាស្ដ្រ ដែលកម្ពុជា ឈ្នះមេដាយមាសកីឡាអាស៊ី ២គ្រឿង បន្ទាប់ពីវីរកីឡាការិនីតេក្វាន់ដូ WT ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាសកីឡាអាស៊ីជូនជាតិ លើកដំបូង កាលពីឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េ ។

ប៉ុន្ដែសោកស្ដាយការប្រកួតកីឡាអាស៊ីឆ្នាំនេះ ម្ចាស់មេដាយមាសកីឡាអាស៊ីទាំងពីរ ពុំបានចូលរួមប្រកួតនោះទេ ដ្បិតកីឡាម៉ូតូទឹក មិនត្រូវបានម្ចាស់ផ្ទះចិនដាក់ចូល ដែលនាំឲ្យជើងខ្លាំងលំដាប់ពិភពលោក សាលី អ៊ូមើត និងកីឡាករឆ្នើមៗផ្សេងទៀត មិនអាចចូលរួមបាន ។ រីឯកីឡាការិនី ខាន់ ចេសា ដោយសារមូលហេតុផ្ទាល់ខ្លួន គួរផ្សំនាងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក ជាមួយកីឡាការិនីអាមេរិក Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅសិង្ហបុរី នាថ្ងៃទី៣០ ខែកញ្ញានេះផង នាំឲ្យ (ចេសា) ខកខានចូលរួមប្រកួតដូចគ្នា ហើយអាជ្ញាធរកីឡាកម្ពុជា រួមទាំងសហព័ន្ធសាមី ក៏បានគោរពតាមការសម្រេចចិត្តនេះដែរ៕

អត្ថបទដែលជាប់ទាក់ទង