**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅខែវិច្ឆិកាខាងមុខនេះ

ភ្នំពេញ៖ ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណា​ចក្រ​កម្ពុជា​បានប្រកាសឱ្យដឹងថា ឯកឧត្ដមនឹងដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើក​ទី​១៩ ដែលនឹងប្រព្រឹត្ដទៅនៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។

ក្នុងកិច្ច​ប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី លើក​ដំបូង នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៤ ខែសីហា ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការដឹកនាំវេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន លើក​ទី​១៩នេះ គឺដើម្បីស្ដាប់នូវមតិយោបល់ និងសំណូមពរ​ផ្សេងៗ ក៏ដូចជាការដាក់ចេញនូវវិធានការមុតស្រួច និងជាក់ស្ដែងមួយចំនួន ដើម្បីបន្ដជំរុញ​គាំទ្រវិស័យឯកជន ដែលជាវិស័យចលករនៃកំណើនសេដ្ឋកិច្ច។
ឯកឧត្ដមកិត្ដិទេសាភិ​បាល​បណ្ឌិតបានគូសបញ្ជាក់ថា «វេទិកានេះ នឹងប្រគល់ភារកិច្ចជូនឯកឧត្ដមអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្របសម្រួលជាមួយ​ក្រសួង ស្ថាប័ន វិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីរៀបចំវេទិកានេះ»។

ឯកឧត្ដមនាយករដ្ឋមន្រ្ដី បានអំពាវនាវដល់វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ មេត្ដាចូលរួមក្នុងវេទិកានេះ ឱ្យបានសកម្មបំផុត កុំបីអាក់ខាន។ ទន្ទឹមនេះ ឯកឧត្ដមកិត្ដិទេ​សាភិ​​បាល​បណ្ឌិតក៏បានលើកឡើងថា កម្ពុជាពិតជាមានមោទនភាពខ្ពស់បំផុត ជាមួយនឹង​ការសម្រេចបាននូវសុខសន្ដិភាពដ៏ពេញលេញ និងរឹងមាំ ក្នុងរយៈពេល២៥ឆ្នាំ កន្លងមក ហើយនៅក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាពនេះ កម្ពុជា សម្រេចបាននូវសមិទ្ធផលធំៗ មិនអាចកាត់ថ្លៃបានយ៉ាងសន្ធឹកសន្ធាប់ និងបានឆ្លងកាត់បរិវត្ដកម្មសំខាន់ៗជាប្រវត្ដិសាស្រ្ដ ដែលបានកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងបានលើកស្ទួយ​កិត្យានុភាពជាតិឱ្យខ្ពស់​ត្រដែត លើឆាកតំបន់ និងសកល តាមរយៈកាដាក់ចេញ និងការដឹកនាំអនុវត្ដន៍ដោយ​ជោគជ័យនូវ យុទ្ធសាស្រ្ដត្រីកោណ និងយុទ្ធសាស្រ្ដចតុកោណទាំង ៤ ដំណាក់កាល។

ជាមួយគ្នានេះ ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិតបានឱ្យដឹងទៀតថា ឈរលើមូល​ដ្ឋាន​នៃសមិទ្ធផលដ៏ធំធេងទាំងនេះ ជាមួយនឹងការសម្លឹងទៅមុខ សម្រាប់រយៈពេល២៥​ឆ្នាំ ទៀត តាមរយៈការបង្ហាញផ្ទាល់នៅទីនេះ យុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ដែល​ជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជ​រដ្ឋាភិបាល​កម្ពុជា នីតិកាលទី នៃរដ្ឋសភា។ ឯកឧត្ដមនាយករដ្ឋមន្រ្ដីបានបន្ដថា វិធានការគន្លឹះ ដែល​ឯកឧត្ដមនឹងដឹកនាំតម្រង់ទិសលើការអនុវត្ដ ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់នៃការ​ដោះ​ស្រាយបញ្ហាប្រឈម និងការកែទម្រង់វិស័យសំខាន់ៗ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់​ប្រ​ជាជន​កម្ពុជា។

ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ដ្រីបានបញ្ជាក់បន្ថែមថា ក្នុងស្មារតី​នេះ រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា យើងនឹងជម្នះបាននូវបញ្ហាប្រឈម ឧបសគ្គ និង​វិបត្ដិនានា ក្នុងការដឹកនាំសង្គមជាតិកម្ពុជា លើវិថីនៃការអភិវឌ្ឍ វឌ្ឍនភាព និងវិបុល​ភាព​ឱ្យកាន់តែថ្កើនថ្កានឡើងបន្ថែមទៀត ហើយកសាងបាននូវមូលដ្ឋានគ្រឹះ​ប្រកបដោយ​ភាពធន់ដ៏រឹងមាំ សម្រាប់ការឈានឡើងប្រកបដោយការជឿទុកចិត្ដ ឆ្ពោះទៅសម្រេចបាន​នូ​វចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង