**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ស្វែងយល់៖ តើច្បាប់កំណត់ជាកាតព្វកិច្ច ឲ្យបេក្ខជនឈរឈ្មោះបោះឆ្នោត ទៅបោះឆ្នោត ផ្ដល់ផលប្រយោជន៍ជាតិយ៉ាងណា?

ភ្នំពេញ៖ ក្នុងសង្គម​​ខ្មែរ​​ បើនិយាយអំពីការបោះឆ្នោតអាណត្ដិនីមួយៗ មិនថារដ្ឋសភា, ព្រឹទ្ធសភា, ក្រុមប្រឹក្សារាជធានី -ខេត្ដ ,ស្រុក- ខណ្ឌ, ឃុំ-សង្កាត់ ឬហៅថា «ការបោះឆ្នោតសកល និងអសកល» តែងមានបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់បក្សខ្លះ បានបញ្ចេញសកម្មភាព និងវោហាសាស្រ្ដបញ្ឆេះកំហឹងពូជសាសន៍ ញុះញង់មិនឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតជាដើម។ ជាហេតុធ្វើឲ្យរាជរដ្ឋាភិបាល ស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដោយកំណត់ការបោះឆ្នោត គឺជាកាតព្វកិច្ចរបស់បេក្ខជនឈរបោះឆ្នោត។

តើច្បាប់កំណត់ជាកាតព្វកិច្ចឲ្យបេក្ខជនឈរឈ្មោះបោះឆ្នោត ទៅបោះឆ្នោត ផ្ដល់ផលប្រយោជន៍ជាតិយ៉ាងណា?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថាចំពោះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដោយកំណត់ជាកាតព្វកិច្ចឲ្យបេក្ខជនឈរឈ្មោះបោះឆ្នោត ទៅបោះឆ្នោតទាំងសកលនិងអសកលនេះ គឺពិតជាបង្ហាញឲ្យឃើញថា ក្នុងសង្គមប្រជាធិបតេយ្យ បេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងនាមជាពលរដ្ឋល្អរបស់ជាតិ ជាបឋមត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកាតព្វកិច្ចទៅបោះឆ្នោត។ ពីព្រោះបើបេក្ខជនឈរឈ្មោះបោះឆ្នោត មិនមានឆន្ទះទៅបោះឆ្នោតដើម្បីបង្ហាញពីស្មារតីទទួលខុសត្រូវរបស់ខ្លួនឯងជាមុនទេ យើងសួរថា តើបេក្ខជនទាំងនេះមានឆន្ទះស្អីនឹងមានស្មារតីទទួលខុសត្រូវស្អី ចំពោះជាតិនិងប្រជាជនឲ្យពិតប្រាកដនោះ។

ដូច្នេះចំពោះច្បាប់កំណត់ជាកាតព្វកិច្ចឲ្យបេក្ខជនឈរឈ្មោះបោះឆ្នោត ទៅបោះឆ្នោតនេះ បានផ្ដល់ផលប្រយោជន៍ដល់ជាតិដ៏ធំធេងនោះ គឺច្បាប់នេះបានបំផ្លាញចោល ឬកម្ចាត់ចោលនូវបេក្ខជនទាំងទ្បាយណា ដែលពុំមានស្មារតីទទួលខុសត្រូវចំពោះជាតិ និងប្រជាជនពិតប្រាកដ។

លោក រ័ត្ន សណ្ដាប់ បន្ដថាមួយវិញទៀត ក្នុងការធ្វើវិសោធនកម្មច្បាប់នេះផងដែរ ក៏បានផ្តល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋគ្រប់ទិសទី មើលឃើញកាន់តែច្បាស់នូវទង្វើនឹងសកម្មភាពរបស់បេក្ខជនឈរឈ្មោះបោះឆ្នោតគណបក្សនិមួយៗនូវគ្រប់ទិដ្ឋភាពទាំងអស់ ក្នុងស្មារតីការពារផលប្រយោជន៍ជាតិ អត្តសញ្ញាណ​ជាតិ ដើម្បីឆ្ពោះទៅរកប្រជាធិបតេយ្យលើពិភពលោក។ ព្រោះសង្គមប្រជាធិបតេយ្យបើមិនពង្រឹងនីតិរដ្ឋឲ្យបានខ្លាំងក្លាទេ បុគ្គលគ្រោះថ្នាក់ជាតិ អាចបង្កគ្រោះមហន្ដរាយដល់ស្រុកទេស និងប្រជាជាតិខ្លួនជាពុំខាន។

ដូច្នេះក្នុងសង្គម​ប្រជាធិបតេយ្យ មិន​ថា​ជាតិ​សាសន៍​ណា​ឬ​សង្គម​ណា​នោះទេដើម្បីកុំចាត់ចោលនូវបុគ្គលគ្រោះថ្នាក់ជាតិឬបុគ្គលក្បត់ជាតិ និងកុំឲ្យមានអ្នកខាងក្រៅ​ចូលជ្រៀកជ្រែកកិច្ចការផ្ទៃក្នុងរបស់ស្រុកទេសបាន មានប្រទេសជាច្រើនលើពិភពលោក បានចែងច្បាប់ហាមឃាត់ដើម្បីការពារផលប្រយោជន៍ជាតិខ្លួន និងអត្តសញ្ញាណជាតិខ្លួន៕

អត្ថបទដែលជាប់ទាក់ទង