**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

ធនាគារឌីជីប៊ី ម.ក និងសមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេចតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ចុះហត្ថលេខាលើអនុស្សរណៈយោគយល់

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ធនាគារឌីជីប៊ី (DGB Bank) ចុះអនុស្សារណៈយោគយល់ និងសមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត(AMT) និងផ្ដល់ថវិកាចំនួន៦ម៉ឺនដុល្លាសហរដ្ឋអាមេរិកក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំ ស្មើនឹង ៣០ម៉ឺនដុល្លាសហរដ្ឋអាមេរិក ជូនសមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត(AMT) បាននឹងកំពុងតែធ្វើការផ្តល់ឱកាសសម្រាប់ការរីកធំធាត់ និងការអប់រំដល់យុវជន និងយុវនារី កម្ពុជា ដែលជាធនធានមួយដ៏សំខាន់សម្រាប់សង្គមរបស់យើងនាពេលអនាគត។

ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហាររូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណធនាគារធនាគារឌីជីប៊ី (DGB Bank) ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងការអភិវឌ្ឍន៍សង្គមជាតិ។

លោក Hwang Byung Woo នាយកប្រតិបត្តិធនាគារ DGB បានបញ្ជាក់ថា យុវជនជំនាន់ក្រោយរបស់យើងនឹងមានឱកាសអាចលាតត្រដាងនូវសេចក្តីសុបិន្តរបស់គេបានហើយលទ្ធផលនៃភាពជោគជ័យរបស់ពួកគេនឹងក្លាយជាមោទនភាពដ៏ធំធេងរបស់យើង។

យើងខ្ញុំផ្ដល់តម្លៃយ៉ាងខ្លាំងចំពោះការផ្ដល់ការគាំទ្រសម្រាប់ការអប់រំដល់យុវជនជំនាន់ក្រោយ។ តាមរយៈការចូលរួមជាមួយនឹងសមាគម អ.ម.ត លើកនេះ យើងខ្ញុំសង្ឃឹមថា យើងខ្ញុំអាចក្លាយជាចំណែកមួយនៃការអភិវឌ្ឍសង្គមកម្ពុជា ឲ្យកាន់តែមានភាពពេញបរិបូណ៌ តាមរយៈការផ្ដល់ជាការគាំទ្រឲ្យមានការរីកចំរើននូវសក្តានុពល និងសមត្ថភាពរបស់យុវជនជំនាន់ក្រោយ របស់ប្រទេសកម្ពុជា។

លោក Hwang Byung Woo បានបញ្ជាក់ថា ធនាគារឌីជីប៊ីយើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ ដែលបានផ្ដល់ឱកាសឲ្យយើង ចូលរួមសហការជាមួយនឹងសមាគម អ.ម.ត។ យើងខ្ញុំសង្ឃឹមថា ទៅថ្ងៃអនាគត យើងនឹងនៅតែបន្តកិច្ចសហការដ៏មានតម្លៃនេះ ព្រមទាំងមានការរីកចម្រើនរួមគ្ន ជាមួយនឹងសេចក្តីសុបិននាពេលអនាគតរបស់យុវជនយើង។ យើងខ្ញុំសូមធ្វើការលើកទឹកចិត្ត និងការគាំទ្រ ដល់ការខំប្រឹងប្រែងដ៏មោះមុតរបស់សមាគម អ.ម.ត និងសង្ឃឹមថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ និងការផ្តល់អាហារូបករណ៍ក្នុងថ្ងៃនេះនឹងបញ្ចប់ទៅដោយជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង