**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធអាវុធហត្ថខេត្តកំពង់ធំ ចាប់គោយន្តដឹកឈើពលរដ្ឋ នៅស្រុកសន្ទុក

 ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា យោងតាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៣និង១០នាទីទៀបភ្លឺ នាយចំណង់ ណុប ពុត្ថា មុខងារជំនួយការមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះល្បាតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិបន្ទាយយមរាជ ឃុំប្រាសាទ ស្រុក សន្ទុក ខេត្តកំពង់ធំ ហើយប្រទះឃើញគោយន្តកន្ត្រៃដឹកឈើចំនួន៤គ្រឿង ក៏បានរាយការណ៍ជូនទៅលោក សាយ វាសនា ព្រះរាជអាជ្ញារង ខណៈនោះ លោកព្រះរាជអាជ្ញារង បានបញ្ជាឱ្យ ណុប ពុត្ថា ឃាត់គោយន្តនោះ ប៉ុន្តែគោយន្តដឹកឈើ ទាំងនោះមិនព្រមឈប់ ព្យាយាមបើករត់គេចចូលតាមច្រកទៅភូមិបន្ទាយចាស់។

បើតាមសេចក្តីប្រកាសព័ត៌មាន នាយ ចំណង់ ណុប ពុត្ថា បានបន្តដេញតាមនិងបានរាយការណ៍ជូនលោកព្រះរាជអាជ្ញារង ជាបន្តបន្ទាប់ ជាមួយគ្នានោះ លោកព្រះរាជអាជ្ញារង បានបញ្ជាឱ្យរដ្ឋបាលព្រៃឈើមកតាមក្រោយ។ គោយន្តដឹកឈើទាំងនោះ បានបើកបំបែកគ្នាជាច្រើនផ្លូវ នាយសំណង់ ណុប ពុត្ថា បានដេញតាមគោយន្តដឹកឈើមួយគ្រឿងជាប់រហូត ដោយមានឯកសណ្ឋានត្រឹមត្រូវនិងបានលើកភ្លើង ដំបងចរាចរណ៍បញ្ជាឱ្យឈប់ តែអ្នកបើកបរគោយន្តមិនព្រមឈប់។
លុះដល់ភូមិបន្ទាយចាស់ គោយន្តនោះបានបើកចូលក្នុងផ្ទះ ពេលនោះ ណុប ពុត្ថា បានឈប់នៅខាងមុខផ្ទះនោះដែរ រំពេចនោះម្ចាស់គោយន្តបានដាក់លេខថយក្រោយយ៉ាងលឿនមកបុករថយន្តរបស់នាយចំណង់ ណុប ពុត្ថា ពេញទំហឹងបណ្តាលឱ្យខូចខាត។ បន្ទាប់មក ម្ចាស់គោយន្តបានបើកទៅមុខបន្តិចរួចដោះក្បាលម៉ាស៊ីនបំបែកចេញពីតួយកទៅទុកនៅក្រោមផ្ទះ និងបានលើកទម្លាក់ឈើចេញពីគោយន្ត។

ពេលទម្លាក់ឈើប្រពន្ធកូនរបស់អ្នកបើកបរគោយន្តក៏នៅទីនោះជួយទម្លាក់ឈើផងដែរ ក្រោយពេលទម្លាក់ឈើរួចហើយ អ្នកបើកបរគោយន្តបានយកម៉ូតូជិះគេចខ្លួនមិនត្រឡប់មកវិញទេ។ បន្ទាប់មកមន្ត្រីរដ្ឋបាលព្រៃឈើកំពង់ថ្ម បានមកដល់ទីកន្លែងកើតហេតុនោះដែរ។

ប្រពន្ធរបស់អ្នកបើកបរគោយន្តនិងសាច់ញាតិ បានសម្របសម្រួលជាមួយ ណុប ពុត្ថា សុំធ្វើការសងថ្លៃខូចខាតរថយន្តក៏បានព្រមព្រៀងគ្នាចំនួន៤លានរៀល ពេលនោះ ណុប ពុត្ថា ក៏បាននិយាយថា លុយ៤លានរៀលនេះគឺជាសំណងការខូចខាតរថយន្ត ប៉ុណ្ណោះ ចំណែករឿងបទល្មើសព្រៃឈើ គឺជារឿងផ្សេងរបស់ជំនាញរដ្ឋបាលព្រៃឈើ។

រហូតដល់ម៉ោង១០និង១០នាទីព្រឹក ថ្ងៃខែដដែល ដោយមានបញ្ជាពីលោកព្រះរាជអាជ្ញារង សាយ វាសនា បានឱ្យជំនាញរដ្ឋបាលព្រៃឈើកំ ពង់ថ្ម និងនាយចំណង់ ណុប ពុត្ថា យករថយន្តស្ទួចទៅដឹកជំនៀកឈើ និងគោយន្តកន្ត្រៃមករក្សាទុកនៅរដ្ឋបាលព្រៃឈើកំពង់ថ្ម។ ឈ្មោះ មាស ធូ ត្រូវជាប្រពន្ធរបស់អ្នកបើកបរគោយន្ត បានទទួលស្គាល់ថា យល់ព្រមសម្របសម្រួលសងការខូចខាតថ្លៃជួសជុលរថយន្តចំនួន៤លានរៀល ប៉ុន្តែគាត់ស្មានថាលុយ៤លាន រៀលដែលប្រគល់ឱ្យនោះ ដោះស្រាយបានទាំងគោយន្តនិងជំនៀកឈើត្រឡប់មកវិញ។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញបុគ្គលដែលពាក់ព័ន្ធឈ្មោះ ហាយ ហៀង ជាអ្នកបើកបរគោយន្ត និងប្រពន្ធឈ្មោះ មាស ធូ មកបំភ្លឺអំពីករណីខាងលើនេះ ដោយធ្វើការសម្របសម្រួលតាមគោលគំនិតដឹកនាំនិងការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លោកគឺ “ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។

លោក ហាយ ហៀង បានទទួលស្គាល់កំហុសដោយអចេតនាក្នុងការបើកគោយន្តកន្ត្រៃដឹកជំនៀកឈើចូលក្នុងផ្ទះ និងរអិលថយក្រោយបានបណ្ដាលឱ្យប៉ះខូចរថយន្តឈ្មោះ ណុប ពុត្ថា ពិតមែន។ ដោយឃើញទិដ្ឋភាពគ្រួសារមានជីវភាពខ្វះខាតនិងជួបការលំបាកជំពាក់លុយធនាគារផងនោះ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ក៏បានឧបត្ថម្ភថវិកាចំនួន៤លានរៀល ទៅឱ្យឈ្មោះ មាស ធូ ដើម្បីជួយសម្រាលបន្ទុកគ្រួសារ។ ជាមួយគ្នានោះ លោក ហាយ ហៀង និងប្រពន្ធឈ្មោះ មាស ធូ ក៏សូមអភ័យទោសការបង្ហោះព័ត៌មាន ដោយសារពួកគាត់មិនយល់អំពីច្បាប់។

កងរាជអាវុធហត្ថ រង់ចាំទទួលព័ត៌មាន ឬការផ្តល់មតិក្នុងន័យស្ថាបនាដែលពាក់ព័ន្ធនឹងសកម្ម ភាព ការងាររបស់កងរាជអាវុធហត្ថ ដើម្បីកែតម្រូវ ឆ្លើយតប បកស្រាយឱ្យយល់ដឹងពីការពិត៕

អត្ថបទដែលជាប់ទាក់ទង