**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ

ពលរដ្ឋនៅតំបន់ដាច់ស្រយាល​ខ្វះខាតទឹកស្អាត​ ក្នុងស្រុកស្វាយចេក​ សាទរ​ក្រោយទទួលបានអណ្តូងទឹកប្រើប្រាស់​ ជាអំណោយរបស់ក្រុមមិត្តចាស់

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលនៅស្រុកស្វាយចេក ​ដែលខ្វះខាតទឹកស្អាត​ បានបង្ហាញពីក្តីសប្បាយរីករាយ​ នៅពេលទទួលបា​នអណ្តូងទឹកមួយសម្រាប់ប្រើប្រាស់​ ដែលកន្លងទៅពួកគាត់ប្រើប្រាស់តែទឹកប្រលាយមិនសូវស្អាត​ ដោយតំបន់នោះខ្វះប្រភពទឹក​ ណាមួយត្រូវទៅយកទឹកពីតំបន់ផ្សេងយកមកប្រើប្រាស់។

អណ្តូងនេះជាអំណោយរបស់ក្រុមមិត្ត​ ចាស់​ ដឹកនាំដោយលោក​ កៅ​ រិទ្ធី​ តំណាងក្រុមមិត្ត​ ចាស់​ រួមនឹងមានការជួយឧបត្ថម្ភពីសប្បុរសជនក្នុងនិងក្រៅប្រទេស​ ហើយក៏មានការអញ្ជើញចូលរួមពីលោក​ ដា​ ទឹង​ ប្រធានក្រុមប្រឹក្សាស្រុកស្វាយចេក​ លោក​ អឿន​ សេដ្ឋា​ អភិបាលរងស្រុកស្វាយចេក​ តំណាងលោក​ លឿង​ សុភ័ក្រ្ត​ អភិបាលស្រុក​ រួមនឹងប្រជាពលរដ្ឋដែលរស់នៅភូមិ​ខ្វាលិច​​ (ដឺរាំង)​ ឃុំ​ស្វាយចេក​ ចូលរួមផងដែរ។

លោក​ កៅ​ រិទ្ធី​ តំណាងក្រុមមិត្ត​ ចាស់​ បានឱ្យដឹងថា​ ៖​ ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលដ្ឋ​ ជាពិសេសបងប្អូនដែលនៅតំបន់ដាច់ស្រយាល​ ភូមិខ្វាវលិច​ នេះផ្ទាល់ពុំមានប្រភពទឹកសម្រាប់ប្រើប្រាស់​ ណាមួយប្រភពទឹកនៅឆ្ងាយ​ លោករួមជាមួយនិងមិត្តភក្តិ​ សប្បុរសជន​ ក៏បានគៀរគរថវិកាគ្នាដើម្បីផ្តល់ជាអណ្តូងទឹកជូនបងប្អូនពលរដ្ឋសម្រាប់ប្រើប្រាស់។

លោក​ កៅ​ រិទ្ធី​ បន្តថា​ ក្នុងនាមតំណាងក្រុមមិត្ត​ ចាស់​ ក៏សូមថ្លែងអំណរគុណចំពោះក្រុមការងារ​ សប្បុរសជន​ ដែលចំណាយថវិកា​ កម្លាំងកាយចិត្តចូលរួមកិច្ចការងាររសង្គមនាពេលកន្លងមក។

ក្នុងនាមតំណាងឲ្យថ្នាក់ដឹកនាំស្រុកស្វាយចេក​ លោក​ អឿន​ សេដ្ឋា​ អភិបាលរងស្រុក​ ក៏បានថ្លែងអំណរចំពោះក្រុមមិត្តចាស់ ដែលបានផ្តល់អណ្តូងទឹកជូនពលរដ្ឋនៅភូមិ​ ខ្វាវលិច​ (ដឺរាំង​)​ បានទឹកប្រើប្រាស់​ ដែលនេះជាសកម្មភាពបញ្ជាក់ពីការចូលរួមជាមួយរាជរដ្ឋាភិបាល​ ជួយដល់ពលរដ្ឋដែលនៅតំបន់ដាច់ស្រយាលមានទឹកប្រើប្រាស់។
លោក​ អឿន​ សេដ្ឋា​ បន្តថា​ ទឹក​ គឺជាជីវិត​ ដែលយើងគ្រប់ៗគ្នាត្រូវការទឹកជាប្រចាំមិនអាចខ្វះបាន​ បើគ្មានទឹកជីវិតលើភពផែនដីក៏មិនអាចរស់នៅបាលឡើយ។ ទន្ទឹមជាមួយគ្នានោះ​លោក​ ក៏បានអំពាវដល់ប្រជាពលរដ្ឋសូមប្រើប្រាស់ទឹកដោយសន្សំសំចៃ​ ដោយនៅរដូវប្រាំងនេះតំបន់ខ្លះកំពុងខ្វះខាត់ទឹកសម្រាប់ប្រើប្រាស់។

សូមបញ្ជាក់ផងដែរថា​ ៖​ ប្រជាពលរដ្ឋដែលរស់នៅភូមិខ្វាវលិច​ (ដឺរាំង)​ ឃុំស្វាយចេក​ ស្រុកស្វាយចេក​ មានចំនួន៥០គ្រួសារ​ ព្រមជាមួយគ្នានោះប្រជាពលរដ្ឋដែលបានចូលរួមទទួលអណ្តូងទឹក​ ក្រុមមិត្ត​ ចាស់​ ក៏បានជូនសារុងម្នាក់ៗ​ រួនិងថវិកាមួយចំនួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង