**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

សិស្សអាហារូបករណ៍ នៃគម្រោងអប់រំសហគមន៍រ៉ែតបូកតំបន់ជួរភ្នំក្រវ៉ាញ ប្ដេជ្ញាយកជំនាញ វិទ្យាសាស្រ្តកសិកម្ម ដែលខ្លួនបានរៀនសូត្រដើម្បីជួយអភិវឌ្ឍ ភូមិ ឃុំ របស់ខ្លួន

ភ្នំពេញ៖ យុវជនឈ្មោះ ថន ធាក់ មកពីភូមិអូរសោង ឃុំអូរសោង ស្រុកវាលវិញ ខេត្តពោធិ៍សាត់ដែលជាសិស្សអាហារូបករណ៍ នៃគម្រោងអប់រំសហគមន៍រ៉ែតបូក តំបន់ជួរភ្នំក្រវ៉ាញខាងត្បូង ជំនាន់ទី២ បាន ប្ដេជ្ញាយកជំនាញ វិទ្យាសាស្រ្តកសិកម្ម ដែលខ្លួនបានរៀនសូត្រដើម្បីជួយ ភូមិ ឃុំ របស់ខ្លួន។

ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន យុវជនឈ្មោះ ថន ធាក់ បានបញ្ជាក់ថា ដើម្បីទទួលបានអាហារូបករណ៍នេះគឺ គេមានគម្រោងអាហារូបករណ៍គឺទៅតាមគោលដៅរបស់គេដើម្បីទទួលបានអាហារូបករណ៍នេះ យើងត្រូវសុំពាក្យខាងសហគមន៍ ភូមិ ឃុំ បន្ទាប់មកយកមកបំពេញ ហើយត្រូវដាក់ពាក្យទៅ ភូមិ ឃុំ វិញ ហើយ គម្រោងអាហារូបករណ៍សហគមន៍រ៉ែតបូក តំបន់ជួរភ្នំក្រវ៉ាញ មាន៣ជំនាន់គឺ៖ ជំនាន់ទី១, ជំនាន់ទី២ និងជំនាន់៣ ហើយមានសិស្សសរុបទាំងអស់ ១៦រូប។

យុវជនដដែលបន្តថា បន្ទាប់មកអង្គការគេនិងមកសម្ភាសន៍យើង ថតផ្ទះយើង ថាយើងពិតជាសិស្សដែលនៅក្នុងតំបន់និងមែនអត់ បន្ទាប់មកសិស្សដែលទទួលបានទាល់តែសិស្សនិងជាប់បាក់ឌុបទៀត។ ចឹងគេអត់សំដៅលើសិស្សនិងមានជីវភាពក្រីក្រទេ គឺគេសំដៅលើថាតើសិស្សនិងមានឆន្ទៈ និងចូលរួមអភិវឌ្ឍ ភូមិ ឃុំ របស់គាត់ឬអត់ ប្រសិនបើមាន បានជាប់។ ពេលសែលគាត់សម្ភាសន៍មួយតងហើយ គាត់មកសម្ភាសន៍ម្ដងទៀត គឺសរសេរអំពីគោលបំណងរបស់យើង។ក្នុងលក្ខខណ្ឌនេះគេមិនបាននិយាយ ដោយាសារប្រជាពលរដ្ឋក្នុងតំបន់នេះប្រហែលជាគាត់ធ្វើដូចគ្នា ការបរបាញ់ គាត់ធ្វើតាមបែបបុរាណ តែឥឡូវប្រហែលជាអត់មានទេ។

យុវជនបន្ថែមថា កាលពីខ្លួននៅក្មេងមានគួរសមដែល តែឥឡូវគឺសឹងតែអត់មាន ព្រោះអង្គការសហពន្ធ័សត្វព្រៃចុះល្បាតជាញឹកញាប់ដើម្បីការពារសត្វព្រៃ។នៅពេលដែលយើងដាក់ពាក្យ គេអត់កំណត់ថា យើងត្រូវរៀនមុខវិជ្ជាអ្វីនោះទេ យើងស្រឡាញ់អីរៀនអានឹង បន្ទាប់មកគេនិយាយថាពេលរៀនចប់ត្រូវមកជួយសហគមន៍វិញរយៈពេល៣ឆ្នាំវិញ។ ចឹងយើងត្រូវយកចំណេះជំនាញដែលយើងរៀនមកជួយអភិវឌ្ឍ ភូមិឃុំ តាមជំនាញរបស់យើងមានការអភិវឌ្ឍឈានទៅមុខ ដើម្បីកាត់បន្ថយការកាប់បំផ្លាញ់ព្រៃឈើ និងការបរបាញ់សត្វព្រៃជាដើម។

យុវជនដដែលបញ្ជាក់ថា “អាហារូបករណ៍របស់សហពន្ធ័សត្វព្រៃ គឺល្អខ្លាំងមែនទែនដោយសារគាត់ផ្ដល់ទាំងការបង់ថ្លៃសិក្សាក្នុងរយៈពេល៤ឆ្នាំ កន្លែងស្នាក់នៅ ថ្លៃទឹក ថ្លែភ្លើង គាត់ឲ្យថវិកាចំនួន ១៥០$ ក្នុងការចាយវាយ ចាក់សាំង និងទិញម្ហូបអាហារថែមទៀត។ ហើយក៏មានជួយកាត់សម្លៀកបំពាក់ចំនួន ៣កំផ្លេ កាតាប ស្បែកជើង និងសម្ភារៈសិក្សា គឺយើងគិតតែពីរៀន រៀនឲ្យពូកែដើម្បីយកចំណេះដឹងទៅអភិវឌ្ឍ ភូមិ ឃុំ របស់យើងវិញ ហើយសម្រាប់ខ្ញុំគឺយកជំនាញ វិទ្យាសាស្រ្តកសិកម្ម គឺខ្ញុំយកជំនាញនេះដើម្បីជួយ ភូមិ ឃុំ របស់ខ្ញុំ ព្រោះ ភូមិ ឃុំ របស់ខ្ញុំ គឺគាត់ពឹងផ្អែកលើវិស័យមួយនេះខ្លាំង ហើយក៏មាននិសិត្សផ្សេងទៀតដែលគាត់ជ្រើសរើសខាងទេសចរណ៍ ព្រោះ ភូមិ ឃុំ របស់គាត់គឺ ទាក់ទងជាមួយវិស័យនិង”។

ជាមួយគ្នានោះ យុវជនដែលទទួលបានហារូបករណ៍បានលើកឡើងទៀតថា ពិតជាមានមោទនភាពខ្លាំងមែនទែន ព្រោះអីដោយសារ ភូមិ ឃុំ របស់ខ្ញុំអត់មានអ្នកបានរៀនបន្តឆ្ងាយចឹងទេ មានតែខ្ញុំដែលអាចបន្តបានថ្នាក់ឧត្តមសិក្សា ព្រោះអីដោយសារតែគាត់ខ្វះខាត់ថវិការៀនសូត្រ។ ប្រសិនបើអត់មានអាហារូបករណ៍នេះទេ ខ្ញុំក៏មិនអាចបានបន្តការសិក្សាបរិញ្ញាបត្រ៤ឆ្នាំនេះដែរ ហើយនិងខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានពូកែហើយខ្លាំង ដើម្បីយកចំណេះជំនាញទៅជួយអភិវឌ្ឍ ភូមិ ឃុំ របស់ខ្ញុំ ឲ្យមានការរីកចម្រើនឈានទៅមុខ ដើម្បីជួយពួកគាត់កាត់បន្ថយការកាប់បំផ្លាញ់ព្រៃឈើ និងការបរបាញ់សត្វព្រៃ ឲ្យគាត់ឈប់អាស្រ័យផលលើធនធានព្រៃឈើ ឲ្យគាត់ងាកមកធ្វើកសិកម្មបែបទំនើបវិញ៕

អត្ថបទដែលជាប់ទាក់ទង