**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

រាជរដ្ឋាភិបាល នៅតែផ្តល់ឱកាសកាន់តែច្រើនជូនស្រ្តី ឲ្យទទួលបានឋានៈ និងតួនាទីក្នុងក្របខណ្ឌរដ្ឋ

ភ្នំពេញ៖ ឯកឧត្ដម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាល នៅតែផ្តល់ឱកាសកាន់តែច្រើនជូនស្រ្តី ឲ្យទទួលបានឋានៈ និងតួនាទីច្បាស់លាស់។ ជាក់ស្តែង រាជរដ្ឋាភិបាល តែងតែ បង្កឱកាសឱ្យស្ត្រីមានឋានៈ និងតួនាទី ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត ជាក់ស្តែងក្នុងជួររាជរដ្ឋាភិបាល ស្ត្រីបានទទួលឋានៈតួនាទីជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមក្រសួង ស្ថាប័ននានា ដែលបញ្ជាក់យ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ដល់ស្ត្រី ក្នុងសកម្មភាពសង្គម តាមតួនាទី និងសមត្ថភាពរៀងៗខ្លួន។

ឯកឧត្ដម វង សូត បានលើកឡើងថា ស្រ្តី និងក្មេងស្រី គឺជាតួអង្គ ដែលបានចូលរួមចំណែកដ៏សំខាន់ និងចាំបាច់ ក្នុងការធានាបាននូវប្រសិទ្ធភាព បរិយាបន្ន និងនិរន្តភាពយូរអង្វែងនៃសន្តិភាព។ សមភាពយេនឌ័រ និងការបង្កើតភាពអង់អាចក្លាហាន ដល់ស្រ្តី និងក្មេងស្រី គឺជារបៀបរវារៈ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដាកល់ និងគាំទ្រយ៉ាងខ្លាំង ដើម្បីជំរុញឲ្យពួកគេ ក្លាយជាកម្លាំងចលករ ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ និងក្លាយជាឆ្អឹងខ្នងរឹងមាំសម្រាប់សេដ្ឋកិច្ច និងសង្គមជាតិ។

ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្តី វង សូត បានធ្វើឡើងខណៈ លោក និងលោកស្រី បានអញ្ជើញចូលរួមនៅក្នុង ពិធីអបអរសារទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣នេះ ជាខួបលើកទី១១២ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ដែលរៀបចំធ្វើឡើង នៅទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ។

ជាមួយគ្នានេះឯកឧត្ដម វង សូត ក៏បាន សម្តែងនូវការកោតសរសើរ និងថ្លែង អំណរគុណ ចំពោះ គណៈកម្មការសាខាសមាគមនារី ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានបំពេញតួនាទី និង អនុវត្តភារកិច្ចប្រកបដោយលទ្ធផលផ្លែផ្កា និងស្មារតីទទួលខុសត្រូវ ជាពិសេសការរៀបចំទិវានេះឡើង ដើម្បីបង្ហាញឱ្យឃើញនូវកាយវិការ យកចិត្តទុកដាក់ និងលើកទឹកចិត្តក្នុងការរួមចំណែកគាំទ្រលើភារកិច្ចរបស់ បងប្អូននារីក្នុងកិច្ចការសង្គម និងកិច្ចការគ្រួសារ។

តាមរយៈទិវានេះផងដែរ ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានសំណូមពរឱ្យបុរសជាមន្ត្រីបុគ្គលិកទាំងអស់ ជ្រួតជ្រាបអំពីបញ្ហា យេនឌ័រ រួមសហការ លុបបំបាត់ភាពហិង្សាក្នុងគ្រួសារ ការរើសអើង ចំពោះស្ត្រី ហើយបង្កលក្ខណៈ ឱ្យនារីមានលទ្ធភាពគ្រប់គ្រាន់ ចូលរួមគ្រប់សកម្មភាព របស់ក្រសួង និងសង្គម។

យោងតាមរបាយការណ៍របស់គណៈកម្មការសាខាសមាគមនារី ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញថា ផ្អែកតាមទិន្នន័យប្រមូលបានត្រឹមខែធ្នូ ឆ្នាំ២០២២ ដោយក្រុមការងារយេនឌ័រ បានបង្ហាញថា មន្រ្តីជាស្រ្តីថ្នាក់ជាតិមានចំនួន៣៧ភាគរយ នៃចំនួនមន្រ្តីរាជការសរុប ១០៩០នាក់ មន្រ្តីជាប់កិច្ចសន្យាជាស្រ្តីថ្នាក់ជាតិចំនួន៦០ភាគរយ នៃចំនួនមន្រ្តីជាប់កិច្ចសន្យាសរុប ៣៩៧នាក់។

គួរបញ្ជាក់ថា ក្រសួងកិច្ចការនារី បានជ្រើសយកប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ក្នុងគោលបំណង បន្តរំលេចពីតម្លៃ មិនអាចកាត់ថ្លៃបាន នៃសន្តិភាព និងសមិទ្ធិផល ដែលសម្រេចបាននាពេលកន្លងមក ក្នុងរយៈពេល២៥ឆ្នាំ ក្រោយសន្និសីទពិភពលោក ស្តីពីស្រ្តីលើកទី៤ ឆ្នាំ១៩៩៥ នៅទីក្រុងប៉េកាំង ដែលមានផែនការផ្តោតសំខាន់ ទៅលើបញ្ហាអាទិភាពចំនួន១២ ដែលមានមូលដ្ឋាន លើការលើកកម្ពស់សិទ្ធិស្រ្តី ក្នុងវិស័យសេដ្ឋកិច្ច សង្គម នយោបាយ ការអប់រំ សុខភាព កិច្ចការផ្លូវច្បាប់ជាដើម៕

អត្ថបទដែលជាប់ទាក់ទង