**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ លោកតា លោកយាយ មន្រ្តីរាជការ គ្រូពេទ្យ អតីតយុទ្ធជន និងនិវត្តន៍ជន នៅស្រុកភ្នំស្រុក

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលរួមជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ លោកតា លោកយាយ មន្រ្តីរាជការ គ្រូពេទ្យ អតីតយុទ្ធជន និងនិវត្តន៍ជន នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមឯកឧត្តម ឧបនាយករដ្ឋមន្រ្តីផ្ទាល់ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារថ្នាក់ អាជ្ញាធរដែនដី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់ថ្នាក់ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរស្រុកភ្នំស្រុក ដែលបានចូលរួមការពង្រឹងខឿនការពារជាតិ បូរណភាពដែនដី សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជំរុញអភិវឌ្ឍវិស័យអប់រំ សុខាភិបាល សង្គមកិច្ច និងលើកកម្ពស់បានជីវភាពរស់នៅរបស់ប្រពលរដ្ឋបានល្អប្រសើរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តដោយថ្លែងអំណរគុណនិងគោរពស្រឡាញ់ចំពោះមន្រ្តីរាជការ គ្រូបង្រៀន គ្រូពេទ្យ អតីតយុទ្ធជន និងនិវត្តន៍ជន ជាពិសេសគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ដែលបានខិតខំពុះពារយកចិត្តទុកដាក់ក្នុងការអប់រំ ផ្តល់ចំណេះដឹងដល់សិស្ស តាមរយៈការអប់រំដោយផ្ទាល់និងពីចម្ងាយ នៅគ្រប់ស្ថានភាពជាពិសេសក្នុងស្ថានភាពនៃឆ្លងរាតត្បាត នៅតាមសហគមន៍។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមអរគុណចំពោះ មន្រ្តីរាជការ កងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិផ្តល់ជំនឿជាក់ និងការគាំទ្រយ៉ាងធំធេងចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ ក្នុងការបន្តកសាងនិងអភិវឌ្ឍន៍ប្រទេស។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តដោយសង្កត់ធ្ងន់ថា ក្នុងរយៈពេល៣៨ឆ្នាំ កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុត និងទស្សនៈវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកចក្រកម្ពុជា បានសម្រេចជោគជ័យយ៉ាងធំធេងនៅក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ សន្តិភាព ស្ថិរភាពនយោបាយ និងបានបន្តអភិវឌ្ឍប្រទេសលើគ្រប់វិស័យតាមរយៈនយោបាយឈ្នះ-ឈ្នះបញ្ចប់បានទាំងស្រុងនូវសង្គ្រាម ស៊ីវិលក្នុងប្រទេស និងការដាក់ចេញយ៉ាងច្បាស់លាស់នូវកម្មវិធីនយោបាយតាមនីតិកាលនីមួយៗ សម្រាប់ការកសាង និងការពារជាតិមាតុភូមិ និងអភិវឌ្ឍប្រទេស “មនុស្ស ផ្លូវ ភ្លើង និងទឹក” ដើម្បីរួមគ្នាជាសរសរស្តម្ភមួយសម្រាប់បន្តកសាងនិងអភិវឌ្ឍប្រទេស។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអំពាវនាវ បានណែនាំដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និវត្តន៍ជន និងជនរួមជាតិទាំងអស់ ត្រូវបន្តថែរក្សា ការពារសន្តិភាព ចូលរួមអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីបន្តកសាង និងអភិវឌ្ឍប្រទេស ជាពិសេសគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបន្តរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅតាមសហគមន៍។

ក្នុងពិធីនោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភដល់ អតីតយុទ្ធជន និងនិវត្តន៍ជន ៣៣៥នាក់
ក្រុមប្រឹក្សា និងស្មៀនឃុំ ៤១នាក់ លោកគ្រូ អ្នកគ្រូ និងគ្រូពេទ្យចំនួន៨៥៩នាក់ នគរបាល កងរាជអាវុធហត្ថ សឹករង ប្រជាការការពារ គ្រូពេទ្យប្រចាំការ សាលាបឋមសិក្សាត្រពាំងថ្ម និងជួយសាងសងសាលាបឋមសិក្សាត្រពាំងថ្ម អាគារសិក្សា១ខ្នង មាន៦បន្ទប់ និងសាលាមតេយ្យសិក្សាត្រពាំងថ្ម អាគារសិក្សា ១ខ្នង មាន៥បន្ទប់។

ក្នុងថ្ងៃដដែលនោះ ក្រោយពីបញ្ចប់ពិធីសំណេះសំណាល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ អមដោយក្រុមការងារគ្រប់ថ្នាក់បន្តអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំប៉ោយចារនិងបានឧបត្ថម្ភ ជូនប្រជាពលរដ្ឋមេឃុំ មេភូមិ សមាជិកភូមិ ស្មៀន ចូលរួមនូវថវិកាមួយចំនួន។

បន្ទាប់មក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ បានបន្តអញ្ជើញទៅសួរសុខទុក្ខកុមារកំព្រា និងគណគ្រប់គ្រងនៅមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ខេត្តបន្ទាយមានជ័យ និងពិសារអាហារថ្ងៃត្រង់សាមគ្គី និងឧបត្ថម្ផថវិកាជូនមណ្ឌលចំនួន២លានរៀល ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង