**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន អញ្ជើញទស្សនកិច្ចនៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុសាសន៍ (PKO)

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ YOSHIDA YOSHIHIDE មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងគណៈប្រតិភូកងស្វ័យការពារជើងគោកជប៉ុន ៦រូប នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញទស្សនកិច្ចនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ (PKO)។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានទទួលស្វាគមន៍ លោក YOSHIDA YOSHIHIDE និងគណៈប្រតិភូទាំងអស់ យ៉ាងកក់ក្តៅនូវដំណើរទស្សនកិច្ចមកកាន់កម្ពុជានេះ។ ដ្បិតជប៉ុនជាមិត្តជិតស្និទ្ធកម្ពុជាជាយូរមកហើយ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជំរុញឱ្យទំនាក់ទំនង កម្ពុជា-ជប៉ុន កាន់តែរឹងមាំ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព។

កងកម្លាំងមួកខៀវកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រីង និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតដូចជា ការហ្វឹកហ្វឺន និងបណ្តុះបណ្តាលធនធានមនុស្ស ការចែករំលែកបទពិសោធ និងលំហាត់ហ្វឹកហ្វឺនរក្សាសន្តិភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ YOSHIDA YOSHIHDE បានបង្ហាញភាពរីករាយចំពោះការស្វាគមនយ៉ាងកក់ក្តៅរបស់កម្ពុជា និងបានអញ្ជើញគោរពវិញ្ញាក្ខនសមាជិកកងកម្លាំងជប៉ុន២រូបដែលបានពលីបេសកកម្មUTAC នៅកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះ ឯកឧត្តម នាឧត្តមសេនីយ៍ បានកោតសរសើរចំពោះកម្ពុជា ដែលក្លាយជាប្រទេសធំមួយដែលបញ្ជូនកងកម្លាំងក្នុងបេសកកម្មរក្សាសន្តិភាព។

ទន្ទឹមនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ YOSHIDA YOSHIHIDE ក៏បានលើកនូវការផ្តល់ជំនួយកិច្ចសហប្រតិបត្តិរក្សាសន្តិភាព និងការពង្រឹងកិច្ចសហការរវាងកងកម្លាំងមួកខៀវកម្ពុជា និងជប៉ុន នៅបេសកកម្មស៊ូដង់ខាងត្បូង។ ជប៉ុន ក៏បានបង្ហាញការគាំទ្រមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពយ៉ាងពេញទំហឹង ក្នុងគម្រោងត្រីភាគីឆ្នាំ២០២៤ រួមទាំងមានកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង