**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

វេទិកាកំពូលសហគមន៍ទូរទស្សន៍ផ្លូវសូត្រឆ្នាំ២០២៣បានបើកធ្វើនៅក្រុងប៉េកាំង

 


ថ្ងៃទី១៤ខែកុម្ភៈ វេទិកាកំពូលសហគមន៍ទូរទស្សន៍ផ្លូវសូត្រឆ្នាំ២០២៣ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង ។វេទិកានេះមានប្រធានបទគឺ “ពួតដៃគ្នាដេីម្បីរួមគ្នាកសាងនិងអភិវឌ្ឍ ធ្វើកិច្ចសហប្រតិបត្តិការដេីម្បីផ្តល់ផលប្រយោជន៍គ្នានិងឈ្នះ-ឈ្នះ” តំណាងប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃប្រទេសនិងតំបន់ចំនួន៣៣បានចូលរួមតាមអនឡាញនិងនៅនឹងកន្លែង។

លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងជាប្រធានក្រុមប្រឹក្សាសហគមន៍ទូរទស្សន៍ផ្លូវសូត្របានថ្លែងសុន្ទរកថាដោយបានលើកឡើងថា ឆ្នាំ២០២៣ជាខួបទី១០ឆ្នាំដែលលោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”។ ការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”ដោយមានគុណភាពខ្ពស់ បានក្លាយជាវេទិកាប្រកបដោយប្រសិទ្ធភាពសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ។ បច្ចុប្បន្នពិភពលោកបានឈរលើមាត់ផ្លូវបត់បែងនៃប្រវត្តិសាស្ត្រម្តងទៀត។ ប្រព័ន្ធសារព័ត៌មានបណ្តាប្រទេសគួរប្រកាន់ខ្ជាប់នូវស្មារតីនៃផ្លូវសូត្រដែលស្តីពីការពិភាក្សារួមគ្នា ការកសាងរួមគ្នា និងការចែករំលែករួមគ្នា ដើរតួនាទីជាស្ពាននិងចំណង ដើម្បីជំរុញយ៉ាងសកម្មក្នុងការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ។

តំណាងអន្តរជាតិដែលបានអញ្ជើញចូលរួមវេទិកានេះបានលើកឡើងថា គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” តម្រូវឱ្យប្រព័ន្ធសារព័ត៌មានធ្វើកិច្ចសហប្រតិបត្តិការខាងផ្សព្វផ្សាយឱ្យកាន់តែច្រើនឡើងនិងខ្លាំងថែមទៀត។ បណ្តាសមាជិកនៃសហគមន៍ទូរទស្សន៍ផ្លូវសូត្រត្រូវពួតដៃគ្នាជំរុញការអភិវឌ្ឍឆ្លងដែន ដើម្បីបង្ហាញពីគោលបំណងដ៏ល្អបវររបស់មនុស្សជាតិចំពោះការអភិវឌ្ឍសុខដុមរមនា។

ក្នុងវេទិកានេះបានប្រកាសនូវគម្រោងសហប្រតិបត្តិការសំខាន់ៗចំនួន១១ ក្នុងនោះរួមមាន ខ្សែភាពយន្តឯកសារខ្នាតធំ«ធ្វើដំណើរជាមួយគ្នា» រឿងភាពយន្តឯកសារដែលសហការថតនិងផលិតរវាងចិននិងអាមេរិក រវាងចិននិងបារាំង និងរឿង«ខ្លាឃ្មំផេនដានិងកូនដំរីស»ដែលជារឿងគំនូជីវជលដែលសហការថតនិងផលិតដោយចិននិងថៃ។ ក្រៅពីនេះស្នាដៃចំនួន៥រឿងដែលមកពីប្រទេសចិន ជប៉ុនអ៉ីរ៉ង់និងនេប៉ាល់បានទទួលកិត្តិនាមជាស្នាដៃដ៏ឆ្នើមប្រចាំឆ្នាំនៃរង្វាន “ខ្សែក្រវាត់មាស”ផងដែ។

គួរបញ្ជាក់ថា សហគមន៍ទូរទស្សន៍ផ្លូវសូត្របានកសាងអស់រយៈពេលជាង៧ឆ្នាំមកហើយ គិតត្រឹមពេលនេះមានសមាជិកនិងដៃគូចំនួន១៤៣នៃប្រទេសនិងតំបន់ចំនួន៦៣ ប្រទេសG7សុទ្ធតែជាសមាជិកនៃសហគមហ៍នេះ ខណៈប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” បានចូលរួមជាទូទៅរួចជាស្រេច៕

អត្ថបទដែលជាប់ទាក់ទង