**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំស្តីពីការត្រៀម ចូលរួមការប្រកួតកីឡានគរបាល និងកងកម្លាំងពន្លត់អគ្គិភ័យពិភពលោក​ លើកទី២០ ឆ្នាំ២០២៣ នៅកាណាដា

ភ្នំពេញ៖ បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំស្តីពីការត្រៀមបញ្ជូនអត្តពលិក ទៅចូលរួមការប្រកួតកីឡានគរបាល និងកងកម្លាំងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police and Fire Games 2023) នៅទីក្រុងWinnipeg ខេត្តManitoba ប្រទេសកាណាដា។ កិច្ចប្រជុំនេះក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

នាឱកាសនោះ ឯកឧត្តម អគ្គលេខាធិការ បានមានប្រសាសន៍ថា កីឡាករ កីឡាការិនី ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ខាងលើនេះ ដាច់ខាតត្រូវតែឆ្លងកាត់ការប្រកួតតេស្តសមត្ថភាពជាមុនសិន ទើបអាចទទួលបានឱកាសទៅចូលរួមក្នុងការប្រកួត។

ឯកឧត្តម​ គណៈអធិបតី បានគូសបញ្ជាក់ទៀតថា ការប្រកួតតេស្តនេះ ធ្វើឡើងដើម្បីចម្រាញ់រកកីឡាករ កីឡាករិនី​ រូបណាដែលមានសមត្ថភាពលើប្រភេទកីឡាដែលមានសក្តានុពល ជាពិសេស​ ជាកីឡាករមានឆន្ទៈពិតប្រាកដ ដើម្បីទៅដណ្តើមមេដាយជូនជាតិមាតុភូមិ ត្បិតជោគជ័យរបស់អត្តពលិកទាំងអស់ គឺជាការលើកមុខមាត់ជាតិយើងនៅលើឆាកអន្តរជាតិ ជាពិសេសកិត្យានុភាពក្រសួងមហាផ្ទៃ ដែលមានសម្តេចក្រឡហោម ជាប្រមុខដឹកនាំប្រកបដោយគុណធម៌ ដែលសម្តេចតែងយកចិត្តទុកដាក់ និងជួយជ្រោមជ្រែង ដល់វិស័យកីឡារបស់កងកម្លាំងនគរបាលជាតិជានិច្ច។

ឆ្លៀតក្នុងឱកាសនោះដែរ​ ឯកឧត្តម អគ្គលេខាធិការ បានជំរុញឱ្យប្រតិភូ និងគ្រូបង្វឹកតាមប្រភេទកីឡានីមួយៗរបស់ខ្លួន ត្រូវបង្កើនកិច្ចសហការលើការងារនេះឱ្យបានល្អប្រសើរ និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីឱ្យការជ្រើសរើសកីឡាករ និងកីឡាការិនី​ ទៅចូលរួមការប្រកួតទទួលបានលទ្ធផលល្អ។ ជាពិសេស​ ត្រូវមានការចាត់តាំងការងារឱ្យបានច្បាស់លាស់ពាក់ព័ន្ធការត្រៀមខ្លួនចូលរួម ដើម្បីឱ្យសមស្របទៅតាមលក្ខន្តិកៈ នៃការប្រកួតទៅតាមប្រភេទកីឡាដែលម្ចាស់ផ្ទះកាណាដាបានកំណត់។

សូមជម្រាបជូនថា ព្រឹត្តិការណ៍កីឡានគរបាល និងកងកម្លាំងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police and Fire Games) នៅទីក្រុងWinnipeg ខេត្តManitoba ប្រទេសកាណាដា នឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ជូនកីឡាចំនួន ១៣ប្រភេទ ឱ្យទៅចូលរួមមានដូចជា៖ កីឡាវាយសី, កាយវប្បកម្ម, ប្រណាំងទូកនាគ, ជឺជីតស៊ូ, យូដូ, ការ៉ាតេ, ហែលទឹក, វាយកូនឃ្លីលើតុ, ត្រីយ៉ាត្លុង, បាល់ទះក្នុងសាល, បាល់ទះលើឆ្នេរខ្សាច់, ចំបាប់កាច់ដៃ, និងកីឡាចំបាប់។

សូមបញ្ជាក់ថា ការចូលរួមព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យពិភពលោកលើកទី១៩ ឆ្នាំ២០២២ នៅទីក្រុងRotterdam​ ប្រទេសហូឡង់កន្លងទៅ កម្ពុជាដណ្តើមបានមេដាយសរុបចំនួន ៣៣គ្រឿង ក្នុងនោះមេដាយមាស ១៥គ្រឿង មេដាយប្រាក់ ០៨គ្រឿង និងមេដាយសំរឹទ្ធ ១០គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង