ឯកឧត្តម ពេជ្រ ជីវ័ន ឣញ្ជើញបេីកបវេសនកាលនៅវិទ្យាល័យឈេីទាល និងបឋមសិក្សា ក្នុងឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង

ភ្នំពេញ៖ ឯកឧត្តម ពេជ្រ ជីវ័ន តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា នាព្រឹកថ្ងៃចន្ទទី២ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបេីកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាល័យឈេីទាល និងសាលាបឋមសិក្សា ក្នុងឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុកពាមជរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន១៤០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ពេជ្រ ជីវ័ន បានឧបត្ថម្ភដល់សិស្សានុសិស្សក្នុងម្នាក់ៗតទួលបាន៖ សៀវភៅ ២ក្បាល ,ប៊ិច ១ដើម ,ខ្មៅដែ ១ដើម ,បន្ទាត់ចំនួន ១ ,បាល់ទាត់ចំនួន ២ និងបាល់ទះចំនួន ២ ផងដែរ។ ដោយឡែក លោកគ្រូ អ្នកគ្រូ ចំនួន ៣៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀល ,ប៊ិចក្រហមចំនួន ៤ដេីម ,សៀវភៅចំនួន ២០០ក្បាល និងប៊ិចខៀវចំនួន ២០០ដេីម និងបានផ្ដល់ថវិកាដល់អាណាព្យាបាលសិស្ស ដែលបានអញ្ជើញមកចូលរួមចំនួន ៧៦នាក់ ក្នុងម្នាក់ៗថវិកាចំនួន ១មុឺនរៀល ផងដែរ ៕
