**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

អំណោយជាតិទាំងពីរនេះបង្កប់អត្ថន័យស្តីពីកិច្ចសហប្រតិបត្តិការចិន-ថៃ

នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Prayut Chan-ocha នាយករដ្ឋមន្ត្រីថៃនៅក្រុងបាងកកប្រទេសថៃ ។ អំណោយដែលលោកប្រធាន Xi Jinping បានប្រគល់ជូនលោកនាយករដ្ឋមន្ត្រី Prayuth រួមមានគំរូ រថភ្លើងលេខ”Fuxing” EMU និងសៀវភៅ《លោក Xi Jinping ថ្លែងអំពីអភិបាលកិច្ចប្រទេសចិន》ជាភាសាអង់គ្លេសភាគទី ១ ដល់ភាគទី ៤ ។ នៅពីក្រោយអំណោយទាំងពីរនេះ មានរឿងរ៉ាវមួយនិងមានអត្ថន័យស្តីពីការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការរវាងចិននិងថៃផងដែរ ។
ទាក់ទងនឹងគំរូរថភ្លើងលេខ”Fuxing” EMU គួរតែរៀបរាប់ពីផ្លូវដែកចិន-ថៃ ។
ផ្លូវដែកចិន-ថៃ គឺជាគម្រោងដ៏សំខាន់នៃការស្ថាបនារួមគ្នារវាងចិន-ថៃនៃ”ខ្សែក្រវាត់ និងផ្លូវ”។ ផ្លូវដែកល្បឿនលឿនស្តង់ដារដំបូងរបស់ប្រទេសថៃនេះបានប្រើប្រាស់បច្ចេកវិទ្យាស្តង់ដារចិន “Fuxinghao” CR300AF EMU ។
នៅខែធ្នូ ឆ្នាំ ២០១៤ លោកនាយករដ្ឋមន្ត្រី Prayuth បានបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងអំឡុងពេលទស្សនកិច្ចលើកនេះ លោកបានទស្សនាមជ្ឈមណ្ឌលបញ្ជាការបញ្ជូនផ្លូវដែកជាតិនិងទទួលបានបទពិសោធន៍ពីរថភ្លើងអន្តរក្រុងប៉េកាំង-ក្រុងធានជីន ។ ល្បឿននៃរថភ្លើងបានឈានដល់ជាង ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ លោក Prayut Chan-ocha នាយករដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមថា បុគ្គលិកចិនអាចទៅប្រទេសថៃ ដើម្បីពិគ្រោះពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្លូវដែកឱ្យបានឆាប់ ។
នៅថ្ងៃដដែលនេះ លោកប្រធាន Xi Jinping បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Prayut Chan-ocha ដោយលើកឡើងថា “ទទួលបានសមិទ្ធផលដ៏សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការផ្លូវដែក”របស់ភាគីទាំងពីរ ។ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក Prayuth ធ្វើទស្សនកិច្ចនៅប្រទេសចិន ចិននិងថៃបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ។ នៅពេលចូលឆ្នាំថ្មីឆ្នាំសកលខិតចូលមកដល់ លោកនាយករដ្ឋមន្ត្រី Prayuth បានថ្លែងថា ឯកសារកិច្ចសហប្រតិបត្តិការនេះគឺជា “អំណោយឆ្នាំថ្មីដ៏ល្អបំផុតសម្រាប់ប្រជាជនថៃ”។
ប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ ក្រោមការយកចិត្តទុកដាក់រួមគ្នានិងការជំរុញដោយផ្ទាល់របស់លោកប្រធាន Xi Jinping និងនាយករដ្ឋមន្ត្រី Prayut Chan-ochaនូវគម្រោងកិច្ចសហប្រតិបត្តិការផ្លូវដែកចិន-ថៃបានបន្តជំរុញទៅមុខ ។ លោកប្រធាន Xi Jinping និងលោកនាយករដ្ឋមន្ត្រី Prayut បានយកចិត្តទុកដាក់ខ្ពស់ចំពោះដំណើរការនៃគម្រោងនេះ ហើយបានលើកឡើងអំពីគម្រោងនេះជាច្រើនដងនៅក្នុងកិច្ចជំនួបនិងការហៅទូរស័ព្ទ ។
ក្នុងដំណើរទស្សនកិច្ច របស់លោកប្រធាន Xi Jinping នៅប្រទេសថៃលើកនេះ មេដឹកនាំនៃប្រទេសទាំងពីរបានរួមគ្នាធ្វើជាសាក្សីលើការចុះហត្ថលេខាលើ 《ផែនការសហប្រតិបត្តិការចិន-ថៃនៃការរួមគ្នាជំរុញការកសាងខ្សែក្រវាត់និងផ្លូវ》។
ការអភិវឌ្ឍកិច្ចសហប្រតិបត្តិរវាងចិននិងថៃមិនត្រឹមតែមានការចែករំលែកឱកាសអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ផងដែរ ។
នាយករដ្ឋមន្ត្រី Prayut Chan-ocha បានសម្តែងការកោតសរសើរច្រើនម្តងចំពោះសមិទ្ធិផលរបស់ប្រទេសចិនក្នុងការកាត់បន្ថយភាពក្រីក្រ ហើយរំពឹងថា អាចរៀនសូត្រពីបទពិសោធន៍អភិវឌ្ឍន៍របស់ប្រទេសចិន ។ លោកធ្លាប់បានផ្តល់អនុសាសន៍ 《លោក Xi Jinping ថ្លែងអំពីអភិបាលកិច្ចប្រទេសចិន》នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។ លោកនាយករដ្ឋមន្ត្រី Prayut មានសេចក្តីសោមនស្សរីករាយដែលបានទទួលអំណោយសៀវភៅ 《លោក Xi Jinping ថ្លែងអំពីអភិបាលកិច្ចប្រទេសចិន》ជាភាសាអង់គ្លេស ភាគីទី១ដល់ភាគទី៤។
《លោក Xi Jinping ថ្លែងអំពីអភិបាលកិច្ចប្រទេសចិន》 មានអ្នកគាំទ្រជាច្រើននៅប្រទេសថៃ ។ ឧបនាយករដ្ឋមន្ត្រីថៃបានថ្លែងថា លោកចូលចិត្តអានសៀវភៅនេះណាស់ ហើយកំណែទម្រង់ ការបើកទូលាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ប្រទេសចិនគឺជាការបំផុសគំនិតយ៉ាងខ្លាំងដល់ប្រទេសថៃ ៕

អត្ថបទដែលជាប់ទាក់ទង