**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

នគរបាលខណ្ឌកំបូល សហការជាមួយកម្លាំងនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងនិង ស្នងការដ្ឋានរាជធានីភ្នំពេញ បំបែកសំណុំរឿង ប្លន់ប្រដាប់អាវុធ ៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធ ចំនួន ៩នាក់

ភ្នំពេញ៖ នគរបាល​ខណ្ឌ​កំ​បូល​ សហការ​ពី​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ និង​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ស្រាវជ្រាវ​ឈាន​ដល់​បំបែកសំណុំរឿង​បទល្មើស​ប្លន់​ប្រដាប់​អាវុធ​យ៉ាង​កក្រើក​ទៅ​លើ​ម៉ូតូ​ជន​រង​គ្រោះ​០៤​ករណី​នៅ​ខណ្ឌ​កំ​បូល​ ដោយ​បាន​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​០៩​នាក់​ជា​បន្តបន្ទាប់​ ដកហូត​វត្ថុ​តាង​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ម៉ូតូ​០៣​គ្រឿង​ និង​កាំភ្លើងខ្លី​០១​ដើម​ម៉ាក​កា​៥៩​ ។​

​ការ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ចោរប្លន់​ទាំងនេះ​ កម្លាំង​នគរបាល​ធ្វើ​ឡើង​រយៈពេល​០៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៩​រហូត​ដល់​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២២​ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំ​បូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ក្រោយ​ពី​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​អំពើ​ប្លន់​ម៉ូតូ​បាន​សម្រេច​ជា​បន្តបន្ទាប់​រហូត​០៤​ករណី​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំ​បូល​ ។​

​លោក​វរសេនីយ៍ឯក​ ហង្ស​ មុនី​ អធិការ​នគរបាល​ខណ្ឌ​កំ​បូល​ ប្រាប់​ឱ្យ​ដឹង​ថា​ ការ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​អំពើ​ប្លន់​ប្រដាប់​អាវុធ​បាន​សម្រេច​នៅ​ពេល​នេះ​ គឺ​កម្លាំង​នគរបាល​ខណ្ឌ​កំ​បូល​អនុវត្ត​តាម​បទបញ្ជា​ពី​សំណាក់​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដែល​បាន​បញ្ជា​លោក​ឧត្តមសេនីយ៍ទោ​ សុង​ លី​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ​ និង​លោក​ឧត្តមសេនីយ៍ទោ​ ហម​ វ៉ា​ន់​ថា​ ស្នងការ​រង​ទទួល​ដឹកនាំ​បញ្ជា​ពង្រឹង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល​ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​កងកម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល​សហការ​ជាមួយ​ និង​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ ក៏​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ក្រុម​ចោរប្លន់​ទាំងនេះ​បានជា​បន្តបន្ទាប់​តាម​រយៈ​វិធានការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ជំនាញ​ព្រហ្មទណ្ឌ​និង​មានការ​ចូលរួម​សហការ​ផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​តាម​រយៈ​ការ​ចុះ​ធ្វើ​រដ្ឋបាល​ ។​

​លោក​អធិការ​នគរបាល​ខណ្ឌ​កំ​បូល​ ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​ទាំង​០៩​នាក់​រាល់​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​បាន​សម្រេច​ទាំង​០៤​ករណី​ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំ​បូល​កន្លង​មក​ គឺ​ក្រុម​ជនល្មើស​បាន​ធ្វើ​សកម្មភាព​ដោយ​ជិះ​ម៉ូតូ​ដេញ​តាម​ម៉ូតូ​ជន​រង​គ្រោះ​នៅ​តាម​ផ្លូវ​សាធារណៈ​មាន​សភាព​ស្ងាត់ជ្រងំ​ ហើយ​ពួក​គេ​បាន​យក​កាំភ្លើងខ្លី​ភ្ជង់​ជន​រង​គ្រោះ​ឱ្យ​ឈប់​ម៉ូតូ​ រួច​ធាក់​ផ្តួល​ម៉ូតូ​វាយ​ជន​រង​គ្រោះ​ដោយ​កាំភ្លើង​ ប្លន់​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​តែ​ម្តង​ ។​

​ជនសង្ស័យ​មានឈ្មោះ​១-​ជា​ ដា​រ៉ូ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់​នៅ​ភូមិ​ផ្សារ​អង្គ​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ២-​យុន​ វិសាល​ ហៅ​ប៉េ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ គ្មាន​មុខរបរ​ពិតប្រាកដ​ រស់នៅ​ភូមិ​ត្រពាំង​ទួល​ សង្កាត់​កំ​បូល​ ខណ្ឌ​កំ​បូល​ ។​ ៣-​រៀម​ ចាន់​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ គ្មាន​មុខរបរ​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​៦​ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ៤-​ស្រៀ​ង​ វណ្ណៈ​ ហៅ​ម៉ៅ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ គ្មាន​មុខរបរ​ពិតប្រាកដ​  ស្នាក់​នៅ​ភូមិ​៦​ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​ ៥-​ទិ​ត្យ​ វីឡា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ គ្មាន​មុខរបរ​ពិតប្រាកដ​ រស់នៅ​ភូមិ​ ៣​ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ៦-​សុខ​ ទៀង​ ដា​វី​ដ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ គ្មាន​មុខរបរ​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​៣​ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ប្រើប្រាស់​គ្រឿងញៀន​ ។​ ៧-​សម្បត្តិ​ ដា​ ហៅ​ឆាង​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​សន្តិសុខ​ ស្នាក់​នៅ​ភូមិ​តំណាក់​ត្រ​យឹ​ង​ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ៨-​ឈឹង​ គឹ​ម​ឆ​ន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ គ្មាន​មុខរបរ​ពិតប្រាកដ​ រស់នៅ​ភូមិ​ត្រាំ​ដោក​ សង្កាត់​ពងទឹក​ ខណ្ឌដង្កោ​ និង​៩-​អុ​ន​ សំ​អុល​ ហៅ​ខ្លី​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ គ្មាន​មុខរបរ​ពិតប្រាកដ​ រស់នៅ​ភូមិ​អំបិល​ សង្កាត់​កំ​បូល​ ខណ្ឌ​កំ​បូល​ ។​

​លោក​វរសេនីយ៍ឯក​ ហង្ស​ មុនី​ អធិការ​នគរបាល​ខណ្ឌ​កំ​បូល​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​ការ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​គឺ​ពួក​គេ​បាន​ឆ្លើយ​សារភាព​ទទួលកំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ពិត​ប្រាក​ក្នុង​អំពើ​ប្លន់​ម៉ូតូ​០៤​ករណី​ ដោយ​ម៉ូតូ​ប្លន់​បាន​សម្រេច​យក​ទៅ​លក់​បាន​ប្រាក់​ចែក​គ្នា​ក្នុង​ម្នាក់ៗ​ពី​៣០​ដុល្លារ​ ទៅ​៥០​ដុល្លារ​ យក​ទៅ​ផឹកស៊ី​ចាយវាយ​អស់​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុ​តាង​ ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល​កំពុង​កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង