**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ដំណើរទស្សនកិច្ចការងារ របស់គណៈប្រតិភូក្រសួងអប់រំកូរ៉េ នៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី១៣ ធ្នូ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ បានចូលជួបសម្ដែងការគួរសម និងសំណេះសំណាល នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរាយការណ៍ពីសមិទ្ធផល ដែលសម្រេចបាន និងស្នើសុំអនុសាសន៍នានា លើកិច្ចសហប្រតិបត្តិការភាពជាដៃគូ ក្នុងការលើកម្ពស់ការអប់រំបែបឌីជីថលនៅកម្ពុជា ដោយផ្តោតលើវឌ្ឍនភាពការងារបណ្ដុះបណ្ដាលគ្រូបង្រៀនកម្ពុជា និងបានពិភាក្សាសម្រាប់អនុវត្តសកម្មភាពបន្ត ។

ក្នុងដំណើរទស្សនកិច្ច គណៈប្រតិភូក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ បានជួបប្រជុំពិភាក្សាជាមួយនាយកដ្ឋានជំនាញ និងគ្រឹះស្ថានសាធារណដែលមានគ្រូបង្រៀនធ្លាប់បានចូលរួមវគ្គបណ្ដុះបណ្ដាល នៅទីក្រុងប៊ូសានដោយផ្ទាល់ និងតាមអនឡាញ ដើម្បីស្វែងយល់អំពីការអនុវត្តការប្រើប្រាស់ ICT នៅក្នុងវិស័យអប់រំ ។ ការចុះពិនិត្យសម្ភារៈបច្ចេកទេសព័ត៌មានវិទ្យា នៅតាមគ្រឹះស្ថានសិក្សា ដែលបានផ្ដល់ដោយក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ សិក្សាតម្រូវការចាំបាច់របស់កម្ពុជា​លើផ្នែកបច្ចេកវិទ្យាព័ត៌មានអប់រំ និងការធ្វើបច្ចុប្បន្នភាព​កម្មវិធីបណ្ដុះបណ្ដាល ICT ដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀន តាមរយៈការទទួលបានជំនាញបច្ចេកវិទ្យាដ៏ចាំបាច់ នាយុគសម័យសេដ្ឋកិច្ចពិភពលោកដែលផ្អែកលើពុទ្ធិបច្ចុប្បន្ន។

គួររំលឹកផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈយោគយល់ជាមួយក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ ចាប់ពីឆ្នាំ២០០៥ និងបានចុះហត្ថលេខាជាថ្មី ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ក្នុងវិស័យអប់រំ ក្នុងឆ្នាំ២០២១៧ ដែលផ្ដោតសំខាន់លើគោលបំណង៖

– លើកកម្ពស់សមត្ថភាពមន្ត្រីជំនាញ និងគ្រូបង្រៀនកម្ពុជា នៅកម្រិតមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ឱ្យមាន ចំណេះដឹងលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការស្រាវជ្រាវរៀន និងបង្រៀន-រៀន

– ឧបត្ថម្ភនូវបរិក្ខារបច្ចេកទេសផ្នែកព័ត៌មានវិទ្យា និងសម្ភារៈបច្ចេកទេសចាំបាច់នានា ដើម្បីផ្តល់លទ្ធភាពគ្រប់គ្រាន់ ដល់អង្គភាពជំនាញ និងសាលារៀន អាចអនុវត្តនូវការអប់រំបានដោយគុណភាព និងប្រសិទ្ធភាពតាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន

-ផ្លាស់ប្ដូរវប្បធម៌និងបទពិសោធន៍រវាងគា្នទៅវិញទៅមក ដើម្បីពង្រឹងចំណងកិច្ចសហប្រតិបត្តិការនៃភាគីទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង