**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ

គណៈប្រតិភូ ប.ស.ស. កម្ពុជា ចូលរួមវេទិកាសន្តិសុខសង្គមពិភពលោក ស្តីពី ប្រព័ន្ធសន្តិសុខសង្គមសម្រាប់សង្គម ដែលមានភាពធន់ និងបរិយាប័ន្ន នៅម៉ារ៉ុក

ម៉ារ៉ុក៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានដឹកនាំគណៈប្រតិភូ ប.ស.ស. កម្ពុជា ចូលរួមវេទិកាសន្តិសុខសង្គមពិភពលោកស្តីពី ប្រព័ន្ធសន្តិសុខសង្គមសម្រាប់សង្គមដែលមានភាពធន់ និងបរិយាប័ន្ន ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅទីក្រុង Marrakech ប្រទេសម៉ារ៉ុក។

វេទិកាសន្តិសុខសង្គមពិភពលោកនេះរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាឧត្តមានុវត្តន៍នៃតួនាទីចម្បងរបស់ប្រព័ន្ធសន្តិសុខសង្គម សម្រាប់សង្គមដែលមានភាពធន់ និងបរិយាប័ន្ន ដែលរួមបញ្ចូលព្រឹត្តិការណ៍សំខាន់ៗចំនួន ៣ព្រឹត្តិការណ៍ រួមមាន (១) មហាសន្និបាតសមាគមសន្តិសុខសង្គមអន្តរជាតិលើកទី៣៤ (២) កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអន្តរជាតិលើកទី៣៩ និង (៣) ការបោះឆ្នោតជ្រើសរើសមន្ត្រីជាន់ខ្ពស់ នៃសមាគមសន្តិសុខសង្គមអន្តរជាតិ។

សូមបញ្ជាក់ថា៖ ក្នុងនាមជាសមាជិកនៃសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) ប.ស.ស. បានចូលរួមអង្កេតការណ៍បោះឆ្នោតជ្រើសរើសមន្ត្រីជាន់ខ្ពស់ រួមមាន ប្រធាន ហិរញ្ញិក អគ្គលេខាធិការ និងសមាជិកដែលជាតំណាងតាមតំបន់នៃសមាគមសន្តិសុខសង្គមអន្តរជាតិ។

ម្យ៉ាងវិញទៀត វេទិកានេះ ប្រារព្ធឡើងរៀងរាល់ ៣ឆ្នាំម្តង ដែលជាព្រឹត្តិការណ៍កម្រិតអន្តរជាតិដ៏សំខាន់ក្នុងវិស័យសន្តិសុខសង្គម ដែលរៀបចំឡើងដោយសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) ដោយមានសមាសភាពចូលរួមប្រមាណជាង ១០០០រូប ក្នុងនោះរួមមាន រដ្ឋមន្ត្រី ប្រធានស្ថាប័ន មន្ត្រីជាន់ខ្ពស់ នាយកប្រតិបត្តិ និងជំនាញការអន្តរជាតិមកពី ១៥០ប្រទេស ដែលមកពីតំបន់អាហ្រ្វិក អាម៉េរិក អាស៊ី-ប៉ាស៊ីហ្វិក និងអ៊ឺរ៉ុប៕

អត្ថបទដែលជាប់ទាក់ទង