**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

បទវិភាគ៖តើសហរដ្ឋអាមេរិកចង់ជួយអាហ្វ្រិកទទួលបានការអភិវឌ្ឍយ៉ាងពិតប្រាកដឬមួយក៏និយាយបានតែមាត់ប្រៀបដូចជាចេញសែកស្អុយម្ដងទៀត ?

កាលពីថ្ងៃទី ២៥ ខែតុលា ជា”ទិវាប្រឆាំងនឹងការដាក់ទណ្ឌកម្ម”ដែលបានកំណត់ដោយអង្គភាពអភិវឌ្ឍន៍រួមនៃអាហ្រ្វិកខាងត្បូង ។ ប្រទេសអាហ្វ្រិកជាច្រើនបានអំពាវនាវម្តងទៀតឱ្យប្រទេសលោកខាងលិចដូចជាអាមេរិកជាដើមលុបចោលការដាក់ទណ្ឌកម្មទៅលើប្រទេសហ្ស៊ីមបាវេ ។ នាពេលមុននេះមិនជាយូរប៉ុន្មាន ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ លោក Hage Geingob ប្រធានាធិបតីណាមីប៊ីបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការដាក់ទណ្ឌកម្មខុសច្បាប់ក្នុងរយៈពេលយូររបស់ប្រទេសលោកខាងលិច ដូចជាអាមេរិកជាដើមដោយអះអាងថា ហ្ស៊ីមបាវេគួរតែបម្រះខ្លួនចេញផុតពីការដាក់ទណ្ឌកម្ម ដើម្បីទទួលបានឱកាសអភិវឌ្ឍន៍ ។ ការសម្តែងអាកប្បកិរិយាបែបនេះទទួលបានការឆ្លើយតបយ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ ។
សូមបញ្ជាក់ថា គិតរហូតដល់បច្ចុប្បន្ននេះ ការដាក់ទណ្ឌកម្មដោយឯកតោភាគីរបស់សហរដ្ឋអាមេរិកចំពោះប្រទេសហ្ស៊ីមបាវេបានអូសបន្លាយអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ។ តាមស្ថិតិឱ្យដឹងថា ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅនេះ ហ្ស៊ីមបាវេបានរងការខូចខាតខាងសេដ្ឋកិច្ចសរុបលើសពី ៤ ម៉ឺនលានដុល្លារអាមេរិកដោយសារការដាក់ទណ្ឌកម្មពីខាងក្រៅ ។ សហគមន៍អន្តរជាតិបានយល់ឃើញជាទូទៅថា ការដាក់ទណ្ឌកម្មរយៈពេលយូររបស់ប្រទេសលោកខាងលិចដូចជាអាមេរិកជាដើមបានរំលោភលើអធិបតេយ្យភាពនិងសិទ្ធិអភិវឌ្ឍន៍របស់ប្រទេសហ្ស៊ីមបាវេ ក៏ដូចជាបានរំលោភលើក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិស្តីពីការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ហើយគឺជាទង្វើអនុត្តរភាពនិយមនិងអំណាចផ្តាច់ការខាងនយោបាយ សហគមន៍អន្តរជាតិចាំបាច់ត្រូវថ្កោលទោសចំពោះការនេះ ។
បន្ទាប់ពីបានឡើងកាន់អំណាចមក រដ្ឋាភិបាលអាមេរិកអាណត្តិបច្ចុប្បន្នបានបង្ហាញពី”សុទ្ធចិត្ត”ដែលចង់ស្វែងរកឱកាសសហប្រតិបត្តិការជាមួយអាហ្រ្វិកជាបន្តបន្ទាប់ ហើយទំនាក់ទំនងការទូតជាមួយអាហ្រ្វិកបានឡើងកម្តៅយ៉ាងលេចធ្លោ ។ កាលពីខែកក្កដាឆ្នាំនេះ សហរដ្ឋអាមេរិកនិងប្រទេសអាហ្រ្វិកបានរៀបចំធ្វើកិច្ចប្រជុំកំពូលស្តីពីឧស្សាហកម្មនិងពាណិជ្ជកម្ម ។ កាលពីខែសីហា ឆ្នាំនេះ លោក Antony J. Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានបំពេញទស្សនកិច្ចនៅទ្វីបអាហ្រ្វិកជាលើកទីពីរក្នុងអំឡុងពេលអាណត្តិកាលរបស់ខ្លួន ហើយបានប្រកាសពីយុទ្ធសាស្ត្រថ្មីរបស់សហរដ្ឋអាមេរិកចំពោះអនុតំបន់សាហារ៉ាអាហ្វ្រិកដោយអះអាងថា អាមេរិកនឹងជំរុញការបើកទូលាយរបស់អាហ្រ្វិក ជួយអាហ្វ្រិកឱ្យយកឈ្នះលើការរីករាលដាលនៃជំងឺឆ្លង ក៏ដូចជាស្តារសេដ្ឋកិច្ចឡើងវិញជាដើមក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ។
យ៉ាងណាមិញ មជ្ឈដ្ឋានមតិសាធារណៈសម្គាល់ឃើញជាទូទៅថា ក្នុងបរិបទដែលអាមេរិកកំពុងពន្លឿនការប្រកួតប្រជែងជាមួយប្រទេសមហាអំណាច អ្វីដែលហៅថា យុទ្ធសាស្ត្រថ្មីចំពោះអាហ្វ្រិកដែលអាមេរិកកំពុងអនុវត្តមិនមែនដើម្បីជួយអាហ្វ្រិកឱ្យទទួលបានការអភិវឌ្ឍនោះទេ តែគឺប៉ុនប៉ងបំភាន់ថា អាហ្រ្វិកជាកូនអុកនិងឧបករណ៍នយោបាយសម្រាប់បម្រើតែផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់អាមេរិកដោយយកកិច្ចសហប្រតិបត្តិការធ្វើជាលេស ។
នាពេលបច្ចុប្បន្ននេះ ដោយសាររងផលប៉ះពាល់ពីការឡើងកម្តៅនៃវិបតិ្តអ៊ុយក្រែន ក៏ដូចជាហានិភ័យវិបតិ្តសន្តិសុខស្បៀងអាហារនិងថាមពលជាដើមកើនឡើងដែលបាននាំមកនូវបញ្ហាប្រឈមយ៉ាងខ្លាំងដល់ប្រទេសអាហ្វ្រិកដែលចង់ស្វែងរកការស្តារសេដ្ឋកិច្ចឡើងវិញ ។ ប៉ុន្តែ ប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិកមិនត្រឹមតែមិនយកចិត្តទុកដាក់លើបញ្ហាពិបាកអំពីការអភិវឌ្ឍដែលទ្វីបអាហ្រ្វិកបាននិងកំពុងប្រឈមមុខប៉ុណ្ណោះទេ ថែមទាំងក៏បែរជាបន្តបង្កើនការដាក់ទណ្ឌកម្មទៅលើពិភពខាងក្រៅ រហូតដល់បង្ខំឱ្យប្រទេសអាហ្រ្វិកឈរនៅម្ខាងជាមួយអ្នកណាទៀតផង ។ ប្រការនេះមិនខុសអ្វីពីការយកសាំងមកចាក់លើភ្លើងនោះទេ ។
តើសហរដ្ឋអាមេរិកចង់ជួយអាហ្វ្រិកទទួលបានការអភិវឌ្ឍយ៉ាងពិតប្រាកដឬមួយក៏និយាយបានតែមាត់ប្រៀបដូចជាចេញសែកស្អុយម្ដងទៀត ? ការពិតជាក់ស្តែងគឺជាភស្តុតាងល្អបំផុត ។ ប្រសិនបើចង់ធ្វើកិច្ចសហប្រតិបត្តិការ នោះ អ្នកនយោបាយនៅទីក្រុងវ៉ាស៊ីនតោនគួរតែបញ្ឈប់ការដាក់ទណ្ឌកម្មទៅលើប្រទេសអាហ្វ្រិកមួយចំនួនជាមុនសិន ៕

អត្ថបទដែលជាប់ទាក់ទង