**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

ឯកឧត្ដម នេត្រ ភក្រ្តា៖ ១៨ខែ បង្រ្កាបការជួញដូរសាច់សត្វព្រៃ នៅមណ្ឌលគិរី បានជាង ១ពាន់គីឡូក្រាម

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ស្តីពីយុទ្ធនាការអន្ទាក់សូន្យ បញ្ឈប់ការជួញដូរសត្វព្រៃ នាព្រឹកថ្ងៃទី២២ តុលានេះថា ក្នុងរយៈពេល ១៨ខែ ក្នុងឆ្នាំ ២០២១ និង ២០២២ ការបង្រ្កាបការជួញដូរសាច់សត្វព្រៃ នៅខេត្តមណ្ឌលគិរី មានចំនួន ១.៣៥៣ គីឡូក្រាម និងរយៈពេល ៦ខែ ក្នុងឆ្នាំ២០២២ នៅខេត្តមណ្ឌលគិរី បានបង្រ្កាបសាច់សត្វព្រៃ បាន ២៣៥ គីឡូក្រាមផងដែរ។

ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា រយៈពេល១៨ខែ ក្នុងឆ្នាំ២០២២១ ដល់ឆ្នាំ២០២២ ពោលគឺ១២ខែ ក្នុងឆ្នាំ២០២១ និងរយៈពេល៦ខែ ក្នុងឆ្នាំ២០២២នេះ កម្លាំងអាជ្ញាធរ បានបង្រ្កាបសត្វព្រៃ រហូតដល់ ១.៣៥៣ គីឡូក្រាម នៅខេត្តមណ្ឌលគិរី។ ដោយឡែក ក្នុងរយៈពេល ៦កន្លងមក នៅខេត្តមណ្ឌលគិរី ក៏បានបង្រ្កាបសាច់សត្វព្រៃ ចំនួន ២៣៥ គីឡូក្រាម ផងដែរ។

ឯកឧត្ដម នេត្រ ភក្រ្តា បានលើកឡើង ដោយបញ្ជាក់បន្ថែមថា បើរាប់ចំនួននៃការបង្រ្កាប និងទប់ស្កាត់ អាជ្ញាធរពាក់ព័ន្ធ បានមានសកម្មភាពខ្លាំងក្លាជាងមុន។ សកម្មភាពនេះ បានធ្វើឡើង បន្ទាប់ពីការចាប់ផ្តើមអនុវត្ត នៃយុទ្ធនាការអន្ទាក់សូន្យ ដែលក្រសួងបរិស្ថាន និងដៃគូ បានដាក់ឱ្យអនុវត្ត កន្លងមក។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋលលេខាធិការ បានអំពាវនាវឱ្យពលរដ្ឋ បញ្ឈប់ការបរិភោគ សាច់សត្វព្រៃ អំពាវនាវឱ្យភោជនីយដ្ឋាន បញ្ឈប់ការលក់សាច់សត្វព្រៃ អំពាវនាវឱ្យពលរដ្ឋ ដែលចូលព្រៃសម្លាប់សត្វព្រៃ ត្រូវបញ្ឈប់បន្ទាន់។ ព្រោះថា អំពើទាំងនេះ គឺខុសនឹងច្បាប់ វាជាទង្វើដែលសង្គមមិនទទួលស្គាល់សោះឡើយ។

ឯកឧត្ដមរដ្ឋលេខាធិការ បានលើកឡើងដែរថា ” កន្លងមក អ្នកដែលបង្ហោះការសម្លាប់ សត្វព្រៃ ត្រូវបានរិះគន់ និងស្អប់ខ្ពើប ហើយអ្នកទាំងនោះ មួយចំនួន បានភ្ញាក់ខ្លួន ដឹងកំហុស ហើយប្តេជ្ញាបញ្ឈប់ធ្វើសកម្មភាពបែបនេះបន្តទៀត”។

ឯកឧត្ដមបានបញ្ជាក់បន្ថែមថាៈ បច្ចុប្បន្ន ពលរដ្ឋកម្ពុជា បានយល់កាន់តែច្បាស់ អំពីកិច្ចការពារសត្វព្រៃ បានស្គាល់ពីតម្លៃសត្វព្រៃ ហើយស្គាល់ពីតម្លៃសត្វព្រៃ ក្នុងការទាក់ទាញវិស័យទេសចរណ៍ ដែលផ្តល់នូវចំណូល ដល់សហគមន៍ និងពលរដ្ឋកម្ពុជា មិនចេះរីងស្ងួត។

ជាមួយគ្នានេះ លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងថា អាជ្ញាធរ បានទប់ស្កាត់ និងបង្រ្កាបការជួញដូរសត្វព្រៃ យ៉ាងខ្លាំងក្លា ដើម្បីថែរក្សាសត្វព្រៃ នៅលើទឹកដីមណ្ឌលគិរី ឱ្យបានគង់វង្ស។ មន្រ្តីពាក់ព័ន្ធគ្រប់ផ្នែក មិនត្រឹមតែចុះទប់ស្កាត់ និងបង្រ្កាបការជួញដូរសត្វព្រៃទេ នៅថែមទាំងថែរក្សាទីជម្រក សត្វព្រៃ យ៉ាងខ្លាំងក្លា ស្ទើរគ្រប់កន្លែងទៀតផង។ គួរបញ្ជាក់ថា យុទ្ធនាការជួញដូរសត្វព្រៃ គឺជាផ្នែកមួយ យុទ្ធនាការអន្ទាក់សូន្យ ដែលក្រសួងបរិស្ថាន និងដៃគូ បានអនុវត្តដោយជោគជ័យ ចំនួន ៦ ខេត្ត នាកន្លងមក។

សូមជំរាបដែរថា ក្រសួងបរិស្ថាន និងដៃគូទាំងអស់ ក៏កំពុងសហការគ្នា ដើម្បីស្វែងរក វិធីសាស្ត្រ ក្នុងការផ្តល់នូវជម្រើស នៃរបរចិញ្ចឹមជិវិតបន្ថែម រាប់បញ្ចូលទាំងរបរ ក្នុងវិស័យកសិកម្ម កសិរុក្ខកម្ម និងទេសចរណ៍ធម្មជាតិ ជូនដល់សហគមន៍មូលដ្ឋាន ដែលរស់នៅក្បែរតំបន់ការពារធម្មជាតិ ហើយតែងប្រកបរបរប្រពៃណី ដូចជាការប្រមូល អនុផលព្រៃឈើ ការបរបាញ់បែបប្រពៃណី សម្រាប់យកសាច់ និងលក់ដូរមួយចំនួន ។ កិច្ចសហការនេះ ក៏ផ្តោតលើគោលបំណងកែប្រែឥរិយាបទ និងការនិយមបរិភោគសត្វព្រៃ របស់ប្រជាជនផងដែរ ដើម្បីការពារសុខភាពសាធារណៈ ពីហានិភ័យ នៃប្រភេទជំងឺឆ្លង ផ្សេងៗ ជាយថាហេតុ នៅថ្ងៃអនាគត ៕

អត្ថបទដែលជាប់ទាក់ទង