សម្តេច ទៀ បាញ់ ដឹកនាំកិច្ចប្រជុំពិនិត្យ លើការប្រុងប្រៀបរៀបចំធ្វើម្ចាស់ ផ្ទះនៃកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ ADMM 2022 នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំពិនិត្យលើការប្រុងប្រៀបរៀបចំធ្វើម្ចាស់
ផ្ទះនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ (9th ADMM-Plus) ។

