**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

បទវិភាគ៖អ្វីដែលប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកត្រូវការបំផុត មិនមែនជាចេតនាអាក្រក់នោះទេ តែគឺជាទឹកចិត្តស្មោះត្រង់


ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែកញ្ញា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិកនិងប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកលើកដំបូងបានបើកធ្វើនៅក្រុងវ៉ាស៊ីនតោន ។ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានអះអាងថា គោលបំណងនៃកិច្ចប្រជុំកំពូលលើកនេះ គឺដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក ហើយបានប្រកាសថា នឹងផ្តល់ជំនួយបន្ថែមលើសពី ៨ រយ ១០ លានដុល្លារអាមេរិកដល់ប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុនិងសេដ្ឋកិច្ចផ្នែកសមុទ្រជាដើម ។ ប្រព័ន្ធសារព័ត៌មានអាល្លឺម៉ង់បានវាយតម្លៃថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមរៀបចំកម្រាលព្រំក្រហមនិងប្រាក់ដុល្លារអាមេរិកសម្រាប់មេដឹកនាំនៃប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកដើម្បី”ទប់ទល់នឹងកម្លាំងឥទ្ធិពលរបស់ចិនដែលបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក” ។

ប្រសិនបើអាមេរិកចង់ជួយប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកទទួលបានការអភិវឌ្ឍដោយចិត្តស្មោះ នោះ គួរតែធ្វើឱ្យបានល្អនូវរឿងយ៉ាងហោចណាស់ចំនួន ៤ ។
ទីមួយ ជំនួយដែលអាមេរិកបានសន្យាត្រូវទម្លាក់ពិតប្រាកដ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានអួតអាងថា ខ្លួនបានផ្តល់ជំនួយជាប្រាក់ដ៏ច្រើនសន្ធឹកដល់មជ្ឈិមបូព៌ា អាមេរិកឡាទីននិងអាស៊ានជាដើម ប៉ុន្តែយោងតាមលទ្ធផលនៃការស៊ើបអង្កេតរបស់ស្ថាប័នពាក់ព័ន្ធបានបង្ហាញថា តាមពិតទៅ បា្រក់ទុនដែលបានយកមកប្រើប្រាស់ គឺមានកម្រិតណាស់ ។
ទីពីរ ទាក់ទិននឹងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ អាមេរិកចាំបាច់ត្រូវអនុវត្តតាមពាក្យសន្យារបស់ខ្លួនយ៉ាងដាច់ខាត ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារអាកាសធាតុសកលឡើងកម្តៅនិងការឡើងខ្ពស់នៃនីវ៉ូទឹកសមុទ្រ បានជាប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីខ្យល់ព្យុះសង្ឃរានិងរលកស៊ូណាមិ ហើយប្រទេសខ្លះសឹងតែប្រឈមនឹងគ្រោះថ្នាក់ដែលត្រូវទឹកសមុទ្រលិចទៀតផង ។

ដោយសារហេតុនេះ មេដឹកនាំនៃប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកបានបង្ហាញជាសាធារណៈជាច្រើនលើកថា អ្វីដែលពួកគេយកចិត្តទុកដាក់មិនមែនជាភូមិសាស្ត្រនយោបាយនោះទេ តែគឺជាបម្រែបម្រួលអាកាសធាតុ ។
យ៉ាងណាមិញ ទោះបីជាក្នុងនាមជាប្រទេសរីកលូតលាស់ជាងគេនៅលើពិភពលោកក៏ដោយ ក៏ប៉ុន្តែអាមេរិកបែរជាទទួលបរាជ័យក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ។ ក្នុងនាមជាប្រទេសបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់ធំជាងគេនៅលើពិភពលោក គិតរហូតដល់បច្ចុប្បន្ននេះ អាមេរិកនៅមិនទាន់អនុវត្តតាមពាក្យសន្យារបស់ខ្លួនដែលបានធ្វើឡើងក្នុងមហាសន្និបាតអាកាសធាតុក្រុង Copenhagen កាលពីឆ្នាំ ២០០៩ នៅឡើយទេ ។

ព្រមពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកត្រូវចាត់ប្រតិបតិ្តការយ៉ាងប្រាកដប្រជាក្នុងបញ្ហាការពារនិងថែរក្សាបរិវេណសមុទ្រ ។ ប្រទេសជប៉ុនដែលជារដ្ឋសមាជិកនៃ”ដៃគូនៅមហាសមុទ្រប៉ាស៊ីហិ្វកពណ៌ខៀវ” (ហៅកាត់PBP)មិនអើពើនឹងការប្រឆាំងជាសកល ចចេសអនុវត្តផែនការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្រ អាមេរិកបែរជាបណ្តែតបណ្តោយនិងយល់ព្រមដោយលួចលាក់ចំពោះទង្វើបែបនេះ ។ ក្នុងមហាសនិ្នបាតអង្គការសហប្រជាជាតិលើកទី ៧៧ ដែលបានបិទបញ្ចប់នាពេលថ្មីៗកន្លងទៅនេះ លោក David W.Panuelo ប្រធានាធិបតីមីក្រូនេស៊ីបានថ្កោលទោសចំពោះការសម្រេចចិត្តរបស់ប្រទេសជប៉ុនស្តីពីការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ នេះជាសំឡេងពិតប្រាកដរបស់ប្រជាជននៃប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក ។

សូមបញ្ជាក់ថា ប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកសុទ្ធតែជាប្រទេសឯករាជ្យដែលមានអធិបតេយ្យភាព តែមិនមែនជា”ទីធ្លាខាងក្រោយ”របស់អ្នកណានោះឡើយ ។ បើសិនជាអាមេរិកពិតជាធ្វើតាមពាក្យសំដីរបស់ខ្លួនដែលថា ចង់ជួយប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកទទួលបានការអភិវឌ្ឍ នោះ គួរតែអនុវត្តតាមពាក្យសន្យាយ៉ាងដាច់ខាត ធ្វើកិច្ចសហប្រតិបតិ្តការដែលមានសមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកជាមួយប្រទេសកោះទាំងនេះព្រមនិងគោរពសិទ្ធិនិងផលប្រយោជន៍របស់ប្រទេសកោះទាំងនេះក្នុងការប្រាស្រ័យទាក់ទងជាមួយក្រៅប្រទេសដោយឯករាជ្យម្ចាស់ការ តែមិនមែនគិតតែកលល្បិចផ្នែកភូមិសាស្ត្រនយោបាយនិងអមលក្ខខណ្ឌនយោបាយគ្រប់បែបយ៉ាងនោះឡើយ ។អ្វីដែលប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកត្រូវការបំផុត មិនមែនជាចេតនាអាក្រក់នោះទេ តែគឺជាចិត្តស្មោះត្រង់ ៕

អត្ថបទដែលជាប់ទាក់ទង