**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស

កម្ពុជា-ឥណ្ឌូណេស៊ី បង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត ដើម្បីស្ដារវិស័យទេសចរណ៍ទាំងអស់គ្នា

(ឥណ្ឌូណេស៊ី)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោក Sandiaga Salahudin Uno រដ្ឋមន្ត្រីទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ី។

កិច្ចពិភាក្សានេះធ្វើឡើងនាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នាអំឡុងនៃការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 (G20 Tourism Ministerial Meeting) និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងជំនួបនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានសម្ដែងការកោតសរសើរអបអរសាទរដល់ឥណ្ឌូណេស៊ី ដែលបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 (G20 Tourism Ministerial Meeting) និងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ និងមានលទ្ធផលខ្ពស់។

ឯកឧត្ដមរដ្ឋមន្ត្រីក៏បានសម្ដែងអំណរគុណដល់ឥណ្ឌូណេស៊ីដោយផ្ទាល់សាជាថ្មីចំពោះការគាំទ្រដល់កម្ពុជាឲ្យលើកពេលរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២១ មកធ្វើនៅឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ដើមឆ្នាំកន្លងទៅ។ ឯកឧត្ដម ថោង ខុន ក៏បានបញ្ជាក់ការគាំទ្រ និងត្រៀមខ្លួនចូលរួមការរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២៣ (ASEAN Tourism Forum 2023)។

ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ីបានកោតសរសើរដល់កម្ពុជាចំពោះលទ្ធផលជាច្រើនសម្រេចបាន ដោយវេទិកាទេសចរណ៍អាស៊ាន ២០២២ ក្រោមការដឹកនាំរបស់កម្ពុជា។

ឯកឧត្ដមរដ្ឋមន្ត្រីឥណ្ឌូណេស៊ីក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលបានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 និងថ្លែងសុន្ទរកថាតំណាងឲ្យវិស័យទេសចរណ៍អាស៊ាន ដោយបានបង្ហាញច្បាស់លាស់អំពីអាទិភាពនានារបស់អាស៊ានក្នុងការស្ដារនិងអភិវឌ្ឍទេសចរណ៍នាពេលអនាគត។ លោករដ្ឋមន្ត្រីក៏បានសម្ដែងការកោតសរសើរដល់កម្ពុជា ដែលបានបំពេញការងារបានយ៉ាងសកម្ម ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន ឆ្នាំ២០២៣។

ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត ក្នុងនោះរួមមាន៖

១. បង្កើតក្រុមការងាររួមដើម្បីអនុវត្តអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលបានចុះហត្ថលេខានាអំឡុងវេទិកាទេសចរណ៍អាស៊ាន ២០២២ នៅក្រុងព្រះសីហនុ។

២. ជំរុញឲ្យមានការហោះត្រង់ឡើងវិញ និងកាន់តែច្រើនរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដោយក្រុមហ៊ុនអាកាសចរណ៍ឥណ្ដូណេស៊ី ដូចជា Lion Air, City Link ជាដើម។

៣. ដោយកម្ពុជា និងឥណ្ឌូណេស៊ី ជាប្រទេសមានភាពជឿនលឿននាំមុខក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ភាគីទាំងពីរនឹងជំរុញឲ្យមានការចែករំលែកបទពិសោធន៍ពីគ្នាបន្ថែមទៀត តាមរយៈចូលរួមទស្សនកិច្ចសិក្សា និងសិក្ខាសាលាជាដើម។

៤. ជំរុញឲ្យមានការចែករំលែកបទពិសោធន៍ល្អៗក្នុងការអភិវឌ្ឍទេសចរណ៍សហគមន៍ ទេសចរណ៍ធម្មជាតិ ការអភិវឌ្ឍនិងគ្រប់គ្រងតំបន់ឆ្នេរជាដើម។

៥. ភាគីទាំងពីរនឹងចែករំលែកបទពិសោធន៍ស្ដីពីការអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍តំបន់សៀមរាប។

ស្របតាមការអញ្ជើញរបស់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ីនឹងពិនិត្យរៀបចំការមកទស្សនានៅកម្ពុជា ជាពិសេសអំឡុងពេលនៃព្រឹត្តិការណ៍ SEA Games 2023 នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង