**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ

ក្រសួងផែនការ ប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវរបាយការណ៍ចុងក្រោយ ស្តីពីលទ្ធផលអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២០

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍ចុងក្រោយស្តីពីលទ្ធផលអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាតិ ប្រចាំកម្ពុជា, លោក Schiavone Antonio ប្រធានប្រតិបត្តិគម្រោងនៃអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា,ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងផែនការ, ប្រធានមន្ទីរផែនការរាជធានី ខេត្ត, ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត ទាំង២៥ ព្រមទាំងតំណាងដៃគូអភិវឌ្ឍផងដែរ។

ក្នុងពិធីប្រកាសផ្សព្វផ្សាយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានមានប្រសាសន៍ថា របាយការណ៍លទ្ធផលនៃអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២០ គឺជាសមិទ្ធិផល ទិន្នន័យស្ថិតិថ្មីមួយទៀត ពាក់ព័ន្ធក្នុងវិស័យកសិកម្ម ដែលនាំឱ្យមានទិន្នន័យកាន់តែសំបូរបែបក្នុងវិស័យកសិកម្មនៅកម្ពុជា ដែលមានគោលដៅសំខាន់ៗ ក្នុងការវិភាគ ត្រួតពិនិត្យ តាមដានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមមាន៖

– គោលដៅទី១៖ បញ្ចប់ភាពក្រីក្រគ្រប់ទម្រង់នៅគ្រប់ទីកន្លែង។
– គោលដៅទី២៖ បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរ ទ្បើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព
– គោលដៅទី៥៖សម្រេចបាននូវសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនិងបុរស។
– គោលដៅទី៦៖ ធានាឱ្យមានទឹកនិងអនាម័យ និង ការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាពសម្រាប់ប្រជាជនគ្រប់រូប។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បន្តថា យើងពិតជាមានមោនភាព ចំពោះសមិទ្ធិផលរបាយការណ៍ទិន្នន័យអង្កេតកសិកម្មកម្ពុជា ដែលសម្រេចបានថ្មីៗ និងនាពេលកន្លងមក ដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងអង្គការអន្តរជាតិ ក្នុងវិស័យស្ថិតិកសិកម្ម។
ជាក់ស្តែងទិន្នន័យលទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៣ និងអង្កេតចន្លោះជំរឿនកសិកម្មឆ្នាំ២០១៩ និងអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២០ ត្រូវបានផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ដោយទទួលបានជោគជ័យមួយភាគធំ ដោយមានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ទាំងនៅក្នុងតំបន់ និងអន្តរជាតិ សម្រាប់ការអភិវឌ្ឍប្រព័ន្ធស្ថិតិកម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មានប្រសាសន៍បន្តថា ទិន្នន័យស្ថិតិវិស័យកសិកម្ម បានចូលរួមចំណែកដ៏សំខាន់ ក្នុងការប្រើប្រាស់ដែលឆ្លុះបញ្ជាំងតាមរយៈតម្លៃបន្ថែម និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ជាក់ស្តែងនៅឆ្នាំ២០២០ ក្នុងពេលមានការបិទខ្ទប់ដោយសារការរីករាលដាលជំងឺកូវីដ១៩ កំណើនសេដ្ឋកិច្ចបានថយចុះអវិជ្ជមាន(-៣,១%) វិស័យកសិកម្មនៅបន្តមានកំណើនវិជ្ជមាន០,៦% និងនៅឆ្នាំ២០២១កំណើនសេដ្ឋកិច្ចបានកើនឡើង៣,០% ក្នុងនោះវិស័យកសិកម្ម នៅបន្តមានកំណើន១,១% និងព្យាករណ៍មានកំណើនក្នុងរង្វង់១,០% នៅឆ្នាំ២០២២។ ទោះបីជាមានការរាំងខ្ទប់ ទប់ស្កាត់ការផ្ទុះរាលដាលទ្បើងនៃជំងឺកូវីដ១៩ នៅឆ្នាំ២០២០ ដំណើរការប្រព្រឹត្តទៅនៃអង្កេតកសិកម្មកម្ពុជានៅឆ្នាំ២០២០ ២០២១ និងឆ្នាំ២០២២ គឺនៅតែត្រូវបានអនុវត្ត ធ្វើអង្កេតប្រមូលទិន្នន័យនៅតាមមូលដ្ឋាន ដោយបានកំណត់ជ្រើសរើសសំណាកគំរូគ្រួសារប្រកបមុខរបរកសិកម្ម មានចំនួនជិត ១៦,០០០គ្រួសារ និងអង្គភាពកសិកម្មមិនមែនគ្រួសារ (សហគ្រាសកសិកម្មខ្នាតធំ) មានចំនួន ១៩៧ មូលដ្ឋាន ដែលត្រូវបានជ្រើសរើសផ្អែកតាមលក្ខណៈប្រភេទនៃស្តង់ដារអន្តរជាតិ ស្ថិតក្នុងភូមិសាស្រ្ត រាជធានីខេត្ត ទាំង២៥ ដើម្បីសម្ភាសន៍ប្រមូលទិន្នន័យព័ត៌មានវិស័យផ្នែកកសិកម្ម និងជលផល ដោយបានប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រខ្នាតតូច(ឬ តាប្លែត)។

ក្នុងពិធីប្រកាសផ្សព្វផ្សាយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងនូវលទ្ធផលអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២០ មួយចំនួនដូចខាងក្រោម៖
-ផ្អែកតាមលទ្ធផលទិន្នន័យអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២០ បានបង្ហាញអំពីនិន្នាការ រចនាសម្ព័ន្ធគ្រួសារប្រកបមុខរបរវិស័យកសិកម្ម ស្ថិតនៅតំបន់វាលទំនាប មានប្រមាណ ៤៣ ភាគរយ នៅតំបន់បឹងទន្លេសាប មាន ៣៥ភាគរយ, តំបន់ភ្នំនិងខ្ពង់រាប មាន ១៥ ភាគរយ និងនៅតំបន់ឆ្នេរសមុទ្រ មានប្រមាណ ៧ភាគរយ ដែលបានរួមចំណែកជម្រុញកំណើនតម្លៃបន្ថែមនៃផលិតកម្មក្នុងស្រុកសរុប(ផសស ឬGDP)ក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប៉ាន់ស្មាន កើនទ្បើងជាមធ្យមតាមអត្រា ១,១ភាគរយនៅឆ្នាំ២០២១ និងបន្តកំណើនអត្រា១,៣ភាគរយនៅឆ្នាំ២០២២។

-ចំនួនគ្រួសារប្រកបមុខរបរកសិកម្ម មានជាង ២លានគ្រួសារ ដែលក្នុងនោះមានចំនួនគ្រួសារដែលធ្វើកសិកម្មសម្រាប់ទុកប្រើប្រាស់ក្នុងគ្រួសារ មានជាង ៦១ភាគរយ និងគ្រួសារធ្វើ កសិកម្មសម្រាប់លក់លើទីផ្សារ មានប្រមាណ ៣៩ភាគរយ។ ចំនួនគ្រួសារធ្វើកសិកម្មដែលមានក្បាលដីកសិកម្ម មានប្រមាណ ៩២ ភាគរយ និងគ្រួសារធ្វើកសិកម្មដែលមានផ្ទៃដីជុំវិញផ្ទះប្រមាណ ៨ភាគរយ។

-គ្រួសារប្រកបមុខរបរកសិកម្ម មានប្រមាណ ៩២ភាគរយមានផ្ទៃដីកសិកម្ម ក្នុងនោះគ្រួសារមានសកម្មភាពដាំដុះដំណាំ ៩៤ ភាគរយ ហើយទិន្នផលស្រូវគិតជាមធ្យមចំនួនជិត ៣តោនក្នុងមួយហិចតាសម្រាប់ឆ្នាំ២០២០។ គ្រួសារកសិកម្មបានចិញ្ចឹមបសុសត្វ និង/ឬបសុបក្សីមានប្រមាណ ៨២ ភាគរយ គ្រួសារធ្វើសកម្មភាពវារីវប្បកម្ម មានប្រមាណ ៦ភាគរយ នៃគ្រួសារសរុបដែលប្រកបមុខរបរកសិកម្ម។

-សមាជិកគ្រួសារចូលរួមក្នុងវិស័យកសិកម្មភាគច្រើន មានក្រុមអាយុពី ២៥ ដល់ ៤៤ឆ្នាំ។ កម្រិតនៃការសិក្សាអប់រំរបស់សមាជិកគ្រួសារក្នុងវិស័យកសិកម្ម គឺភាគច្រើនមានកម្រិតសិក្សាអប់រំនៅត្រឹមកម្រិតវិទ្យាល័យ (ត្រឹមថ្នាក់បាក់ឌុប ឬថ្នាក់ទី១២ ចុះក្រោម) មានជិត ៩៨ ភាគរយ ខណៈដែលមានកម្រិតការសិក្សាអប់រំ និងបច្ចេកទេស មានជាង ២ភាគរយ ដែលបានចូលរួមការងារនៅក្នុងវិស័យកសិកម្មនេះ។ ទោះបីយ៉ាងណា អ្នកចូលរួមការងារក្នុងវិស័យកសិកម្មនេះ គឺភាគច្រើនមានកម្រិតសិក្សាអប់រំនៅទាប ដែលគួរឱ្យកត់សំគាល់សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មចម្បងដ៏សំខាន់មួយនេះ ក្នុងការជួយគាំទ្រជម្រុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថាក្នុងដំណើការ និងការប្រព្រឹត្តិទៅនៃអង្កេតកសិកម្មប្រចាំឆ្នាំ នឹងត្រូវបានបន្តអនុវត្តជាប្រចាំរហូតដល់ឆ្នាំ២០២៦ ដោយផ្អែកលើស្មារតីនៃកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ(FAO) និងដៃគូអភិវឌ្ឍន៍ដទៃទៀត តាមរយៈកិច្ចព្រមព្រៀងចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ៕

អត្ថបទដែលជាប់ទាក់ទង