ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ទទួលជួបទូតបារាំង ប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីទិដ្ឋភាព នៃការពង្រឹងកិច្ចសហការទ្វេភាគីកម្ពុជា-បារាំង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជួបឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីទិដ្ឋភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំង ដើម្បីរិតចំណងមិត្តភាពជាយូរលុងរវាងប្រទេសទាំងពីរ។

