**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

អង្គការសហប្រតិបត្តិការសៀងហៃរួមកម្លាំងគ្នាបង្កើនកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងបង្កើនល្បឿនកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ



ក្រុមចម្រុះជាតិសាសន៍ដែលមានប្រទេសស្ថាបនិកចំនួន៥រួមមានប្រទេសចិន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី និង តាជីគីស្ថាន បានរួមកម្លាំងគ្នាកាលពីឆ្នាំ១៩៩៦ ក្នុងការបង្កើតឡើងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) គឺជាអង្គការនយោបាយ សេដ្ឋកិច្ចនិងសន្តិសុខអឺរ៉ាស៊ី។ ៥ឆ្នាំក្រោយ គឺនៅឆ្នាំ២០០១ អង្គការនេះបានបន្ថែមសមាជិក១ប្រទេសទៀតគឺប្រទេសអ៊ូសបេគីស្ថាន ហើយជារបត់ថ្មីនៃការប្រកាសជាផ្លូវការកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលជាផ្លូវការផងដែរ ដែលឡែកនៅឆ្នាំ២០២២ ប្រទេសអ៊ូសបេគីស្ថានគឺជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ លើកទី២២។ គួររំលឹកផងដែរថាឆ្នាំ២០១៧ ប្រទេសឥណ្ឌា និង ប្រទេសប៉ាគីស្ថានបានក្លាយជាសមាជិករបស់SCOនេះ។ ឆ្នាំ២០២២ ប្រទេសអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយជាសមាជិករបស់SCO។ បើនិយាយអំពីទំហំវិសាលភាពភូមិសាស្ត្រ SCOនេះគឺជាអង្គការក្នុងតំបន់ដែលធំជាងគេបំផុតរបស់សកលលោកដែលគ្របដណ្តប់ប្រមាណ៦០%នៃតំបន់អឺរ៉ាស៊ី មានប្រជាជនប្រមាណជាង៤០%ក្នុងចំណោមប្រជាជនលើសកលលោក និងមានផលិតផលក្នុងស្រុកសរុប(GDP) ជាង៣០%នៃសកលលោក។
ដើម្បីបន្តការគាំទ្រដល់គំនិតផ្តួចផ្តើមសន្តិសុខសកល SCOនឹងរក្សាការអនុលោមស្របទៅតាមគោលការណ៍ និងច្បាប់ដែលបានកំណត់នៅក្នុងការរួមចំណែកដល់ការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយភាពស័ក្តិសិទ្ធ។ កិច្ចខិតខំប្រឹងប្រែងរបស់សមាជិកSCOនឹងក្លាយជាកម្លាំងដ៏ខ្លាំងក្លាជាសកលទៅលើបញ្ហាសន្តិសុខ អភិបាលកិច្ច ហើយជាពិសេសសន្តិសុខCyber ដែលកំពុងផ្តល់នូវការបារម្ភខ្លាំង ព្រោះបច្ចុប្បន្ន ពិភពលោកកំពុងឆ្លងកាត់ដំណើរការជាប្រវត្តិសាស្ត្រនៃការវិវត្តដ៏ឆាប់រហ័សមួយ។ ពន្លឺនៃសន្តិភាព ការអភិវឌ្ឍនិងការរីកចម្រើននឹងមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីលុបបំបាត់ភាពខ្មៅងងឹតនៃសង្គ្រាម ភាពក្រីក្រ និងការថយចុះនៃសេដ្ឋកិច្ច។ ចលនាឆ្ពោះទៅរកពហុប៉ូលនៃពិភពលោក ការបើកចំហសេដ្ឋកិច្ចទីផ្សារ និងពាណិជ្ជកម្មសេរីកំពុងអត្ថិភាពក្នុងយុគសម័យឌីជីថលនេះ។ សកលភាវូបនីយកម្មសេដ្ឋកិច្ចនិងការឈានមកដល់នូវយុគសម័យព័ត៌មានវិទ្យាភាវូបនីយកម្មសង្គមបានបង្កើតនិងជំរុញកម្លាំងផលិតកម្មសង្គមយ៉ាងខ្លាំងក្លា។ វាទាំងនោះបានផ្តល់ជា កាលានុវត្តភាពនៃការអភិវឌ្ឍដែលមិនធ្លាប់មានពីមុនមក ហើយក៏បង្កើននូវការគម្រាមកំហែង និងបញ្ហាប្រឈមថ្មីៗដែលSCOកំពុងប្រឈមមុខដោះស្រាយស្របពេលជាមួយគ្នាផងដែរ។ ក្នុងន័យនេះ SCO តែងផ្តោតលើការពង្រឹងសកម្មភាពជាសកលរួមមានកិច្ចខិតខំប្រឹងប្រែងអភិបាលកិច្ចសកល សន្តិសុខសកលដើម្បីសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
ដើម្បីដោះស្រាយនូវបញ្ហាសន្តិសុខសកលគឺជាបេសកកម្មរួមរបស់មនុស្សជាតិ ក្នុងនាមជាប្រទេសឈានមុខនៅក្នុងចំណោមសមាជិកទាំង៨នាពេលបច្ចុប្បន្នរបស់SCO ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចចូលរួមជាមួយគ្នាជាពិសេសរួមកម្លាំងរបស់SCO ហើយរួមចំណែកដល់ការបង្កើតយន្តការអភិបាលកិច្ចសកល សន្តិសុខសកល និងអភិវឌ្ឍសកលប្រកបដោយសមធម៌ និងភាពស័ក្តិសិទ្ធ ក្នុងការថែរក្សាសន្តិភាពនិងការអភិវឌ្ឍសកលប្រកបដោយចីរភាពកម្រិតខ្ពស់ និងទំនាក់ទំនងអន្តរជាតិបែបថ្មីដែលផ្អែកលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
ជំរុញកំណើនសេដ្ឋកិច្ច បំណងរួមក្នុងការដោះស្រាយវិបត្តិ និងបញ្ហាប្រឈមនានា ក៏ដូចជាទស្សនវិស័យរួមក្នុងការអភិវឌ្ឍ ក្នុងនាមជាប្រទេសដែលបានផ្តួចផ្តើមបង្កើត និងបង្កើនបរិមាណសមាជិកពី៥ប្រទេសដល់៨ប្រទេស និងកើនដល់៩ប្រទេសក្នុងពេលឆាប់ៗនេះ ប្រទេសចិនតែងយកស្មារតីនៃភាពជាដៃគូក្នុងយន្តការពហុភាគីនិយម ដែលស្មារតីនៃភាពជាដៃគូគឺជាគុណសម្បត្តិដ៏ឧត្តុងឧត្តមបំផុតរបស់ប្រទេសដែលជាសមាជិកSCO។ ថ្វីបើប្រទេសដែលជាសមាជិកSCOអាចមានភាពខុសប្លែកគ្នាជាច្រើននៅក្នុងលក្ខខណ្ឌជាតិ និងដំណាក់កាលនៃការអភិវឌ្ឍ ហើយថ្វីបើប្រទេសដែលជាសមាជិកSCOអាចប្រឈមមុខនឹងបញ្ហាប្រឈមផ្សេងៗគ្នាក៏ដោយក្តី ក៏ចិនមានបំណងរួមក្នុងការ ។ ដរាបណាSCOនៅតែបន្តដំណើរឆ្ពោះទៅមុខប្រកបដោយស្មារតីនៃភាពជាដៃគូ ក្នុងការឆ្លងកាត់គ្រប់ស្ថានការណ៍ជាមួយគ្នា SCOនឹងអាចជម្នះនូវរាល់បញ្ហាសេដ្ឋកិច្ចពិភពលោក ហើយនិងចាប់ផ្តើមធ្វើដំណើរនៅលើវិធីដ៏ថ្មីស្រឡាងមួយទៅកាន់កំណើនសេដ្ឋកិច្ចនាពេលអនាគតដែលមានចិនជាគំរូភាព។

សម្រេចបាននូវគោលបំណងនៃការថែរក្សាសន្តិភាពសម្រាប់ពិភពលោក បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះប្រកបដោយសមធម៌ បរិយាប័ន ដោយជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ និងការជំរុញការអភិវឌ្ឍរបស់ក្រុមប្រទេសSCOនិងបណ្តាប្រទេសនានាក្នុងពិភពលោកផងដែរពិភពលោក ក្នុងនោះចាប់ពីឆ្នាំ២០១៥មកក្នុងនាមជាដៃគូសន្ទនាដ៏សំខាន់មួយជាមួយSCO ប្រទេសកម្ពុជាក៏កំពុងរំពឹងទុកថា នៅក្នុងកិច្ចពិភាក្សានាថ្ងៃទី១៥និងទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ប្រទេសចិនដែលជាកម្លាំងដ៏ធំនិងសកម្មរបស់SCOនឹងរួមសាមគ្គីជាកម្លាំងប្រតិបត្តិការជាក់ស្តែងដ៏ខ្លាំងក្លាឆ្លើយតបបានទៅនឹងតម្រូវការសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ដោយរួមបញ្ចូលគ្នានូវរាល់ប្រាជ្ញា និងកិច្ចខិតខំប្រឹងប្រែងរបស់ បណ្តាប្រទេសជាសមាជិកទាំងអស់។
ជារួម យើងក៏ប្រាកដផងដែរថា ប្រវត្ដិសាស្ដ្រពិភពលោកបានបង្ហាញថា វិថីនៃអរិយធម៌របស់មនុស្សជាតិមិនដែលប្រព្រឹត្តទៅដោយរលូននោះទេ ហើយថាមនុស្សជាតិបានបង្កើតនូវវឌ្ឍនភាពដ៏ល្អប្រពៃតាមរយៈការហែលកាត់នូវការលំបាកជាច្រើន។ យ៉ាងណាមិញ គ្មានការលំបាកណាមួយក្រៅពីភាពភ័យខ្លាច ដែលអាចបញ្ឈប់SCOពីការដំណើរឆ្ពោះទៅមុខនោះទេ។ ដរាបណាSCOបានចូលរួមសហការជាមួយគ្នាជាធ្លុងមួយក៏ដូចជាប្រកៀកស្មារជាមួយបណ្តាប្រទេសដែលមានភក្តីភាពសម្រាប់ការសាងសហគមន៍ជោគវាសនារួមមនុស្សជាតិ នោះប្រាកដណាស់ដែលថា SCOងើបឡើងយ៉ាងក្លាហានតទល់ជាមួយនឹងឧបសគ្គទាំងនោះ។ ប្រវត្តិសាស្រ្តត្រូវបានបង្កើតឡើងដោយអ្នកដែលអង់អាចក្លាហាន។ ចិនដែលជាសមាជិកសកម្មមួយរបស់SCOកំពុងបង្កើននូវទំនុកចិត្តបញ្ចេញសកម្មភាព និងដើរក្បួនប្រកៀកស្មារជាមួយបណ្តាប្រទេសSCOរួមជាមួយប្រទេសដែលស្នេហានិងមានភក្តីភាពចំពោះសន្តិភាពនិងការអភិវឌ្ឍសំដៅសម្រេចបាននូវសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិ នឹងបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅរកអនាគតភ្លឺស្វាងសម្រាប់មនុស្សជាតិទាំងអស់គ្នានៅលើពិភពលោក។ ពិភពលោកកំពុងសម្លឹងមើលយកចិត្តទុកដាក់ ដើម្បីទាញបាននូវផលប្រយោជន៍និងកាលានុវត្តភាពពីខ្លឹមសារជាសារវន្តនៃប្រសាសន៍ប្រកបដោយអត្ថន័យរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនដែលបានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដល់កិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ លើកទី២២ ដើម្បីសម្រេចនូវគោលដៅក្នុងការពង្រឹងទំនុកចិត្តទៅវិញទៅមក និងទំនាក់ទំនងជាអ្នកជិតខាងល្អ ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យនយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកវិទ្យា វប្បធម៌ ព្រមទាំងការអប់រំ ថាមពល ការដឹកជញ្ជូន ទេសចរណ៍ ការការពារបរិស្ថាន និងវិស័យផ្សេងៗទៀត ហើយជាពិសេសបណ្តាប្រទេសនានានិងចូលរួមប្រកៀកស្មារជាមួយSCOក្នុងគោលបំណងខិតខំប្រឹងប្រែងរួមគ្នាដើម្បីរក្សាធានាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់និងពិភពលោក ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិទាំងមូលផងដែរ។
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

 

អត្ថបទដែលជាប់ទាក់ទង