**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ

បណ្ឌិត គិន ភា៖ វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ “ភាពជាដៃគូអាស៊ាន” ឆ្នាំ ២០២២ ជាកាទូតសាធារណៈដ៏មានសារៈសំខាន់ ធ្វើឲ្យទំនាក់ទំនងអាស៊ាននិងចិនកាន់តែល្អប្រសើរ



វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ “ភាពជាដៃគូអាស៊ាន” ឆ្នាំ ២០២២ ត្រូវបានប្រារព្ធឡើង កាលពីថ្ងៃទី១៥ កញ្ញា។អ្នកវិភាគនៅកម្ពុជាវាយតម្លៃខ្ពស់ថា វេទិកានេះគឺជាកាទូតសាធារណៈ ធ្វើឱ្យទំនាក់ទំនងចិនអាស៊ានកាន់តែល្អប្រសើរឡើង។

ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានអញ្ជើញចូលរួមវេទិកានេះដែរ បានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា ជាការកត់សម្គាល់ ឯកឧត្តមវាយតម្លៃបានថា វេទិកានេះពិតជាមានសារៈសំខាន់ ដែលជំរុញឲ្យមានការយល់គ្នា កាន់តែប្រសើរឡើង ដែលជាផ្នែកមួយនៃកាទូតសាធារណៈ ក្នុងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

ឯកឧត្តមពន្យល់បន្តថា នៅពេលដែលអ្នកសារព័ត៌មានអាចយល់ពីគ្នាទៅវិញទៅមក ហើយអាចនាំមកនូវព័ត៌មានពិត នូវព័ត៌មានដែលផ្អែកលើមូលដ្ឋានភស្តុតាងវិទ្យាសាស្ត្រ ភស្តុតាង ហេតុការណ៍ អង្គហេតុគ្រប់គ្រាន់នោះ គឺប្រជាពលរដ្ឋទាំងអាស៊ាននិងចិនអាចទទួលបានព័ត៌មានពិត ហើយនៅពេលដែលប្រជាពលរដ្ឋទទួលបានព័ត៌មានពិត នោះរូបភាពដែលមើលចំពោះទំនាក់ទំនង រវាងអាស៊ាននិងចិន ក៏មានភាពត្រឹមត្រូវប្រកបដោយវិចារណញ្ញាណ និងមនសិការគ្រប់គ្រាន់ ។

«យើងដឹងហើយថា ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីសំខាន់ណាស់ សម្រាប់លើកកម្ពស់ទំនាក់ទំនងរវាងប្រទេសនិងប្រទេស រវាងប្រទេសនិងអង្គការ តំបន់ផ្សេងទៀត ដូច្នេះ ខ្ញុំគិតថា វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ “ភាពជាដៃគូអាស៊ាន” ឆ្នាំ ២០២២ នេះ ពិតជារួមចំណែកយ៉ាងសំខាន់ សម្រាប់ធ្វើឲ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនង រវាងអាស៊ាននិងចិន»។

គួរបញ្ជាក់ថា វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ “ភាពជាដៃគូអាស៊ាន” ឆ្នាំ ២០២២មានការអញ្ជើញអគ្គលេខាធិការដ្ឋានអាស៊ាន មន្ត្រីរដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន អង្គទូតប្រចាំនៅប្រទេសចិន និងអ្នកទទួលខុសត្រូវប្រព័ន្ធផ្សព្វផ្សាយធំៗ មកចូលរួមក្នុងកម្មវិធីផ្សេងៗ ដោយមានឡើងថ្លែងសុន្ទរកថាគន្លឹះ ពិភាក្សាប្រធានបទសំខាន់ៗ និងប្រកាសពីសមិទ្ធផលកិច្ចសហប្រតិបត្តិការវិស័យប្រព័ន្ធផ្សព្វផ្សាយផងដែរ ក្នុងគោលបំណងជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយផ្ដល់សេវាកម្មជូនវឌ្ឍនភាពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បន្តបង្កើនការស្វែងយល់ និងជំនឿចិត្តរវាងប្រជាជននៃភាគីទាំងពីរ ផ្ដល់ភាពវ័យឆ្លាតនៃប្រព័ន្ធផ្សព្វផ្សាយដើម្បីធ្វើឱ្យទំនាក់ទំនងចិនអាស៊ានកាន់តែស៊ីជម្រៅ៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង