ឯកឧត្តម ជីវ សុងហាក់ ដឹកនាំកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធ

ភ្នំពេញ៖ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យ ផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង និងស្ថាប័ននានា នៃក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារប្រជុំពិភាក្សា លើសេចក្ដីព្រាងច្បាប់ស្ដីពីសារពើពន្ធ ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធានក្រុមការងារ ឯកឧត្ដមនាយករងខុទ្ទកាល័យ លោកជំទាវ ឯកឧត្ដម សមាជិក នៃក្រុមការងារ។

