**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

រដ្ឋមន្រ្តីក្រសួងកសិកម្ម សង្ឃឹមថា ធនាគារ EIB នឹងក្លាយជាដៃគូដ៏ល្អមួយរបស់កម្ពុជា នាពេលអនាគត

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម សង្ឃឹមថា ធនាគារ EIB នឹងក្លាយជាដៃគូដ៏ល្អមួយរបស់កម្ពុជានាពេលអនាគត ខណៈដែលកម្ពុជាកំពុងធ្វើការអភិវឌ្ឍបន្ថែមដើម្បីឆ្លើយតបទៅតាមនិន្នាការទីផ្សារអន្តរជាតិ ដែលចេះតែមានការកើនឡើងជាលំដាប់ ទាក់ទងទៅនឹងគុណភាព សុវត្ថិភាព ភូតគាមអនាម័យ ជាដើម ។

ការថ្លែងបែបនេះរបស់ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើឡើងក្នុងឱកាសទទួលជួបក្រុមមន្រ្តីជាន់ខ្ពស់នៃធនាគារវិនិយោគសហភាពអឺរ៉ុប European Investment Bank, EIB ដឹកនាំដោយលោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប (Vice President of EIB) អមដោយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ ។

ក្នុងជំនួបនេះ មានគោល បំណងចំនួន២ គឺទី១. ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគលើវិស័យកសិកម្ម និងទី២. ធ្វើការចែករំលែកទស្សនវិស័យលើតម្រូវការអភិវឌ្ឍវិស័យកសិកម្មនាពេលអនាគត ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ក្រសួងកសិកម្ម ត្រូវការជាចាំបាច់នូវការធ្វើទំនើបកម្មកសិកម្ម ពិពិធកម្មកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការកែច្នៃ និងខ្សែច្រវាក់តម្លៃបន្ថែម និងអភិវឌ្ឍធនធានមនុស្ស ដែលកម្មវត្ថុទាំងអស់នេះត្រូវការជំនួយឧបត្ថម្ភ ការគាំទ្រ និងកិច្ចសហការពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ក្នុងនោះក៏មានសហភាពអឺរ៉ុបផងដែរ ។

នាឱកាសនេះ លោក Kris Peeters បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ដំណើរបេសកកម្មរបស់លោកមកកម្ពុជានាពេលនេះ មានបំណងចង់សិក្សាស្វែងយល់បន្ថែមថាតើ ធនាគារ EIB អាចចូលរួមសហការជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគតដ៏ខ្លី បានក្នុងកម្រិតណា។ លោកបានបញ្ជាក់បន្ថែមថាវិស័យកសិកម្ម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់កម្ពុជា ការអភិវឌ្ឍវិស័យនេះឱ្យមានការរីកចម្រើនស្របតាមកំណើនសេដ្ឋកិច្ចជាតិគឺជាកត្តាសំខាន់ដែលចាំបាច់ត្រូវមានកិច្ចសហការពីបណ្តាដៃគួពាក់ព័ន្ធ។ ឈ្វេងយល់ពីទស្សនវិស័យ និងកត្តាសំខាន់នៃវិស័យកសិកម្មនៅតំបន់អាស៊ី ធនាគារ EIB ថ្មីៗនេះបានបើកការិយាល័យប្រចាំតំបន់នៅទីក្រុងហ្សាការតា ប្រទេសឥណ្តូនេស៊ី។

លោក Kris Peeters បន្ថែមថាតួនាទីបីសំខាន់របស់ ធនាគារ EIB រួមមាន÷ ទី១- ផ្តល់ប្រាក់កម្ចី ទី២- ការគាំទ្រលើការអនុវត្តគម្រោងរបស់សហភាពអឺរ៉ុប និងគម្រោងធនាគារ EIB និងទី៣- ផ្តល់ប្រឹក្សាយោបល់ផ្នែកបច្ចេកទេស។ ដើម្បីឱ្យការវិនិយោគរបស់ធនាគារ EIB ទទួលបានជោគជ័យ និងជាពិសេសជួយដល់ពិភពលោក គម្រោងវិនិយោគទាំងអស់គឺផ្តោតសំខាន់លើគម្រោងបៃតង និងការប្រែប្រួលអាកាសធាតុជាចំបង។

ដោយឡែក ចំពោះជំនួបនាពេលនេះគឺរួមគ្នាជាមួយសហភាពអឺរ៉ុប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងជាពិសេសធ្វើការសិក្សាស្វែងយល់បន្ថែមពីតម្រូវការចាំបាត់របស់ភាគីកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិកម្មនាពេលបច្ចុប្បន្ន និងអនាគត។ លោកបានបញ្ជាក់ថា ធនាគារ EIB និង ធនាគារ EIB ប្រចាំតំបន់អាស៊ី រួមទាំងសហភាពអឺរ៉ុបប្រចាំកម្ពុជា នឹងរួមសហការគ្នាតាមគ្រប់រូបភាពក្នុងឆន្ទ:រួម គឺធ្វើការអភិវឌ្ឍវិស័យកសិកម្ម និងវារីវប្បកម្មកម្ពុជា ។

ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ដ្រី បានសំដែងនូវការស្វាគមន៍ និងគាំទ្រចំពោះទស្សនរបស់លោក Kris Peeters ហើយដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មតាមគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ២០២២-២០៣០ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា រាល់គម្រោងគាំទ្រដែលបាននិងកំពុងអនុវត្ត ជាពិសេសគម្រោងដែលនឹងរៀបចំនាពេលអនាគតត្រូវកំណត់យក និងជំរុញការធ្វើទំនើបកម្មកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការពង្រឹងខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម ការកែច្នៃ វេចខ្ចប់ ប្រកបដោយគុណភាព និងស្តង់ដារ ដើម្បីផ្គត់ផ្គងទាំងតម្រូវការក្នុងស្រុកនិងក្រៅស្រុក។

ទន្ទឹមនោះ ត្រូវជំរុញការកសាងធនធានមនុស្សតាមរយ:ការធ្វើកម្មសិក្សារបស់និស្សិត និងមន្រ្តីជំនាញ ដូចដែលកម្ពុជាបាននិងកំពុងធ្វើជាមួយប្រទេសអ៊ីស្រាអែល និងប្រទេសដទៃទៀត។

ឯកឧត្តមរដ្ឋមន្ដ្រី សង្ឃឹមនិងជឿជាក់ថា ធនាគារ EIB នឹងចូលរួមផ្តល់កិច្ចសហការជាមួយក្រសួងដើម្បីឈានទៅសម្រេចគោលដៅនេះ៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង