**ឧត្តម​សេនីយ៍​កំពូល​អូតង់​អះអាង​ថា អ៊ុយក្រែន​មាន​យុទ្ធសាស្ត្រ​សង្គ្រាម​ដ៏​អស្ចារ្យ**អ៊ីស្រាអែល​ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ផ្ទាល់​ជា​លើក​ដំបូង​លើ​ប្រទេសយេម៉ែន**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យវឌ្ឍនភាពការងារ រៀបចំទីតាំងត្រៀមប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ**លោក Netanyahu៖ អាវុធចម្ងាយឆ្ងាយ របស់អ៊ីស្រាអែលនឹងទៅដល់សត្រូវរបស់ខ្លួនគ្រប់ទីកន្លែង**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា កោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្រ្តីសុខាភិបាលខេត្តត្បូងឃ្មុំ ចំពោះការខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះទៅជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងចម្រុះ ដែលកំពុងបំពេញភារកិច្ចនៅក្នុងតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ**អនុមោទនា បុណ្យចូលព្រះវស្សា**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤**យោធាជើងខ្លាំងកាន់AK ទៅគំរាមកំហែងពលរដ្ឋ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនដល់តុលាការ**រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់កូនត្នោត ១ម៉ឺនដើម និងអញ្ជើញចូលរួមដាំផ្ទាល់នៅខេត្តត្បូងឃ្មុំ**ប៉ូលិសអាហ្វ្រិកខាងត្បូង រកឃើញមន្ទីរពិសោធន៍ថ្នាំញៀន ដែលមានតម្លៃរាប់លានដុល្លារ និងចាប់ខ្លួនជនសង្ស័យ៤នាក់**យ៉ាងហោចណាស់មនុស្ស១១នាក់បានស្លាប់ និងរាប់សិបនាក់បាត់ខ្លួន បន្ទាប់ពីស្ពានផ្លូវហាយវេរបស់ប្រទេសចិនបានបាក់**លោក Mark Zuckerberg សរសើរចំពោះការឆ្លើយតបរបស់លោក Trump ចំពោះការប៉ុនប៉ងធ្វើឃាត**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ស្ទឹងកំពង់គោ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ**ឯកឧត្តមបណ្ឌិត ជីវ កេង អញ្ជើញនិវត្តន៍មកមាតុភូមិវិញ បន្ទាប់ពីបានចូលរួមក្នុងសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម និងឡាវ លើកទី៧**ឯកឧត្តម ម៉ាង សុីណេត នាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ជូនដល់ពលរដ្ឋងាយរងគ្រោះ ចំនួន ២៤៥គ្រួសារ ក្នុងស្រុកស្ទឹងហាវ**ប្រជាពលរដ្ឋ ក្រីក្រចំនួន៤០គ្រួសារ នៅឃុំដងកាំបិត បានទទួលអំណោយសម្តេច ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ**ឯកឧត្តម នេត្រ ភក្ត្រា៖ វិស័យព្រះពុទ្ធសាសនា និងសាសនាដ៏ទៃទៀតនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងក្រោមដំបូលសុខសន្តិភាព**ទេសរដ្ឋមន្ត្រី គន់ គីម ចុះទៅដល់ទីតាំងផ្ទាល់នៅតំបន់ថ្មដា ក្នុងការស្វែងរកឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសដែលបាត់ការទាក់ទង**ឯកឧត្តម ចាន់ យុត្ថា ដឹកនាំក្រុមការងារនាំយកទៀនវស្សាវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៧វត្តក្នុងឃុំប្រឡាយ និងឃុំពពក ស្រុកស្ទោង

សម្តេចតេជោ៖ ការងាររៀបចំសណ្តាប់ធ្នាប់នៅអង្គរ មិនអាចអង្គុយបក់ផ្សែងទៀតទេ ដែលអាចនាំឱ្យបាត់បង់ ប្រយោជន៍ធំសម្រាប់ជាតិ និងប្រជាជន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការងាររៀបចំសណ្តាប់ធ្នាប់នៅអង្គរ មិនអាចអង្គុយបក់ផ្សែងទៀតទេ ដែលអាចនាំឱ្យបាត់បង់ប្រយោជន៍ធំសម្រាប់ជាតិ និងប្រជាជន។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្ត រើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ នាថ្ងៃទី១៣ កញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលព្រមរុះរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងអរគុណឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សម្រាប់ការដឹកនាំការងាររុះរើសំណង់ ។

សម្តេចតេជោថ្លែងថា តើសម្តេចឈឺក្បាលធ្វើអ្វី ក្នុងការរៀបចំសណ្តាប់ធ្នាប់ នៅតំបន់រមណីយដ្ឋាន បើមិនមានភាពចាំបាច់ទេនោះ? សម្តេចតេជោថា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានយកព្រះទ័យទុកដាក់ខ្លាំងណាស់ លើតំបន់រមណីយដ្ឋានអង្គរ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ព្រះបរមរតនកោដ្ឋ បានផ្តួចផ្តើមព្រះបញ្ញាញាណដោយផ្ទាល់ ក្នុងការស្នើដាក់តំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ហើយសម្តេចបានបង្ហាញការគាំទ្រទាំងស្រុង។

សម្តេចតេជោបន្តថា នៅពេលនោះ លោក សឺន សាន បានឆ្លៀតឱកាសកេងចំណេញនយោបាយសឹក ដោយស្នើឱ្យដកកងទ័ពទាំងអស់ចេញពីតំបន់អង្គរ។ ប៉ុន្តែសម្តេចបានចង្អុលមុខ និងបដិសេធភ្លាមចំពោះគំនិតរបស់លោក សឺន សាន។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា មានសម្បត្តិបេតកិភណ្ឌពិភពលោកច្រើនណាស់ រួមទាំងនៅប្រទេសអាល្លឺម៉ង់ផង ត្រូវបានដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែបាត់បង់លក្ខណៈសម្បត្តិកំណត់ដោយអង្គការយូណេស្កូ ៕

អត្ថបទដែលជាប់ទាក់ទង