**លោក Netanyahu៖ អាវុធចម្ងាយឆ្ងាយ របស់អ៊ីស្រាអែលនឹងទៅដល់សត្រូវរបស់ខ្លួនគ្រប់ទីកន្លែង**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា កោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្រ្តីសុខាភិបាលខេត្តត្បូងឃ្មុំ ចំពោះការខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះទៅជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងចម្រុះ ដែលកំពុងបំពេញភារកិច្ចនៅក្នុងតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ**អនុមោទនា បុណ្យចូលព្រះវស្សា**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤**យោធាជើងខ្លាំងកាន់AK ទៅគំរាមកំហែងពលរដ្ឋ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនដល់តុលាការ**រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់កូនត្នោត ១ម៉ឺនដើម និងអញ្ជើញចូលរួមដាំផ្ទាល់នៅខេត្តត្បូងឃ្មុំ**ប៉ូលិសអាហ្វ្រិកខាងត្បូង រកឃើញមន្ទីរពិសោធន៍ថ្នាំញៀន ដែលមានតម្លៃរាប់លានដុល្លារ និងចាប់ខ្លួនជនសង្ស័យ៤នាក់**យ៉ាងហោចណាស់មនុស្ស១១នាក់បានស្លាប់ និងរាប់សិបនាក់បាត់ខ្លួន បន្ទាប់ពីស្ពានផ្លូវហាយវេរបស់ប្រទេសចិនបានបាក់**លោក Mark Zuckerberg សរសើរចំពោះការឆ្លើយតបរបស់លោក Trump ចំពោះការប៉ុនប៉ងធ្វើឃាត**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ស្ទឹងកំពង់គោ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ**ឯកឧត្តមបណ្ឌិត ជីវ កេង អញ្ជើញនិវត្តន៍មកមាតុភូមិវិញ បន្ទាប់ពីបានចូលរួមក្នុងសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម និងឡាវ លើកទី៧**ឯកឧត្តម ម៉ាង សុីណេត នាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ជូនដល់ពលរដ្ឋងាយរងគ្រោះ ចំនួន ២៤៥គ្រួសារ ក្នុងស្រុកស្ទឹងហាវ**ប្រជាពលរដ្ឋ ក្រីក្រចំនួន៤០គ្រួសារ នៅឃុំដងកាំបិត បានទទួលអំណោយសម្តេច ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ**ឯកឧត្តម នេត្រ ភក្ត្រា៖ វិស័យព្រះពុទ្ធសាសនា និងសាសនាដ៏ទៃទៀតនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងក្រោមដំបូលសុខសន្តិភាព**ទេសរដ្ឋមន្ត្រី គន់ គីម ចុះទៅដល់ទីតាំងផ្ទាល់នៅតំបន់ថ្មដា ក្នុងការស្វែងរកឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសដែលបាត់ការទាក់ទង**ឯកឧត្តម ចាន់ យុត្ថា ដឹកនាំក្រុមការងារនាំយកទៀនវស្សាវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៧វត្តក្នុងឃុំប្រឡាយ និងឃុំពពក ស្រុកស្ទោង**ក្រសួងវប្បធម៌ នឹងរៀបចំមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២៤ ក្រោមប្រធានបទ “ចង្កឹះមួយបាច់”**នាយឧត្តមសេនីយ៍ ស ថេត៖ មានសន្ដិភាព មានអ្វីៗគ្រប់យ៉ាង និងអំពាវនាវប្រជាពលរដ្ឋបន្ដរួមគ្នាថែរក្សាសន្ដិភាព**អាជ្ញាធរជាតិអប្សរា ចេញសេចក្ដីប្រកាសព័ត៌មាន ទាក់ទងនឹងការចោទប្រកាន់របស់ The Cambodia Daily ដែលបានចុះផ្សាយថា “មន្រ្តីអាជ្ញាធរជាតិអប្សរាម្នាក់បានទម្លាយថា កម្ពុជាកំពុងក្លាយជាទីតាំងប្រព្រឹត្តអំពើចោរកម្មដ៏គួរឱ្យភ័យខ្លាចលើភ្ញៀវទេសចរ”

គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា អញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយ៍អេលីហ្សាបេតទី២នៃចក្រភពអង់គ្លេស

ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយ៍អេលីហ្សាបេតទី២នៃចក្រភពអង់គ្លេស ដែលបានសោយព្រះទិវង្គត កាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជម្ម៩៦ព្រះវស្សា នៅស្ថានឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតផ្ទាល់ ឯកឧត្តមបានសម្តែងនូវមនោសព្ចោតនាដ៏សែនក្រៀមក្រំបំផុត ចូលរួមរំលែកមរណទុក្ខជាមួយព្រះរាជវង្សានុវង្ស និងប្រជាជននៃចក្រភពអង់គ្លេស ចំពោះការបាត់បង់ដ៏ធំធេងនូវអង្គព្រះមហាក្សត្រិយ៍ដ៏ឆ្នើម ដែលជានិមិត្តរូបនៃប្រជាជាតិ និងប្រជាជននៃចក្រភពអង់គ្លេស។

ជាមួយគ្នានេះ ស្នាព្រះហស្តដ៏ថ្លៃថ្លាឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រិយ៍អេលីហ្សាបេតទី២ ក្នុងការបំពេញព្រះរាជកិច្ចបម្រើជាតិបាននាំមកនូវសន្តិភាព វិបុលភាព សុភមង្គល ជាអរិយ្យប្រទេសដ៏រុងរឿងជូនប្រជាជននៃចក្រភពអង់គ្លេស ដែលមានតម្លៃជាសកលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ និងចងចាំជារៀងរហូត។

ក្នុងឱកាសនេះ ព្រឹទ្ធសភាកម្ពុជាសូមឧទ្ទិសបួងសួងចំពោះដួងវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយ៍អេលីហ្សាបេតទី២ ទ្រង់បានយាងទៅសោយសុខក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង