អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធឧបាសក ប្រាក់ ត្រាង ត្រូវជាឪពុកបង្កើតរបស់ អភិបាលស្រុកស្ទឹងត្រង់
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការី នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឧបាសក ប្រាក់ ត្រាង ដែលបានធ្វើមរណកាល នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១១:២០ថ្ងៃត្រង់ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សូមជម្រាបថា ឧបាសក ប្រាក់ ត្រាង គឺត្រូវជាឪពុកបង្កើតរបស់ លោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់។