**កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារចំនួន៣៧**កម្ពុជា និងចិនសម្ពោធកម្មវិធី «ប្រយោគបុរាណចិន ដែលឯកឧត្តម Xi Jinping ចូលចិត្ត»**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ឯកឧត្តមប្រធានាធិបតីចិន មុនជំនួបទ្វេភាគី នៅវិមានសន្តិភាព**សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមប្រធានាធិបតីចិន នៅវិមានសន្តិភាព**សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍ឯកឧត្តម XI Jinping ប្រធានាធិបតីចិន នៅវិមានសន្តិភាព**ព្រះករុណាអម្ចាស់ជីវិតលើត្បូង ស្តេចយាងទទួលស្វាគមន៍ ឯកឧត្តមប្រធានាធិបតីចិន នៅព្រះបរមរាជវាំង**ព្រះករុណាអម្ចាស់ជីវិតលើត្បូង ស្តេចយាងទទួលស្វាគមន៍ ឯកឧត្តមប្រធានាធិបតីចិន នៅព្រះបរមរាជវាំង**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្ដ្រីវៀតណាម និងប្ដេជ្ញារួមគ្នាបន្ដពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត**ចូលឆ្នាំ៣ថ្ងៃ ខេត្តកែបទទួលបានអ្នកទេសចរជាង១៦ម៉ឺននាក់ ធានាសន្តិសុខ សណ្ដាប់ធ្នាប់ បានល្អ ជូនភ្ញៀវមកសម្រាកកំសាន្តសប្បាយ**សប្ដាហ៍ភាពយន្តចិន កម្ពុជា នឹងជួយលើកកម្ពស់វិស័យភាពយន្តរវាងប្រទេសកម្ពុជា និងចិន**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំងចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅក្រុងសិរីសោភ័ណ**ស្អែកនេះ! បណ្ណាល័យ​ARDB,​ មជ្ឈមណ្ឌលស្រាវជ្រាវ​ អគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ និង​ APRACA Center of Excellence នឹងសម្ពោធដាក់ឲ្យប្រេីប្រាស់​ជាផ្លូវការ**សម្តេចតេជោ ហ៊ុនសែន ផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការចាក់ផ្សាយកម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》ជាភាសារខ្មែរ**៣ថ្ងៃ នៃសង្ក្រាន្តត្បូងឃ្មុំ អ្នកទេសចរកើនឡើងជាង៣៦% សរុបជាង៧១ម៉ឺននាក់ ដើរលេងកម្សាន្តអបអរសាទរឆ្នាំថ្មី**ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ថ្លែងអំណរគុណចំពោះកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបានបំពេញភារកិច្ចរក្សាសន្តិសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយជោគជ័យ**អភិបាលខេត្តបាត់ដំបង អញ្ជើញជូនដំណើរប្រជាពលរដ្ឋជិះរថយន្តក្រុងឥតគិតថ្លៃ វិលត្រឡប់ទៅរាជធានីភ្នំពេញវិញ ក្រោយចប់ចូលឆ្នាំ**នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គ្រោងជួបពិភាក្សាជាមួយប្រមុខរបបយោធាមីយ៉ាន់ម៉ា នៅរាជធានីបាងកក ដើម្បីជំរុញឱ្យមានការពន្យារពេលបទឈប់បាញ់**UNCTAD៖ កំណើនសេដ្ឋកិច្ចសកលអាចធ្លាក់ចុះមកត្រឹម២,៣ ភាគរយ ដោយសារភាពតានតឹងពាណិជ្ជកម្ម**សង្ក្រាន្តឆ្នាំថ្មីខ្មែរនៅថៃ មានការចូលរួមពីបងប្អូនខ្មែរប្រមាណ ៦ពាន់នាក់

អតីតយុទ្ធជនពិការ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានទទួលខ្នងផ្ទះទី២០៩ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បាន ទៅប្រគល់ខ្នងផ្ទះទី២០៩ ដែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនពិការនៅភូមិ វាលល្ពាក ឃុំសាលាវិស័យ ស្រុក ប្រាសាទបល្ល័ង្ក ខេត្ត កំពង់ធំ ។

ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បាន បញ្ជាក់ ថា ៖ លោកពលបាលឯក ឡុង សីហា អាយុ៥៣ឆ្នាំ បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៧ នៅអង្គភាពកងពលលេខតូច១ ស្ថិតនៅ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ហើយបានត្រូវរបួសពិការដៃខាងឆ្វេង និងភ្នែកខាងឆ្វេង ពេលប្រយុទ្ធជាមួយខ្មាំងនៅសមរភូមិនៅតំបន់ត្រពាំងត្រោក ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្នុងអំឡុងឆ្នាំ១៩៩៥ ។

លោក ឡុង សីហា ជាបុរសពោះម៉ាយនិងមានកូនក្នុងបន្ទុកចំនួន៤នាក់ ដោយពុំមានជម្រកស្នាក់នៅសមរម្យ នៅលើដី ដែលគាត់មាន ព្រោះមានជីវភាពលំបាកខ្វះខាត ។ ដោយ ឃើញ ពី ការ លំបាក នេះ ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន ម្ពុជា ខេត្តកំពង់ ធំ សុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២០៩ ដែល ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច តេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាម រយៈ ឯកឧត្តម ទេសរដ្ឋមន្រ្តី នាយ ឧត្ដមសេនីយ៍ គន់ គីម ជូនគាត់ ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំង ស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។

នៅ ក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់បងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋទាំងអស់ សូម រួម គ្នា ចូលរួម អនុវត្ត ន៍ ឲ្យ បានខ្ជាប់ខ្ជួន នូវ គោល នយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ដេីម្បី ភាព សុខដុមរមនា របស់ យើង ទាំងអស់ គ្នា និង ត្រូវ ខិតខំ ប្រកប មុខរបរ រកទទួលទានដោយសុច្ចរិតទៀងត្រង់ ជា មួយ នេះដែរត្រូវខិតខំថែរក្សាសុខភាពនិងបន្ត អនុវត្តវិធានការការ ពារ ទប់ស្កាត់ ការ ឆ្លង ជំងឺ កូវីដ -១៩ និង អញ្ជើញ ទៅ ចាក់ វ៉ាក់ សាំង ដូសទី ៤ និង ដូសទី ៥ ឲ្យ បាន គ្រប់ ៗគ្នា ។

ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន ៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន ២យួរ និងថវិកាមួយចំនួនផងដែរ ។

លោកពលបាលឯក ឡុង សីហា ជាអតីតយុទ្ធជនពិការដោយសារសង្គ្រាម បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និង សូម គោរព ជូន ពរ ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និង បានប្តេជ្ញា ចិត្ត បន្ត គាំទ្រ សម្តេច តេជោ ហ៊ុន សែន លុះ អវសាន្តជីវិត ៕

អត្ថបទដែលជាប់ទាក់ទង