ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី អញ្ជើញបើកសិក្ខាសាលាថ្នាក់អន្តរជាតិស្តីពី Transport Development in Asia during COVID-19 Pandemic

ភ្នំពេញ៖ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានការប្រារព្ធពិធីបើកសិក្ខាសាលាថ្នាក់អន្តរជាតិស្តីពី Transport Development in Asia during COVID-19 Pandemic ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
សិក្ខាសាលានេះ បានផ្តល់នូវវេទិកាក្នុងការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក និងបង្កើនគុណភាពលើជំនាញ ដែលរួមសហការរៀបចំដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង Board of Eastern Asia Society for Transport Studies ដែលជាបណ្តុំអ្នកជំនាញការផ្នែកដឹកជញ្ជូនធំជាងគេក្នុងតំបន់អាស៊ី។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីភ្នាក់ងារ JICA, MPWT, Tokyo Tech, Tokyo University of Marine Science and Technology, Korea Transport Institute, MLMUPC, MEF, PNH city Hall, DPWT, WB, ADB, UNDP, CLA, CAMTA ៕

