ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញជាអធិបតីការធ្វើលំហាត់សមយុទ្ធជំនាញសង្គ្រោះគ្រោះមហន្តរាយដោយទឹកជំនន់ឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីការធ្វើលំហាត់សមយុទ្ធជំនាញសង្គ្រោះគ្រោះមហន្តរាយដោយទឹកជំនន់ឆ្នាំ២០២២ របស់កងប្រតិបត្តិការរុករក និងសង្គ្រោះមហន្តរាយលេខ៧២៥ កងពលអន្តរាគមន៍លេខ១ ស្ថិតនៅ នៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

