អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងដើម្បីដោះស្រាយករណីវិវាទដីធ្លី(អតីតព្រលានយន្តហោះ) ក្នុងស្រុកកំពង់ស្វាយ
ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងដើម្បីពិភាក្សា និងដោះស្រាយករណីវិវាទដីធ្លីអតីតព្រលានយន្តហោះ ស្ថិតនៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
នៅក្នុងអង្គប្រជុំនេះ បានសម្រេចឯកភាពគ្នាលើគោលការណ៍ចំនួន ដូចខាងក្រោម៖
១) បន្តចុះពិនិត្យធ្វើបច្ចុប្បន្នភាពកំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលបានកាន់កាប់ប្រើប្រាស់ដី
២) បន្តដោះស្រាយលើគ្រួសារ ចំនួន ២៥គ្រួសារ ក្នុងនោះ មាន ១៧គ្រួសារ មានលំនៅដ្ឋាននៅទីនោះ និង ៨គ្រួសារទៀត បន្តនីតិវិធីនៃការដោះស្រាយ
៣) រៀបចំចងក្រងឯកសារ ធ្វើរបាយការណ៍ ជូនក្រសួងពាក់ព័ន្ធ ដើម្បីស្នើសុំគោលការណ៍ដឹកនាំបន្ត៕