**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ

អង្គការ WWF៖ កម្ពុជាគឺជាប្រទេសដំបូងបង្អស់ ដែលបានអនុវត្តយុទ្ធនាការដោះស្រាយបញ្ហាវិបត្តិអន្ទាក់ នៅក្នុងតំបន់ការពារធនធានធម្មជាតិ

ភ្នំពេញ៖ លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជាបានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសដំបូងបង្អស់ ដែលបានអនុវត្តយុទ្ធនាការដោះស្រាយបញ្ហាវិបត្តិអន្ទាក់ នៅក្នុងតំបន់ការពារធនធានធម្មជាតិ ដើម្បីសង្គ្រោះសត្វព្រៃពីអន្ទាក់របស់ព្រានព្រៃ។

ផ្អែកតាមរបាយការណ៍របស់អង្គការ WWF ក្នុងឆ្នាំ២០២០ ស្តីពី ភាពស្ងាត់ស្ងៀមនៃអន្ទាក់ និងវិបត្តិអន្ទាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានប៉ាន់ប្រម៉ាណថា អន្ទាក់ប្រហែល ១២.៣លាន បាននឹងកំពុងគំរាមគំហែងសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ ចំនួន១១កន្លែង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ឡាវ និងកម្ពុជា។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បង្ហាញថាជាមធ្យម ក្នុង១ឆ្នាំ មានអន្ទាក់សរុបចំនួនប្រមាណជាង ៤ម៉ឺនអន្ទាក់ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិ ដែលចំនួននេះ ទើបដោះចេញបានប្រមាណ ២០ភាគរយប៉ុណ្ណោះ ក្នុងចំណោមអន្ទាក់ដែលជនល្មើសបានដាក់រាយនៅក្នុងតំបន់ការពារ។ អន្ទាក់ទាំងនោះ មានដូចជា៖ ប្រភេទអន្ទាក់ឆក់ ខ្សែភ្លើង អន្ទាក់អង្គប់ដែកវាយបំបាក់ស្មងជើងសត្វ និងប្រភេទផ្សេងៗទៀត ខណៈកាំភ្លើងកែច្នៃ ដែលជាផ្នែកមួយគំរាមកំហែងដល់សត្វព្រៃ ក៏ត្រូវបានរឹបអូសក្នុងចំនួនកើនឡើង។

ក្នុងសន្និសីទសារព័ត៌មានស្តីពី «អន្ទាក់សូន្យ នៅក្នុងតំបន់ការពារធនធានធម្មជាតិកម្ពុជា» កាលពីពេលថ្មីៗនេះ ដែលរៀបចំឡើងនៅខេត្តរតនគិរី ដែលជាខេត្តគោលដៅទី៦ នៃយុទ្ធនាការ នាតំបន់ខាងកើតទន្លេមេគង្គ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ, លោក សេង ទៀក បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសកម្ពុជា គឺជាប្រទេសទី១ គេបង្អស់ហើយដែលអនុវត្តន៍បញ្ហាវិបត្តិអន្ទាក់នៅក្នុងប្រទេស ដើម្បីឆ្លើយតបទៅនឹងវិបត្តិអន្ទាក់ ក្រោយមការដឹកនាំផ្តួចផ្តើមដោយក្រសួងបរិស្ថាន និងអង្គការដៃគូពាក់ព័ន្ធនានា»។

លោក សេង ទៀកបន្តថា តាមរយៈការដាក់ចេញនូវយុទ្ធនាការអន្ទាក់សូន្យ បានបង្ហាញពីកិច្ចខិតខំប្រឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធនានា ទៅលើការងារដោះស្រាយ និងបញ្ហាដែលបានគំរាមកំហែងទៅលើសត្វព្រៃ។

បន្ថែមពីនេះ ប្រធានអង្គការរូបនេះ បានបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យនេះកម្ពុជា បានរៀនសូត្របន្ថែមលើបទពិសោធន៍ជាច្រើនលើបញ្ហាដែលបង្កឡើងដោយសារតែអន្ទាក់ ដូច្នេះ ក្រសួងបរិស្ថាន ព្រមទាំងអង្គការដៃគូ នឹងអាចចែករំលែកបទពិសោធន៍ដែលកំពុងនឹងអនុវត្តន៍នេះទៅបណ្តាប្រទេសដទៃទៀត។

«ខ្ញុំជាអង្គការមួយដែលមានការិយាល័យជាង ១០០ប្រទេស ត្រូវបានគេសួរថាតើអ្នកឯង បានធ្វើយ៉ាងដូចម្តេចបានធ្វើការរួមគ្នាល្អម៉េស ដើម្បីដោះស្រាយបញ្ហាវិបត្តិនេះ»។ នេះជាការលើកឡើងបន្ថែមរបស់លោក សេង ទៀក។

បើតាមឯកឧត្ដម នេត្រ ភក្ត្រា បានឱ្យដឹងថា សម្រាប់យុទ្ធនាការអន្ទាក់សូន្យដែលបានដាក់ចេញនៅតាមខេត្តគោលដៅចំនួន៦នេះ មិនមែនមានន័យថាត្រូវបិទបញ្ចប់នូវយុទ្ធនាការទាំងស្រុងនោះទេ ប៉ុន្តែ យុទ្ធនាការនេះនឹងត្រូវធ្វើដូចភ្លៀងរលឹម ដើម្បីបញ្ជ្រាបការយល់ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតដល់ប្រជាពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈ ពីសារគុណតម្លៃ និងសារសំខាន់នៃធនធានធម្មជាតិ និងសត្វព្រៃដែលមានវត្តនៅកម្ពុជា។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បាន ថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តគាំទ្រពេញទំហឹងចំពោះការធ្វើយុទ្ធនាការអន្ទាក់សូន្យនេះ។

លោកថា នឹងភ្ជាប់យុទ្ធនាការនេះទៅក្នុងវេទិកាសាធារណៈ និងកិច្ចប្រជុំនានារបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ជារៀងរាល់កិច្ចប្រជុំនានាបន្ថែមទៀត ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃយុទ្ធនាការអន្ទាក់សូន្យនេះ និងបន្តកិច្ចខិតខំប្រឹងប្រែង រួមគ្នាគឺធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋផ្លាស់ប្ដូរឥរិយាបថ បញ្ឈប់ការបរបាញ់ជួញដូរ និងបរិភោគសាច់សត្វព្រៃ។

លោកអភិបាលខេត្ត បានបញ្ជាក់ថារដ្ឋបាលខេត្តរតនគិរីនឹងដាក់បម្រាមនៅគ្រប់ទីផ្សារក្នុងខេត្ត ទីប្រជុំជន ជាពិសេសនៅតាមភោជនីយដ្ឋាន ដែលតែងតែទទួលយកសាច់សត្វព្រៃ មកធ្វើម្ហូបអាហារជូនភ្ញៀវ៕

អត្ថបទដែលជាប់ទាក់ទង