គណៈប្រតិភូកងការពារព្រំដែនច័ន្ទបូរី-ត្រាត ទស្សនកិច្ចនៅមូលដ្ឋានសមុទ្រ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូកងទ័ពជើងទឹក ភូមិន្ទថៃដឹកនាំដោយ ឯកឧត្តម ឧត្តមនាវីទោ ប្រាម៉ូត ស៊ឺមសៃ មេបញ្ជាការរងបញ្ជាការដ្ឋានកងការពារព្រំដែន ច័ន្ទបូរី-ត្រាត បានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលជួប សំណេះសំណាលសម្តែងការគួរសមជាមួយ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ ដើម្បីពង្រឹងទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងមូលដ្ឋានសមុទ្រ និងបញ្ជាការដ្ឋានកងការពារព្រំដែន ចន្ទបូរី-ត្រាត ក្នុងឱកាសដែលគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា៕

