**ឯកអគ្គរាជទូតកម្ពុជា និងទូតរ៉ូម៉ានី ពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី**សម្តេចប្រធានរដ្ឋសភាកម្ពុជា ចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់**ឧបនាយករដ្ឋមន្ត្រី ស សុខា សន្យាជំរុញក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង ពង្រីកការបណ្ដុះបណ្ដាលចំណេះជំនាញយុវជនឱ្យកាន់តែសកម្ម និងមានគុណភាព**កម្ពុជា-ចិន បន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានយុវជនជាស្នូល**ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យ លោក KUSUNOKI RISEEI, ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ខ្មែរនៅជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុន (NPO) ចូលជួបសម្ដែងការគួរសម**បង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ (Online Scams) នៅអគារខុនដូរ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ**អ៉ីរ៉ង់ នឹងមិនមានកិច្ចចរចានុយក្លេអ៊ែរថ្មីជាមួយអាមេរិកនោះទេ ប្រសិនបើនៅតែមានលក្ខខណ្ឌឱ្យតេហេរ៉ង់ បោះបង់ចោលសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន**ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន បានកើនឡើង៥,២ភាគរយ នៅក្នុងត្រីមាសទី២**សម្តេចប្រធានរដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ គណៈកម្មាធិការកិច្ចការជនជាតិ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស**អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ពាក់ព័ន្ធនឹងករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំ រវាងអ្នកទេសចរជនជាតិខ្មែរ និងទាហានថៃ**ក្រសួងអប់រំ ប្រកាសស្តីពីការបង្កើតសាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត**ព្រះមហាក្សត្រ ដាក់ឱ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំនួន២៥ រូប**អំពើហិង្សានៅភាគខាងត្បូងរបស់ប្រទេសថៃ ត្រូវបានគេរំពឹងថានឹងកើនឡើង បន្ទាប់ពីការព្យួរតំណែងរបស់នាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ឈិនៈវ័ត **លោក Wang Yi បាននិយាយថាទីក្រុងប៉េកាំង និងទីក្រុងញូវដែលី គួរតែរួមគ្នាឆ្ពោះទៅរកការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ- ឈ្នះ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាដាក់ឱ្យអនុវត្តគម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA)**ឯកឧត្ដម រិន វីរៈ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវិភាគ និងចងក្រងសូចនាករស្ថិតិអប់រំដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី១ ក្នុងខែកក្កដា**ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ អញ្ជើញសម្ពោធអគារ និងចម្អិនអាហារជូនលោកគ្រូ អ្នកគ្រូ និងសិស្ស នៅសាលាមត្តេយ្យសិក្សាជីផុច**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**លោក Xi Jinping ជួបសន្ទនាជាមួយលោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី

លោកជំទាវ ហ៊ុន ម៉ាណា នាំយកទេយ្យវត្ថុអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តចំនួន៧វត្ត និងសួរសុខទុក្ខកុមារកំព្រានៅក្នុងខេត្តកែប

 

ភ្នំពេញ៖ លោកជំទាវ ហ៊ុន ម៉ាណា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកទេយ្យវត្ថុ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន០៧វត្ត នៅក្នុងខេត្តកែប។

ពិធីនេះត្រូវបានធ្វើរួមគ្នានៅវត្តកំពង់ត្រឡាច ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ វត្តទាំង០៧នោះរួមមាន វត្តសត្ថរាជាអង្គព្រៃធំ, វត្តមុនីសោភា, វត្តកំពង់ត្រឡាច, វត្តតគរគីរីវន្ត (ភ្នំព្រួស) , វត្តមុនីរតន: (កែវក្រសាំង)មជ្ឈមណ្ឌលវិបស្សនាធុរ: វត្តសត្ថាធម្មវិហារ(ភ្នំពោន)។

នៅក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់។

លោកជំទាវបានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរពីទុក្ខនិងការលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេននៅពេលនេះ នឹងបានជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ ។

ទេយ្យវត្ថុក្នុងមួយវត្តៗ ទទួលបាន៖
០១-អង្ករ១តោន
០២-ត្រីខ ចំនួន១កេស មាន១០យួរ
០៣-មីចំនួន៥កេសធំ(៣០កេសតូច)
០៤- ត្រីងៀតចំនួន ១០ គីឡូ
០៥- សាច់ក្រកចំនួន១០ គីឡូ
០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ
០៧- ទឹកដោះគោខាប់ ចំនួន២កេស
០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ
០៩- តែ ចំនួន ២គីឡូក្រាម
១០- ស្ករសចំនួន១បេ
១១- អំបិលចំនួន១បេ
១២- ប៊ីចេងចំនួន១បេ
១៣- ទឹកត្រីចំនួន៥យួ
១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ
១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច
១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត
១៧- ទៀនវស្សា១គូរ
១៨- ប្រេងកូឡា ចំនួន ៥ដុំ
១៩- ប្រេងខ្យល់ ចំនួន៥ដុំ
២០- ម៉ាសចំនួន២០ប្រអប់ មាន១០០០ម៉ាស
២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន
២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប
២៣- ស្លាដក់ចំនួន២៦៨
២៤- ថវិកា ចំនួន២លានរៀល។

បន្ទាប់មក លោកជំទាវ និងក្រុមការងារក៏បានអញ្ជើញមកសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកជំទាវ និងឯកឧត្តម ឌី វិជ្ជា ផ្ទាល់ ជូនចំពោះកុមារកំព្រានៅក្នុងមណ្ឌលកុមារកំព្រានៃខេត្តកែប។

លោកជំទាវក៏បានសំណេះសំណាល និងសួរ សុខទុក្ដល់កុមារកំព្រាទាំងអស់ដែលកំពុងស្នាក់នៅ និងបន្តការរៀនសូត្រនៅទីនេះ។ លោកជំទាវក៏បានរៀបចំអាហារថ្ងៃត្រង់មួយពេលសម្រាប់កុមារកំព្រានៅមណ្ឌលនេះផងដែរ។

ក្នុងនោះ លោកជំទាវក៏បានផ្តល់ជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំដល់មណ្ឌលកុមារកំព្រានេះ ដោយទទួលបានដូចជា :
១-អង្ករ ៦បេ (ស្មើ៣០០Kg)
២- ត្រីខចំនួន២០យួរ(២០០កំប៉ុង)
៣- មី ចំនួន៨កេសធំ(៤៨កេសតូច)
៤ – ទឹកដោះគោខាប់ចំនួន២កេះ (៩៦កំប៉ុង)
៥- ត្រីងៀតចំនួន ៥Kg
៦-សាច់ក្រកចំនួន ៥Kg
៧- សាច់ជ្រូកផាត់ចំនួន៥Kg
៨- ប៊ីចេងចំនួន៥Kg
៩- ស្ករស ចំនួន៥Kg
១០- ទឹកត្រី ចំនួន៨យួរ ស្មើនឹង៤៨ដប
១១- ទឹកស៊ីអ៊ីវចំនួន៨យួ (៤៨ដប)
១២- ម៉ាស ចំនួន១០ប្រអប់(៥០០ម៉ាស)
១៣- សាប៊ូ ៥១ដុំ
១៤- កន្សែងជូតខ្លួនចំនួន៤៤កន្សែង
១៥- ច្រាស និងថ្នាំដុសធ្មេញចំនួន ៥១ឈុត
១៦- ទឹកសុទ្ធអារុណ ចំនួន៥០កេះ
១៧- កាបូបសិក្សាចំនួន២៦ ក្របូប(ស្រី១១នាក់)
១៨-កញ្ចប់សម្រាប់សិស្សអាយុលើស១៨ឆ្នាំ (ស្រី៨នាក់)
១៩-ថវិកាក្នុងកញ្ចប់កុមារអាយុលើស១៨ឆ្នាំ ដោយក្នុងម្នាក់ៗទទួលបាន៥០ដុល្លារ។
២០- ថវិកាសម្រាប់មណ្ឌល ចំនួន២លានរៀល៕

អត្ថបទដែលជាប់ទាក់ទង