**កម្ពុជា និងចិនសម្ពោធកម្មវិធី «ប្រយោគបុរាណចិន ដែលឯកឧត្តម Xi Jinping ចូលចិត្ត»**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ឯកឧត្តមប្រធានាធិបតីចិន មុនជំនួបទ្វេភាគី នៅវិមានសន្តិភាព**សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមប្រធានាធិបតីចិន នៅវិមានសន្តិភាព**សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍ឯកឧត្តម XI Jinping ប្រធានាធិបតីចិន នៅវិមានសន្តិភាព**ព្រះករុណាអម្ចាស់ជីវិតលើត្បូង ស្តេចយាងទទួលស្វាគមន៍ ឯកឧត្តមប្រធានាធិបតីចិន នៅព្រះបរមរាជវាំង**ព្រះករុណាអម្ចាស់ជីវិតលើត្បូង ស្តេចយាងទទួលស្វាគមន៍ ឯកឧត្តមប្រធានាធិបតីចិន នៅព្រះបរមរាជវាំង**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្ដ្រីវៀតណាម និងប្ដេជ្ញារួមគ្នាបន្ដពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត**ចូលឆ្នាំ៣ថ្ងៃ ខេត្តកែបទទួលបានអ្នកទេសចរជាង១៦ម៉ឺននាក់ ធានាសន្តិសុខ សណ្ដាប់ធ្នាប់ បានល្អ ជូនភ្ញៀវមកសម្រាកកំសាន្តសប្បាយ**សប្ដាហ៍ភាពយន្តចិន កម្ពុជា នឹងជួយលើកកម្ពស់វិស័យភាពយន្តរវាងប្រទេសកម្ពុជា និងចិន**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំងចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅក្រុងសិរីសោភ័ណ**ស្អែកនេះ! បណ្ណាល័យ​ARDB,​ មជ្ឈមណ្ឌលស្រាវជ្រាវ​ អគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ និង​ APRACA Center of Excellence នឹងសម្ពោធដាក់ឲ្យប្រេីប្រាស់​ជាផ្លូវការ**សម្តេចតេជោ ហ៊ុនសែន ផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការចាក់ផ្សាយកម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》ជាភាសារខ្មែរ**៣ថ្ងៃ នៃសង្ក្រាន្តត្បូងឃ្មុំ អ្នកទេសចរកើនឡើងជាង៣៦% សរុបជាង៧១ម៉ឺននាក់ ដើរលេងកម្សាន្តអបអរសាទរឆ្នាំថ្មី**ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ថ្លែងអំណរគុណចំពោះកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបានបំពេញភារកិច្ចរក្សាសន្តិសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយជោគជ័យ**អភិបាលខេត្តបាត់ដំបង អញ្ជើញជូនដំណើរប្រជាពលរដ្ឋជិះរថយន្តក្រុងឥតគិតថ្លៃ វិលត្រឡប់ទៅរាជធានីភ្នំពេញវិញ ក្រោយចប់ចូលឆ្នាំ**នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គ្រោងជួបពិភាក្សាជាមួយប្រមុខរបបយោធាមីយ៉ាន់ម៉ា នៅរាជធានីបាងកក ដើម្បីជំរុញឱ្យមានការពន្យារពេលបទឈប់បាញ់**UNCTAD៖ កំណើនសេដ្ឋកិច្ចសកលអាចធ្លាក់ចុះមកត្រឹម២,៣ ភាគរយ ដោយសារភាពតានតឹងពាណិជ្ជកម្ម**សង្ក្រាន្តឆ្នាំថ្មីខ្មែរនៅថៃ មានការចូលរួមពីបងប្អូនខ្មែរប្រមាណ ៦ពាន់នាក់**សម្ដេចតេជោ អញ្ជើញដង្ហែព្រះមហាក្សត្រ យាងក្នុងការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ការអញ្ជើញមកដល់របស់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាពលរដ្ឋចិន

ខេត្តរតនគិរីជាខេត្តទី៦ ដែលក្រសួងបរិស្ថាន ប្រារព្ធយុទ្ធនាការអន្ទាក់សូន្យ ដើម្បីទប់ស្កាត់អន្ទាក់ក្នុងតំបន់តំបន់ការពារធម្មជាតិ

ភ្នំពេញ៖ ខេត្តរតនគិរីដែលជាខេត្តទី៦ ដែលក្រសួងបរិស្ថាន រដ្ឋបាលខេត្តនិងអង្គការដៃគូប្រារព្ធយុទ្ធនាការអន្ទាក់សូន្យដើម្បីទប់ស្កាត់ អន្ទាក់ក្នុងតំបន់តំបន់ការពារធម្មជាតិ បង្កើនជម្រកសុវត្ថិភាពដល់សត្វព្រៃ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរបរិស្ថានខេត្តរតនគិរីដោយ មានការអញ្ជើញចូលរួមពីឯកឧត្តម ញែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តររនគិរី រួមនឹងអង្គការដៃគូរបស់ក្រសួងបរិស្ថានដែលធ្វើការងារអភិរក្សក្នុងនោះរួមមានអង្គការជីវិតធម្មជាតិ Nature Life អង្គការ WWF អង្គការ WEA អង្គការ CI អង្គការ FFI អង្គការសន្លំម្លប់ព្រៃ។

សន្និសីទសារព័ត៌មាននេះធ្វើឡើងដើម្បីជម្រាបជូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិអំពីគោលបំណងនៃការរៀបចំយុទ្ធនាការអន្ទាក់សូន្យផ្តួចផ្តើមនិងដឹកនាំដោយក្រសួងបរិស្ថាន មួយថ្ងៃមុនការរៀបចំយុទ្ធនាការអន្ទាក់សូន្យនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ នៅលើទឹកដីខេត្តរតនគិរី។

ខេត្តរតនគិរីដែលជាខេត្តទី៦ ដែលក្រសួងបរិស្ថាន រដ្ឋបាលខេត្តនិងអង្គការដៃគូប្រារព្ធយុទ្ធនាការដើម្បីទប់ស្កាត់អន្ទាក់ក្នុងតំបន់តំបន់ការពារធម្មជាតិ បង្កើនជម្រកសុវត្ថិភាពដល់សត្វព្រៃ និងជីវៈចម្រុះ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ និងពលរដ្ឋដែលចូលប្រមូលអនុផលព្រៃឈើ។ យុទ្ធនាការអន្ទាក់សូន្យនៅខេត្តរតនគិរីប្រារព្ធឡើងចំពេលពិភពលោកប្រារព្ធទិវាយល់ដឹងអំពីសត្វត្មាតពិភពលោក រំពឹងថានឹងមានការចូលរួមប្រមាណ ៥០០ នាក់៕

អត្ថបទដែលជាប់ទាក់ទង