ឯកឧត្តម វ៉ី សំណាង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៧ ឆ្នាំ២០២៣ លេខ ៣៣៣/០៨២២សស.គក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា លើកទិសដៅការងារខែកញ្ញា របស់គណបក្សខេត្តកំពង់ស្ពឺ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២២។