**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

បទអត្ថាធិប្បាយ៖ ផលវិបាកដ៏អាក្រក់គ្រប់បែបយ៉ាងដែលបណ្តាលមកពីគោលនយោបាយអសកម្មរបស់អាមេរិកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩



ចាប់ពីខែកុម្ភៈឆ្នាំនេះមក រដ្ឋនានានៃសហរដ្ឋអាមេរិកបានលុបចោលជាបន្តបន្ទាប់នូវវិធានការដាក់កំហិតស្តីពីការបង្ការការរីករាលដាលនៃនៃជំងឺកូវីដ ១៩។ ពេលថ្មីៗកន្លងទៅនេះ សមាជិកនៃក្រុមការងារទប់ទល់នឹងការរីករាលដាលនៃជំងឺឆ្លងនៃសេតវិមានអាមេរិកបានបញ្ជាក់ថែមមួយកម្រិតទៀតថា រដ្ឋាភិបាលគ្រោងនឹងបញ្ឈប់ជួយប្រជាជនបង់ថ្លៃធ្វើតេស្តរកវីរុសកូវីដ ១៩ ថ្លៃព្យាបាលជំងឺនិងថ្លៃចាក់វ៉ាក់សាំងចាប់ពីរដូវរំហើយឆ្នាំនេះតទៅ ។ ប្រព័ន្ធសារព័ត៌មាននិងធនាគារគំនិតមួយចំនួននៅសហរដ្ឋអាមេរិកនិងអង់គ្លេសបានផ្តោតសំខាន់ទៅលើផលវិបាកដ៏អាក្រក់គ្រប់បែបយ៉ាងដែលបណ្តាលមកពីគោលនយោបាយបង្ការជំងឺកូវីដ ១៩ របស់អាមេរិក ពោលគឺកំពុងអនុវត្តវិធានការអសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ចំណែកពិធីករដ៏ល្បីឈ្មោះម្នាក់ក៏បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមថា “បច្ចុប្បន្ននេះ ករណីស្លាប់ដោយសារជំងឺកូវីដ ១៩ នៅអាមេរិកជារៀងរាល់សប្តាហ៍ច្រើនជាងអ្នករងគ្រោះក្នុងព្រឹត្តិការណ៍ភេរវកម្ម’១១ កញ្ញា’ទៅទៀត!” ។
គួររំលឹកថា វេបសាយនៃកាសែត《The Guardian》របស់អង់គ្លេសបានចេញផ្សាយអត្ថបទកាលពីថ្ងៃទី ៣០ ខែសីហាដោយបានលើកឡើងថា ទន្ទឹមនឹងគោលនយោបាយបង្ការជំងឺកូវីដ ១៩ របស់អាមេរិកកំពុងបន្ធូរបន្ថយពីមួយថ្ងៃទៅមួយថ្ងៃ បានបណ្តាលឱ្យក្រុមមនុស្សងាយរងគ្រោះដែលមានភាពស៊ាំនឹងរោគអន់បង្គួរបាននិងកំពុងរងផលប៉ះពាល់ពីវីរុសកូវីដ ១៩ មានសភាពកាន់អាប់អួរទៅៗថែមមួយកម្រិតទៀត ហើយមនុស្សចាស់ជរា កុមារនិងក្រុមមនុស្សដែលមានភាពស៊ាំនឹងរោគអន់បង្គួរកំពុងបង់តម្លៃចំពោះទង្វើរបស់អ្នកផងទាំងពួងដែលមិនបានពាក់ម៉ាស់ ។
វេបសាយនៃទស្សនាវដី្តប្រចាំខែ《The Atlantic Monthly》របស់អាមេរិកបានចេញផ្សាយអត្ថបទកាលពីថ្ងៃទី ២៩ ខែសីហាដោយបានលើកឡើងថា គិតរហូតដល់បច្ចុប្បន្ននេះ ករណីស្លាប់ដោយសារជំងឺកូវីដ ១៩ នៅសហរដ្ឋអាមេរិកបានលើសពី ១ លាននាក់ ហើយមានមនុស្សកាន់តែច្រើនបាននិងកំពុងទទួលរងការខាតបង់ដែលមិនអាចប៉ះប៉ូវបានចំពោះសិទ្ធិសុខភាពរបស់ខ្លួនដោយសារវីរុសកូវីដ ១៩ ។ ដោយសារការរីករាលដាលនៃជំងឺឆ្លងពិបាកនឹងគ្រប់គ្រងបានបណ្តាលឱ្យស្ថានភាពគ្រប់បែបយ៉ាងដូចជាករណីឆ្លងជំងឺកូវីដ ១៩ បន្តកើនឡើងយ៉ាងខ្លាំង មន្ទីរពេទ្យផ្ទុកពេញអ្នកជំងឺកូវីដ ១៩ និងអ្នកជំងឺដែលមានរោគសញ្ញាផ្សេងទៀតមិនអាចទទួលការព្យាបាលជំងឺដោយទាន់ពេលវេលាជាដើមបានធ្វើឱ្យសហរដ្ឋអាមេរិកទាំងមូលមាន”ភាពកាន់តែអន់ខ្សោយ” ហេតុនេះហើយ ប្រព័ន្ធសុខាភិបាលនឹងប្រឈមនឹងហានិភ័យក្នុងរយៈពេលយូរព្រមទាំងអនាគតដ៏ស្មុគស្មាញ ។
កាលពីថៃ្ងទី ២៤ ខែសីហា របាយការណ៍ពិនិត្យអង្កេតរបស់សមាគម Brookings នៃអាមេរិកបានបង្ហាញឱ្យឃើញថា មនុស្សចំនួន ១៦,៣ លាននាក់(ប្រហែលត្រូវជា ៨ ភាគរយ)នៃជនជាតិអាមេរិកដែលមានអាយុធ្វើការកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីរោគបន្សល់ទុកពីជំងឺកូវីដ ១៩ ទំហំសរុបនៃការខាតបង់ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំជិត ២ សែនលានដុល្លារអាមេរិក ។ របាយការណ៍នេះក៏បានសង្កត់ធ្ងន់ដែរថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បានអូសបន្លាយយ៉ាងខ្លាំងនូវរយៈពេលងើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិក ក៏ដូចជាធ្វើឱ្យវិបត្តិហិរញ្ញវត្ថុក្នុងគ្រួសារកាន់តែធ្ងន់ធ្ងរទៅៗ ។ ប្រសិនបើរដ្ឋាភិបាលបន្តមិនធ្វើអន្តរគមន៍ណាទៀត នោះ សភាពការណ៍បែបនេះប្រហែលនឹងកាន់តែអាប់អួរទៅថែមមួយកម្រិតទៀត ។
កាសែតញ៉ូវយ៉កថាមអាមេរិកក៏ធ្លាប់ចេញផ្សាយអត្ថបទនៅចុងខែកក្កដាដោយបានលាតត្រដាងថា នាពេលថ្មីៗកន្លងទៅនេះ ករណីឆ្លងជំងឺកូវីដ ១៩នៅសហរដ្ឋអាមេរិកកំពុងកើនឡើងយ៉ាងគំហុក ករណីស្លាប់នៅតែបន្ដកើនឡើងជាបន្តបន្ទាប់ ចំណែកឯអត្រាចាក់វ៉ាក់សាំងដូសជំរុញនៃប្រជាជនអាមេរិកត្រឹមតែប្រហែល ៥០ ភាគរយប៉ុណ្ណោះ ហើយ”បទបញ្ជាស្តីពីការពាក់ម៉ាស់”ក៏ពិបាកនឹងអនុវត្តជាថ្មីឡើងវិញ ។ របាយការណ៍នេះបានសង្កត់ធ្ងន់ថា មូលហេតុពីឬគល់ដែលបណ្តាលឱ្យកើតមានសោកនាដកម្មនេះ គឺស្ថិតនៅលើវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងរបស់អាមេរិកដែលបានបម្រើដល់ការតម្កល់ទុក”ប្រាក់ទុនជាអាទិភាព”និងតម្កល់ទុក”ផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនជាអាទិភាព”ជាប់រហូតមក ។ ដោយឡែកធាតុពិតនៃគោលនយោបាយអសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ របស់អាមេរិក គឺ ការធ្វើព្រងើយកន្តើយមិនអើពើយ៉ាងខ្លាំងចំពោះអាយុជីវិតនិងមិនបំពេញភារកិច្ចរបស់អ្នកសម្រេចគោលនយោបាយ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង