ឯកឧត្តម សូរ ចាន់ធី ដឹកនាំប្រជុំពិភាក្សាបន្តលើ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាជម្រះក្តីពាណិជ្ជកម្ម និងនីតិវិធីពាណិជ្ជកម្ម
ភ្នំពេញ៖ ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាអនុប្រធានគណះកម្មាការរៀបចំដំណើការតុលាការពាណិជ្ជកម្ម នៅថ្ងៃទី១ ទី២ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំប្រជុំពិភាក្សាបន្តរលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាជម្រះក្តីពាណិជ្ជកម្ម និងនីតិវិធីពាណិជ្ជកម្ម តាមថ្នាល់ប្រព័ន្ធបច្ចេកវិទ្យាពត៌មាន (Video conference zoom) ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិការ នៃក្រុមការងារ ។